សូមជួយស៊ែរចែកគ្នាមើលផង! រឿងពិតទាំង ១០ដែលឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្ននេះ!!!

សូមជួយស៊ែរចែកគ្នាមើលផង! រឿងពិតទាំង ១០ដែលឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្ននេះ!!!

យើងម្នាក់ៗតែងគិតអំពីភាពល្អប្រណីត និងភាពសុខស្រួលនៃជីវិតរបស់យើង ដោយភ្លេចគិតថាមានមនុស្សជាច្រើននាក់ទៀតដែលកំពុងរស់នៅក្នុងជីវិតដែលសូម្បីតែរបស់ចាំបាច់នានាមួយចំនួនក៏ពួកគេមិនមានផង។ មុននឹងអ្នកគិតថារាល់ថ្ងៃអ្នកលំបាក សូមសម្លឹងមើលអ្នកដែលលំបាកជាងអ្នកទៀតនោះ។ រឿងសាមញ្ញៗ ក្នុងជីវិតដែលយើងព្រងើយកន្តើយហើយមិនដែលទេ សូម្បីតែពាក្យអរគុណ ទៅលើរបស់ដែលមានគុណដូចជា ទឹកស្អាត ឬផ្ទះដ៏កក់ក្ដៅជាដើម។

ដោយយោងតាមអត្ថបទរបស់គេហទំព័រ Bright Side នឹងទាញចំណាប់អារម្មណ៍របស់អ្នកទៅកាន់មនុស្សទាំងនោះដែលប្រហែលជាមិនមានសំណាងដូចអ្នកនៅក្នុងតំបន់មួយចំនួននៃជីវិតរបស់ពួកគេ។

១. គ្រួសារដែលប្រកបដោយសេចក្តីស្រឡាញ់

យើងប្រហែលជាមានអារម្មណ៍ខឹង ឬមិនចូលចិត្តពេលឪពុកម្តាយព្យាយាមដាក់វិន័យយើង ឬបង្រៀនយើងពីសុជីវធម៌។ ប៉ុន្តែយើងគួរតែអរគុណដល់ពួកគាត់ចំពោះការស្រឡាញ់ និងការខិតខំឥតឈប់ឈររបស់ពួកគាត់ក្នុងការព្យាយាមលើកស្ទួយយើងអោយក្លាយជាពលរដ្ឋដែលមានទំនួលខុសត្រូវ។

មុនពេលអ្នកគិតថាមានគ្រួសារដែលមិនប្រកបដោយសេចក្តីស្រឡាញ់ សូមអ្នកគិតឡើងវិញថា មានកុមារជាង ១៥០ លាននាក់នៅទូទាំងពិភពលោកគឺជាក្មេងកំព្រាដែលមិនទទួលបានក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ដូចជាកុមារដទៃទៀតនោះទេ។

២. ផ្ទះដ៏កក់ក្តៅ

នៅក្នុងពិភពលោកដែលជឿនលឿនសព្វថ្ងៃនេះ ពេលខ្លះយើងភ្លេចពីសារៈសំខាន់នៃដំបូលដ៏កក់ក្តៅដែលនៅពីលើ ឬការលួងលោមពីគ្រែដ៏មានផាសុខភាពរបស់យើង។

ប៉ុន្តែនេះមិនមែនជាអ្វីដែលយើងគួរគិតនោះទេ។ យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Yale University មានមនុស្សជាង ១៥០ លាននាក់ត្រូវបង្ខំចិត្តចំណាយពេលពេញមួយយប់ដោយគ្មានផ្ទះ ហើយប្រជាជន ១,៦ ពាន់លាននាក់នៅទូទាំងពិភពលោកខ្វះផ្ទះសម្បែង។ ការប៉ាន់ស្មានបានបង្ហាញថា បញ្ហានៃភាពគ្មានផ្ទះសម្បែងនឹងកាន់តែអាក្រក់ទៅៗ នៅពេលអនាគត។

៣. ទឹកស្អាត និងភ្លើងអគ្គិសនី

សម្រាប់យើងភាគច្រើនការទទួលបានទឹកផឹកអាចមានលក្ខណៈសាមញ្ញ ដោយគ្រាន់តែបើកក្បាលម៉ាសីនតឹក។ ហើយដោយសារតែបញ្ហានេះយើងមិនខ្វល់ថា តើយើងខ្ជះខ្ជាយទឹកប៉ុន្មាននោះទេ។

ដូចគ្នាសម្រាប់អគ្គិសនី និងអ៊ីនធឺណេត។ ពួកវាបានក្លាយជាផ្នែកសំខាន់មួយនៃជីវិតរបស់យើងដែលពិបាកនឹកស្រម៉ៃថាកាលពីអតីតកាលពួកយើងពុំមានពួកវានោះទេ។

មនុស្សម្នាក់ក្នុងចំណោម ៣ នាក់មិនមានទឹកស្អាតប្រើប្រាស់ទេ។ ហើយវាត្រូវបានគេប៉ាន់ប្រមាណថានៅឆ្នាំ ២០២៥ ប្រជាជនពាក់កណ្តាលនៃពិភពលោកនឹងរស់នៅក្នុងតំបន់ដែលមានបញ្ហាទឹក។ រឿងរ៉ាវអំពីអគ្គិសនីគឺមិនប្រសើរទេដោយប្រជាជនម្នាក់ក្នុងចំណោមប្រជាជន៦ នាក់រស់នៅដោយគ្មានអគ្គិសនី។

៤. ការងូតទឹក

នៅសម័យជឿនលឿនមនុស្សងូតទឹកគឺពិសេសខ្លាំងណាស់ គឺមានទាំងទឹកត្រជាក់ និងក្តៅឧណ្ឌៗផងដែរ។ ដោយឡែកមានប្រជាជនមួយភាគធំនៃប្រជាជនទាំងអស់ដែលរស់នៅដោយគ្មានទឹកស្អាតប្រើប្រាស់។ សម្រាប់មនុស្សទាំងនេះការទទួលបានទឹកប្រើប្រាស់គ្រប់គ្រាន់ គឺប្រសើរបំផុតរបស់ពួកគេ។

មនុស្សជាតិជាង ៨០០ លាននាក់ត្រូវធ្វើដំណើរ និងឈរតម្រង់ជួរយ៉ាងតិច ៣០ នាទីដើម្បីទទួលបានការផ្គត់ផ្គង់ដែលមានសុវត្ថិភាព។

៥. ខ្យល់អាកាសបរិសុទ្ធ

គ្មាននរណាម្នាក់ត្រូវបានគេបដិសេធមិនឱ្យមានខ្យល់អាកាសបរិសុទ្ធដើម្បីដកដង្ហើមនោះទេ។ ប៉ុន្តែការប្រគួតប្រជែងដើម្បីភាពរុងរឿងរបស់យើងកំពុងធ្វើឱ្យខ្យល់អាកាសមិនល្អសម្រាប់ដង្ហើម។ ប្រទេសខ្លះដែលមានច្បាប់តឹងរឹងអាចគ្រប់គ្រងការបំពុលបរិយាកាសបាន រីឯប្រជាជននៅប្រទេសដែលមានច្បាប់មិនតឹងរឹង គឺត្រូវបង្ខំចិត្តពាក់ម៉ាសនៅខាងក្រៅ និងប្រើម៉ាស៊ីនសម្អាតខ្យល់នៅផ្ទះ។

យោងទៅតាមអង្គការសុខភាពពិភពលោក ៩២% នៃចំនួនប្រជាជនពិភពលោករស់នៅក្នុងតំបន់ដែលមានគុណភាពខ្យល់មិនល្អ ហើយមានមនុស្សម្នាក់ក្នុងចំណោម ៨ នាក់បានទទួលរងការស្លាប់ដោយខ្យល់មិនល្អ នៅទូទាំងពិភពលោក។ ដូច្នេះប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ដែលស្ថិតក្នុងចំណោម ៨% ដែលមានខ្យល់អាកាសបរិសុទ្ធអ្នកគួរតែអរគុណចំពោះវាហើយខិតខំយ៉ាងខ្លាំងដើម្បីរក្សាវាតាមវិធីនោះ។

Loading...

៦. ការអប់រំល្អ

[caption id="attachment_40517" align="alignnone" width="728"] Study Kids School Read Occupation Alphabet Learn[/caption]

ខណៈពេលដែលការអប់រំគឺជាមធ្យោបាយសំខាន់បំផុតដែលមនុស្សនៅជុំវិញពិភពលោកត្រូវផ្តល់ដល់ខ្លួនឯង ហើយវាមិនងាយស្រួលសម្រាប់មនុស្សគ្រប់គ្នានោះទេ ជាពិសេសគឺក្មេងស្រី។ ដូចដែលអង្គការយូនីសេហ្វចង្អុលបង្ហាញ៖ ការអប់រំគឺជាវិស័យដ៏សំខាន់បំផុតមួយនៃការផ្តល់សិទ្ធិអំណាចដល់ស្ត្រី។

មនុស្សជាង ៧២ លាននាក់ដែលមានអាយុត្រូវចូលរៀនកម្រិតបឋម តែពួកគេមិនបានចូលសាលារៀន ហើយមនុស្សពេញវ័យជាង ៧៥០ លាននាក់មិនចេះអក្សរទូទាំងពិភពលោកនេះបើយោងតាមរបាយការណ៍របស់អង្គការ Humanium ដែលជាអង្គការឧបត្ថម្ភកុមារអន្តរជាតិ។

៧. មិត្តភាព

យើងទាំងអស់គ្នាតែងតែមានមិត្តភក្តិជិតស្និទ្ធ ប៉ុន្តែវាមិនមែនជាការពិតទាំងអស់នោះទេ។

ទោះយ៉ាងណាក៏ដោយវាមិនគួរឱ្យជឿទេថា៖ ការសិក្សាមួយបានរកឃើញថាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់នៅចក្រភពអង់គ្លេសមិនមានសូម្បីតែមនុស្សជិតស្និទ្ធម្នាក់ទេ។ ការសិក្សានេះក៏បានរកឃើញថា ១៩% នៃមនុស្សមិនដែល ឬកម្រមានអារម្មណ៍ថាស្រលាញ់នៅក្នុង ២ សប្តាហ៍មុនពេលការស្ទង់មតិនេះ។ ស្ថានភាពនេះកាន់តែធ្ងន់ធ្ងរនៅក្នុងប្រទេសជប៉ុនដែលបុរស ៣៥.៤% បានអះអាងថាពួកគេមិនមានមិត្តជិតស្និទ្ធនោះទេ។

៨. សមត្ថភាពក្នុងការប្រារព្ធពិធី

យើងទាំងអស់គ្នាចូលចិត្តប្រារព្ធពិធីអបអរសាទរ។ ទោះយ៉ាងណាយើងច្រើនតែស្វែងរកព្រឹត្តិការណ៍ធំៗ ដើម្បីអបអរ។ ប៉ុន្តែមិនថាអ្នកប្រារព្ធព្រឹត្តិការណ៍តូច ឬធំជាងមុនទេ អ្នកនៅតែគួរអរគុណដែលអ្នកអាចអបអរ។ មិនមានមនុស្សជាច្រើននៅលើពិភពលោកមានសេរីភាពក្នុងការប្រារព្ធពិធីនេះទេ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយសន្ទស្សន៍ទាសភាពពិភពលោកបច្ចុប្បន្នមនុស្សជាង ៤៥ លាននាក់កំពុងជាប់ក្នុងទំរង់ទាសភាពមួយចំនួនហើយមនុស្សជាច្រើនទៀតងាយរងគ្រោះ និងប្រឈមនឹងហានិភ័យ។ យោងទៅតាមស្ថាបនិកនៃមូលនិធិ ចំនួនមនុស្សដែលជាប់នៅក្នុងទាសភាពកំពុងកើនឡើងជារៀងរាល់ឆ្នាំ។

៩. សម្លៀកបំពាក់ និងស្បែកជើង

ការដើរនៅលើឆ្នេរដោយគ្មានស្បែកជើងអាចមើលទៅស្រស់ស្រាយ ហើយរ៉ូមែនទិកនៅពេលអ្នកកំពុងវិស្សមកាល ប៉ុន្តែស្រមៃថាត្រូវធ្វើវារាល់ថ្ងៃ និងសីតុណ្ហភាពដែលក្តៅ ឬនៅលើក្រួស និងថ្ម។

ការទទួលបានសម្លៀកបំពាក់ និងស្បែកជើងល្អៗ វាហាក់ដូចជាមិនមានភាពស្មុគស្មាញដល់មនុស្សជាច្រើនក្នុងចំនោមយើងនោះទេ ប៉ុន្តែសម្រាប់ប្រជាជនមួយភាគធំដែលត្រូវខិតខំធ្វើការសូម្បីតែតំរូវការចាំបាច់ក្នុងជីវិត ការទិញសម្លៀកបំពាក់ថ្មីៗអាចហាក់ដូចជាសុបិនមួយ។

យោងតាមទិន្នន័យរបស់ធនាគារពិភពលោកប្រជាជនប្រមាណ ៧៥០ លាននាក់រស់នៅក្រោមភាពក្រីក្រយ៉ាងខ្លាំងដោយបានរស់រានក្រោមប្រាក់ចំណូលដ៏តិចតួចបំផុត។

១០.  ជីវិតមានសុខភាពល្អ និងការថែទាំសុខភាព

ប្រសិនបើអ្នក និងសមាជិកគ្រួសាររបស់អ្នកមានសុខភាពល្អ ឬមានលទ្ធភាពទទួលបានការថែទាំសុខភាពដែលមានតំលៃសមរម្យ និងល្អ អ្នកគួរតែចាត់ទុកថាខ្លួនអ្នកមានសំណាង និងដឹងគុណចំពោះវា។

យោងតាមរបាយការណ៍រួមរបស់ធនាគារពិភពលោក និង WHO យ៉ាងហោចណាស់ចំនួនពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោកមិនអាចទទួលបានសេវាសុខភាពចាំបាច់ទេ។ ហើយសម្រាប់អ្នកដែលមានសំណាងដែលអាចមានលទ្ធភាពក្នុងការថែរក្សាសុខភាព គឺមានការចំណាយខ្ពស់ណាស់ដែលជំរុញឱ្យមនុស្សជិត ១០០ លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំង។

តើមានអ្វីផ្សេងទៀតនៅក្នុងជីវិតដែលយើងគួរដឹងគុណប៉ុន្តែជារឿយៗខកខានមិនបានទទួលស្គាល់?

Loading...