សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត នឹងរៀបចំសន្និសីទឱសថសាស្រ្តលើកទី២ ឆ្នាំ២០១៩​ ជាមួយវាគ្មិនកិត្តិយស១៦នាក់ បានចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្តន៍ និងភាពជោគជ័យនានារបស់ខ្លួន

សាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត នឹងរៀបចំសន្និសីទឱសថសាស្រ្តលើកទី២ ឆ្នាំ២០១៩​ ជាមួយវាគ្មិនកិត្តិយស១៦នាក់ បានចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្តន៍ និងភាពជោគជ័យនានារបស់ខ្លួន

សន្និសីទឱសថសាស្រ្តលើកទី២ ឆ្នាំ២០១៩

វាគ្មិនកិត្តិយស១៦នាក់ បានចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្តន៍ និងភាពជោគជ័យនានារបស់ខ្លួននៅក្នុងផ្នែកចំនួនប្រាំមួយក្នុងវិស័យឱសថសាស្រ្ត៖ឱសថសាស្រ្តគ្លីនិក ឱសថសាស្រ្តសហគមន៍ ឱសថសាស្រ្តឧស្សាហកម្ម វេជ្ជជីវសាស្រ្ត ឱសថសាស្រ្តពាណិជ្ជកម្ម និងការអប់រំផ្នែកឱសថសាស្រ្ត។

បទបង្ហាញអំពី «ការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តសម្រាប់ឱសថការីនៅក្នុងប្រទេសកម្ពុជា» ដោយលោកបណ្ឌិតឱសថសាស្រ្តឯកទេស ជា ស៊ីន ព្រឹទ្ធបុរសមហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្រ្ត។

បទបង្ហាញអំពី «ការវិវត្តន៍នៃការគ្រប់គ្រងឱសថក្នុងវិស័យសាធារណៈចាប់ពីឆ្នាំ១៩៧៩ ដល់២០១៩» ដោយឱសថការី កូវ ប៊ុនតោ។

បទបង្ហាញអំពី «ឧបសគ្គនៃការងារក្នុងក្រុមហ៊ុនចែកចាយឱសថ » ដោយលោកស្រីឱសថការី ទ្រី មុយគា ប្រធានផ្នែកផលិតផល នៃសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម។

បទបង្ហាញអំពី «តម្រូវការនៃភ្នាក់ងារផ្សព្វផ្សាយឱសថនៅក្នុងប្រទេសកម្ពុជា» ដោយកញ្ញាឱសថការី ចាប រតនា ប្រធានក្រុមភ្នាក់ងារផ្សព្វផ្សាយឱសថ នៃក្រុមហ៊ុនឌីខេអេសអេច ខេមបូឌា។

បទបង្ហាញអំពី «ចំណេះដឹង ជំនាញ និងអាកប្បកិរិយា ដែលចាំបាច់សំរាប់ឱសថការី ដើម្បីទទួលបានជោគជ័យ ក្នុងអាជីពវេជ្ជជីវសាស្រ្ត»ដោយលោកស្រីបណ្ឌិតឱសថសាស្រ្តឯកទេស ថេត សុភ័ក្ត្រ ប្រធានផ្នែកគុណភាព មន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពចំណីអាហារ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

បទបង្ហាញអំពី «កត្តាប្រឈមក្នុងអាជីពជាវេជ្ជជីវសាស្រ្ត ក្នុងផ្នែកលោហិតសាស្ត្រ» ដោយលោកស្រីបណ្ឌិតឱសថសាស្រ្តឯកទេស ស្រឿន ម៉ាលីន ប្រធានផ្នែកមន្ទីរពិសោធន៍វេជ្ជជីវសាស្រ្ត នៃមន្ទីរពិសោធន៍មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុម:។

Loading...

បទបង្ហាញអំពី «ការត្រៀមខ្លួន ក្នុងការស្វែងរកការងារក្នុងវិស័យជីវវេជ្ជសាស្ត្របន្ទាប់ពីបញ្ចប់ការសិក្សា» ដោយកញ្ញាឱសថបណ្ឌិតឯកទេសវេជ្ជជីវសាស្រ្ត អ៊ូ តីពុទ្ធីតា វិស្វករស្រាវជ្រាវខាងជីវវិទូផ្នែកមីក្រូជីវសាស្រ្តនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

បទបង្ហាញអំពី «ការត្រួតពិនិត្យគុណភាពឱសថ៖ បច្ចេកទេសនាពេលបច្ចុប្បន្ន និងអនាគត» ដោយលោកអនុបណ្ឌិត ចាន់ រិទ្ធី នាយកប្រតិបត្តិ ក្រុមហ៊ុន X Lab Co.;Ltd។

បទបង្ហាញអំពី «ការអភិវឌ្ឍន៍ផលិតផលឱសថថ្មីនៅក្នុងសហគ្រាសផលិតឱសថ» ដោយលោកឱសថការី ធឿន តិចម៉េង នាយកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម។

បទបង្ហាញអំពី «ផលលំបាក និងកត្តាប្រឈមរបស់សហគ្រាសផលិតឱសថក្នុងស្រុកដើម្បីទទួលបាននូវស្តង់ដារអន្តរជាតិ» ដោយលោកឱសថការី អ៊ុច ណាវិន ប្រធានគ្រប់គ្រងរោងចក្រ នៃសហគ្រាសផលិតឱសថ ប៉េ ប៉េ អឹម។

បទបង្ហាញអំពី «ឧបសគ្គ និងការជំនះឧបសគ្គដែលបានជួបប្រទះនៅក្នុងការអនុវត្តន៍តួនាទីឱសថការីនៅក្នុងឱសថស្ថានសហគមន៍» ដោយលោកស្រីឱសថការី គ្រុយ គីមសួរ ម្ចាស់ឱសថស្ថានប៉ារ៉ាផ្លឹស។

បទបង្ហាញអំពី «គន្លឹះជោគជ័យ និងការត្រៀមខ្លួនសម្រាប់ការបើកឱសថស្ថានសហគមន៍» ដោយលោកស្រីឱសថការី សុង ទិត្យម៉ូរី ម្ចាស់ឱសថស្ថាន បេណេហ្វាម៉ា។

បទបង្ហាញអំពី «ទស្សនវិស័យរបស់ឱសថការីជំនាញគ្លីនិកនៅប្រទេសកាណាដា៖ ការជួយអ្នកជំងឺដើម្បីទទួលបានលទ្ធផលព្យាបាលដ៏ល្អ»ដោយលោកឱសថបណ្ឌិត ហេង ស៊ុយសៀក ឱសថការីជំនាញគ្លីនិក ពីប្រទេសកាណាដា។

បទបង្ហាញអំពី «តម្រូវការឱសថការីជំនាញគ្លីនិក នៅក្នុងប្រទេសកម្ពុជា» ដោយកញ្ញា រឿន សុម៉ាលី ឱសថការីជំនាញគ្លីនីកនៅមន្ទីរពហុព្យាបាលអន្តរជាតិខេមា។

បទបង្ហាញអំពី «តួនាទីរបស់ឱសថការីជំនាញ គ្លីនីក នៅក្នុងបណ្តាប្រទេសអាស៊ាន» ដោយកញ្ញា លី ស៊ីតា

ឱសថការីជំនាញគ្លីនីកនៅមន្ទីរពេទ្យសាន់រ៉ាយស៍ជប៉ុន ភ្នំពេញ។

បទបង្ហាញអំពី «តួនាទីរបស់ឱសថការី នៅក្នុងមន្ទីរពេទ្យនៃប្រទេសកម្ពុជា» ដោយកញ្ញា ហ៊ាង ចាន់រី ឱសថការីសម្របសម្រួលផ្នែកឱសថ និងមន្ទីរពិសោធន៍ នៃអង្គការថែទាំសុខភាពគ្រួសារកម្ពុជា (រ៉ាក់)។

Loading...