វាហត់នឿយបន្តិចហើយ ដែលត្រូវស្ពាយគ្រប់យ៉ាងតែម្នាក់ឯង

វាហត់នឿយបន្តិចហើយ ដែលត្រូវស្ពាយគ្រប់យ៉ាងតែម្នាក់ឯង

វាហត់នឿយបន្តិចហើយ

ដែលត្រូវស្ពាយគ្រប់យ៉ាងតែម្នាក់ឯង

តែកុំអស់កម្លាំងចិត្ត កុំតូចចិត្តនឹងជោគជតា

អ្វីដែលអ្នកកំពុងធ្វើគឺ "មានចិត្ត"

គឺជា "តួនាទី" គឺ "ភាពទទួលខុសត្រូវ"

ដែលមិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបានឡើយ

គុណតម្លៃនៃការមានជីវិត

គឺគេវាស់គ្នានៅពេលដែលមានដង្ហើម

អ្នកធ្វើអ្វី ដើម្បីអ្នកណា

មិនមានអ្នកណាដឹងមុនបានទេ

ថាពេលណា គឺជាថ្ងៃ... ចុងក្រោយនៃជីវិត

អាចជាថ្ងៃនេះ រឺស្អែកនេះ រឺឆាប់ៗនេះ ក៏ថាបាន

ចូរមានមោទនភាព

Loading...

បើពេលនេះមានឱកាសបានធ្វើវា

បានស្គាល់ពាក្យថា "លះបង់"

បានធ្វើតួនាទីយ៉ាងអស់ពីកម្លាំងកាយចិត្ត

មនុស្សខ្លះ... ទម្រាំនឹងចេះគិតបាន

ថាត្រូវធ្វើអ្វី... ក៏អស់ឱកាសទៅហើយ

មិនមានពេលសម្រាប់... កែខ្លួនទៀតទេ

ចឹងហើយពេលខ្លះមុននឹងធ្វើអ្វីត្រូវចេះគិតនឹងពិចារណាអោយបានច្បាស់សិនចាំទៅធ្វើ!កុំធ្វើអោយមានការស្តាយក្រោយ។

ពេលខ្លះឪកាសមិនមែនចេះតែមាននោះទេ!ចឹងពេលមានត្រូវចេះក្តាប់អោយជាប់។ធ្វើអ្វីកុំចេះតែអាងនេះអាងនោះ!ពឹងគេវាមិនស្រួលដូចពឹងខ្លួនឯងនោះទេ។

ហើយក៏មិនមែនម្នាក់ៗសុទ្ធតែល្អជាមួយយើងនោះទេ!ត្រូវចាំលើលោកនេះគ្មានរបស់ណាដែលបានមកដោយមិនប្រើកំលាំងឬញើសឈាមទៅប្តូរនោះទេ!ក៏គ្មានរបស់ណាដែលបានមកហ្វ្រីៗនោះដែរ

ប្រភព៖ហ្វេសបុក

Loading...