ក្រុមហ៊ុន Toyota បានផលិតអម្បោស E-Broom​ ដែលទទួលបានបទពិសោធន៍ដូច Harry Potter ដើម្បីជាក្តីសង្ឃឹមរបស់អ្នកគាំទ្រនាពេលអនាគត!

ក្រុមហ៊ុន Toyota បានផលិតអម្បោស E-Broom​ ដែលទទួលបានបទពិសោធន៍ដូច Harry Potter ដើម្បីជាក្តីសង្ឃឹមរបស់អ្នកគាំទ្រនាពេលអនាគត!

ជិះអំបោសហោះនៅលើមេឃនេះអាចជាក្តីសុបិនតរបស់អ្នកគាំទ្ររបស់ Harry Potter សម្រាប់មនុស្សជាច្រើន, ជាការពិតណាស់វានឹងមិនអាចទៅរួចទេក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែប្រសិនបើវាជាអំបោសដែលនឹងនាំអ្នកឱ្យរត់ទៅមុខដូចជាជិះម៉ូតូជាដើម វាទំនងជាអាចទៅរួច។

កាលពីពេលថ្មីៗនេះក្រុមហ៊ុនតូយ៉ូតាបានចេញលក់អំបោសអគ្គិសនីមួយដែលមានឈ្មោះថា “e-broom” ។ ហើយវាអាចនាំអ្នកទៅគ្រប់ទីកន្លែងមិនខុសពីយានជំនិះដទៃទៀតឡើយ។

ជាការពិតណាស់ការធ្វើជាជាមួយ ​e-broom តែមួយនឹងមិននាំអ្នកទៅមុខទេដូច្នេះអ្នកត្រូវមានស្បែកជើងស្គីមួយថែមទៀត។

ការរចនានៃ e-broom ដើម្បីធ្វើឱ្យអារម្មណ៍របស់អ្នកប្រើដូចជាកំពុងជិះនៅលើអម្បោសដូចជាមេធ្មប់ក្នុងល្បឿនអម្បោសដូច Harry Potter ហើយប្រាកដថាវាគឺមិនមានគ្រោះថ្នាក់ផងដែរ។

Loading...

e-broom ត្រូវបានដាក់បង្ហាញនៅឯពិព័រណ៍ម៉ូតូក្នុងក្រុងតូក្យូនៅមិនយូរប៉ុន្មានទេ។ នៅពេលនេះព័ត៌មានមិនត្រូវបានបង្ហាញឱ្យដឹងច្បាស់នៅឡើយនោះទេ។ នៅតែមិនទាន់ច្បាស់អំពីសមត្ថភាពរបស់ថ្ម ននិងម៉ូទ័រ ល្បឿនអតិបរមាដែលអាចរត់បាន ឬសូម្បីតែនៅពេលដែលវានឹងត្រូវបានដាក់លក់? អ្វីដែលយើងដឹងនៅពេលនេះ វាគឺពិតជាការច្នៃប្រតិដ្ឋដ៏ល្អតែម្យ៉ាងគត់។

ពីការលេចមុខនៅក្នុងព្រឹត្តិការណ៍ e-broom វាតម្រូវឱ្យមានជំនាញច្រើន។ ដើម្បីគ្រប់គ្រងអម្បោស e-broom ឱ្យមានប្រសិទ្ធិភាពឆ្ពោះទៅមុខ រួមទាំងអ្នកជិះត្រូវតែមានជំនាញក្នុងការគ្រប់គ្រងស្បែកជើងស្គីផងដែរ។

អ្នកគាំទ្រសង្ឃឹមថាការដាក់លក់អម្បោស e-broom ដូចទៅនឹង Harry Potter ឃើញដូចក្នុងជីវិតពិតដែលអាចកើតមានឡើងនៅក្នុងពេលអនាគតតាមរយៈការប្រើប្រាស់ e-broom។ ក្នុងការផលិតដំបូងនេះយើងគ្រាន់តែអាចជិះបាននៅលើផ្លូវ ដែលនៅតែត្រូវការបច្ចេកវិទ្យាជាច្រើនទៀត ប៉ុន្តែមានអ្វីដែលអាចកើតឡើងបានដែលអាចប្រើក្នុងជីវិតពិតនាពេលអនាគត៕

ប្រភព : odditycentral

Loading...