ដុងគូររូបតាំងពីតូច! ក្មេងតូចអាយុ ៩ឆ្នាំម្នាក់ មានសមត្ថភាពគូររូប រហូតមានភោជនីយដ្ឋានអញ្ជើញគាត់ឲ្យគូររូបលើជញ្ជាំងក្នុងហាង!

ដុងគូររូបតាំងពីតូច! ក្មេងតូចអាយុ ៩ឆ្នាំម្នាក់ មានសមត្ថភាពគូររូប រហូតមានភោជនីយដ្ឋានអញ្ជើញគាត់ឲ្យគូររូបលើជញ្ជាំងក្នុងហាង!

ចំណង់ចំណូលចិត្ត ឬសម្បទារបស់មនុស្សម្នាក់ៗគឺមិនដូចគ្នានោះទេ។ កុមារខ្លះអាចកើតមកមានទេពកោសល្យក្នុងការគូររូប។ សមត្ថភាពដែលពួកគេមានក្នុងខ្លួនពីកំណើត ប្រសិនបើមានការដុះខាត់យ៉ាងល្អអាចធ្វើឱ្យពួកគេទទួលបានជោគជ័យនាពេលអនាគត។ ដូច្នេះការគាំទ្រនិងការលើកទឹកចិត្តពីឪពុកម្តាយពិតជាសំខាន់ណាស់។

ក្មេងតូច Joe Whale អាយុ ៩ ឆ្នាំមានទេពកោសល្យខាងគូររូបតាំងពីក្មេង។ ហើយជារឿយៗចូលចិត្តគូររូបភាពដោយសម្ងាត់នៅក្នុងថ្នាក់រៀនរហូតដល់គ្រូតែងតែស្តីបន្ទោស ប៉ុន្តែក្រុមគ្រួសារក៏ផ្តល់ការគាំទ្រពេញទំហឹងផងដែរ។ រួមទាំងការបញ្ជូនកូនឱ្យទៅសិក្សាគូរគំនូរបន្ថែមទៀតបន្ទាប់ពីការសិក្សានៅសាលារដ្ឋផងដែរ។

នេះជាគំនូរដ៏គួរឱ្យស្រឡាញ់របស់ក្មេងតូច Joe នៅលើសៀវភៅកត់ត្រារបស់គាត់។

គ្រូក៏ពេញចិត្តនឹងការងាររបស់គាត់ដែរ។ ហើយចូលចិត្តចែករំលែកវាជាញឹកញាប់នៅលើ Instagram ដូច្នេះ Joe ត្រូវបានគេឲ្យឈ្មោះថា The Doodle Boy ហើយព្រមទាំងមានគេហទំព័រផ្ទាល់ខ្លួនផងដែរ។

រហូតដល់មានភោជនីដ្ឋានមួយនៅក្នុងតំបន់ឈ្មោះថា Number 4 នៅក្នុងក្រុង Showbury ប្រទេសអង់គ្លេសបានឲ្យ Joe គូររូបលើជញ្ចាំងភោជនីដ្ឋានរបស់ពួកគេទៀតផង។

ឪពុករបស់ Joe បានបង្ហើបឱ្យដឹងថាកូនប្រុសរបស់គាត់បានចំណាយពេល ១២ ម៉ោងដើម្បីគូរនៅលើជញ្ជាំងដែលឪពុករបស់គាត់បើកឡានឡានជូនទៅបន្ទាប់ពីចេញពីសាលា។ ហើយចំណាយពេលប្រហែល ២-៣ ម៉ោងក្នុងមួយថ្ងៃដើម្បីគូររូប។

ហើយការងារនោះអាចឱ្យគាត់ក្លាយជាអ្នកសិល្បៈវ័យក្មេងដំបូងគេនៅអាយុត្រឹម ៩ ឆ្នាំ។

Loading...

នេះជាគំនូររបស់គាត់។

.

.

.

ឪពុករបស់ Joe ក៏ផ្តល់ដំបូន្មានដល់ឪពុកម្តាយដទៃទៀតដើម្បីលើកទឹកចិត្តកូន ៗ ឱ្យធ្វើអ្វីដែលពួកគេចូលចិត្តធ្វើតាមក្តីសុបិនរបស់ពួកគេ។

“ នៅពេលឪពុកម្តាយភាគច្រើនយល់ថាកូន ៗ របស់ពួកគេមានបញ្ហានៅក្នុងថ្នាក់ ជាញឹកញាប់នឹងហាមឃាត់ការធ្វើដូច្នោះ វាដូចជារារាំងសមត្ថភាព ឬការច្នៃប្រតិដ្ឋរបស់កុមារ "។

“ Joe គឺជាមនុស្សដែលចូលចិត្តគូរច្រើន ហើយយើងមានមោទនភាពចំពោះអ្វីដែលគាត់បានធ្វើ មិនថាអាជីពអ្វីដែលគាត់ចាប់អារម្មណ៍ យើងត្រៀមខ្លួនគាំទ្រគាត់ឱ្យធ្វើវាប្រកបដោយវិជ្ជាជីវៈ” ។

“ លើសពីនេះទៅទៀត ឪពុកម្តាយត្រូវតែយល់ពីភាពខុសគ្នារបស់កុមារម្នាក់ៗ។ ដឹងពីអ្វីដែលកូនរបស់អ្នកចូលចិត្តធ្វើឬមិនចូលចិត្ត។ ហើយប្រសិនបើពួកគេត្រូវរកការងារលំបាក ការលើកទឹកចិត្តនិងការគាំទ្រពីឪពុកម្តាយគឺជារឿងសំខាន់បំផុត” ។

ប្រភព : thedoodleboy.co.uk , Greg Whale , boredpanda

Loading...