កុំដាច់ចិត្តអូសរំលងអី! ទាំងនេះគឺជាកន្លែងទេសចរណ៍ដ៏ល្បី ប៉ុន្តែឥឡូវត្រូវបាត់បង់ដោយសារតែការបំផ្លាញរបស់មនុស្ស!

កុំដាច់ចិត្តអូសរំលងអី! ទាំងនេះគឺជាកន្លែងទេសចរណ៍ដ៏ល្បី ប៉ុន្តែឥឡូវត្រូវបាត់បង់ដោយសារតែការបំផ្លាញរបស់មនុស្ស!

សព្វថ្ងៃប្រជាប្រិយភាពនៃការទាក់ទាញភ្ញៀវទេសចរណ៍គឺពឹងផ្អែកច្រើនលើបណ្តាញចែកចាយសង្គម។ អ្នកធ្វើដំណើរ ៥០ ភាគរយបានរាយការណ៍ថា ព័ត៌មាន និងការផ្សាយពាណិជ្ជកម្មនៅលើអ៊ីនធឺណេតមានឥទ្ធិពលលើផែនការធ្វើដំណើររបស់ពួកគេ។ ប៉ុន្តែប្រជាប្រិយភាពដែលកំពុងកើនឡើងនេះមិនល្អសម្រាប់ការទាក់ទាញទាល់តែសោះ។ ហើយវាមិនត្រឹមតែដោយសារការចោលសំរាម នៅតាមទីសាធារណៈនោះទេ វាថែមទាំងបង្កការខូចខាតដោយអំពើចេតនា និងអចេតនាផងដែរ។

នៅទីនេះគេហទំព័រ sad life ចង់បង្ហាញអ្នកនូវទេសភាពដ៏ពេញនិយមចំនួន ១០ ដែលត្រូវបានបំផ្លាញពីហេតុផលផ្សេងៗរបស់មនុស្ស។

១. ឈូងសមុទ្រម៉ាយ៉ានៅកោះភីភីប្រទេសថៃ

កន្លែងនេះបានក្លាយជាកន្លែងពេញនិយមរបស់ភ្ញៀវទេសចរណ៍ បន្ទាប់ពីខ្សែភាពយន្តរឿង The Beach។ នៅពេលនោះវាត្រូវបានគេមើលឃើញថាមានភ្ញៀវទេសចរណ៍ចំនួនប្រហែល 5,000 នាក់ជារៀងរាល់ថ្ងៃ។ ប៉ុន្តែក្នុងខែមិថុនាឆ្នាំ ២០១៨ វាត្រូវបានបិទដោយគ្មានការកំណត់ ដោយសារពុំមានភ្ញៀវមកលេង។

២. ផ្កាថ្មនៅលើកោះគ្រីសស្មាសប្រទេសអូស្ត្រាលី

ក្នុងរយៈពេលតែ ១០ ខែប៉ុណ្ណោះជាង ៩០% នៃថ្មប៉ប្រះទឹកត្រូវបានបំផ្លាញ។ ផ្កាថ្មមួយចំនួនត្រូវបានគេធ្វើឱ្យក្លាយទៅជាពណ៌ស និងខ្លះទៀតត្រូវបានស្លាប់។ រឿងនេះបានកើតឡើងដោយសារតែកម្តៅដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

៣. ទឹកធ្លាក់ Guaíra ដែលស្ថិតនៅតាមព្រំដែនប្រទេសប្រេស៊ីល និងប្រទេសប៉ារ៉ាហ្គាយ

កន្លែងដ៏ស្រស់ស្អាតនេះគឺជាទឹកជ្រោះដ៏តូចមួយ។ នៅឆ្នាំ ១៩៨២ ពួកវាត្រូវបានជន់លិចដោយអាងស្តុកទឹកដែលបង្កើតឡើងដោយទំនប់វារីអគ្គិសនី Itaipu ។ ហើយថ្មនៅទីនោះត្រូវបានគេបំផ្លាញដោយការដាក់រំសេវផ្ទុះ។

៤. រូងភ្នំ Altamira ក្នុងប្រទេសអេស្ប៉ាញ

ក្រុមទេសចរណ៍ធំៗមួយចំនួន បានបំផ្លាញផ្ទាំងគំនូរដោយគ្រាន់តែការប្រើប្រាស់ទឹករបស់ពួកគេ ផ្ទាំងគំនូរខ្លះមានលក្ខណៈផ្សិត។ នៅឆ្នាំ ២០០១ រូងភ្នំ និងសារមន្ទីរចម្លងត្រូវបានគេសាងសង់នៅក្បែរនោះដើម្បីឱ្យភ្ញៀវទេសចររីករាយជាមួយនឹងការបង្កើតឡើងវិញ។

៥. ផ្ទាំងទឹកកកឆាកាតាយ៉ានៅប្រទេសបូលីវី

ផ្ទាំងទឹកកកនេះត្រូវបានបង្កើតឡើងជាង ១៨.០០០ ឆ្នាំកន្លងមកហើយជាកន្លែងខ្ពស់បំផុតមួយនៅអាមេរិកខាងត្បូង។ ចាប់តាំងពីឆ្នាំ ១៩៨០ តំបន់របស់វាបានចាប់ផ្តើមធ្លាក់ចុះយ៉ាងឆាប់រហ័សហើយនៅឆ្នាំ ២០០៩ ផ្ទាំងទឹកកកបានបាត់ទៅវិញទាំងស្រុងដោយសារតែការឡើងកម្តៅនៃពិភពលោក។

៦. បឹងផូបផូនៅប្រទេសបូលីវី

Loading...

បឹងនេះរីងស្ងួតទាំងស្រុងក្នុងឆ្នាំ ២០១៦ ដោយសារការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍកសិកម្ម និងរ៉ែនៅក្បែរនោះ។ គួរកត់សម្គាល់ថានេះគឺជាការបាត់ខ្លួនទីពីរនៃបឹងនេះហើយ។ វារីងស្ងួតជាលើកដំបូងនៅឆ្នាំ ១៩៩៤ ហើយក្រោយមកត្រូវបានជួយស្រោចស្រង់ឱ្យប្រសើរឡើងវិញដោយទឹកភ្លៀង។

៧. ផ្ទាំងថ្មនំខេកអាពាហ៍ពិពាហ៍នៅប្រទេសអូស្ត្រាលី

ថ្មនេះបានក្លាយជាការពេញនិយមយ៉ាងខ្លាំងនៅឆ្នាំ 2015 ហើយត្រូវបិទដោយសារតែការព្រួយបារម្ភអំពីស្ថេរភាពរបស់វា។ ប៉ុន្តែការបិទ និងមានការយាមកាមពីប៉ូលីស នៅតែមិនអាចរារាំងភ្ញៀវទេសចរពីការលោតពីលើរបងចូលទៅថតយកផ្ទាំងថ្មនេះឡើយ។ ហើយការហាមឃាត់នៅតែបន្តរហូតដល់ វាបាត់ទៅវិញដោយសារហេតុផលរបស់ធម្មជាតិ។

៨. ថ្មប៉ប្រះទឹកនៅលើកោះរ៉ាចាអាអាផាតប្រទេសឥណ្ឌូនេស៊ី

ថ្មប៉ប្រះទឹកទំហំ ១៦០០ ម៉ែត្រក្រឡាត្រូវបានបំផ្លាញដោយនាវាទេសចរណ៍ក្នុងឆ្នាំ ២០១៧ ហើយវាអាចចំណាយពេលរាប់ទសវត្សរ៍សម្រាប់ការកកើតឡើងវិញ។ ការខូចខាតនៅកន្លែងនេះ ត្រូវបានគេប៉ាន់ស្មានថា បានខាតប្រាក់ចំណូលប្រហែល ១៨,៦ លានដុល្លារ។

៩. ថ្មដាកបៀលនៅ រដ្ឋអូរីហ្គោន

ថ្មនេះគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរដ៏មានប្រជាប្រិយភាពមួយ រហូតដល់ថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០១៦។ មនុស្សមួយក្រុមបានជ្រៀតចូលក្នុងរបង និងបំផ្លាញវិមានធម្មជាតិនេះព្រោះមិត្តរបស់ពួកគេបានបាក់ជើងនៅទីនោះ។

១០.សិល្បៈប៉ុនដេសនៅទីក្រុងប៉ារីស

ស្ពានដ៏ល្បីល្បាញនេះពោរពេញទៅដោយសោរស្នេហាដែលសរុបមានទំងន់ប្រហែល ៤៥ តោន។ រដ្ឋាភិបាលខ្លាចមានការបាក់ស្ពានដោយសារតែសោរទាំងនោះ ក៏បញ្ហាអោយគេដកហូតសោទាំងនោះ ហើយដាក់បន្ទះកញ្ចក់ឡើងវិញ ដើម្បីកុំអោយមនុស្សចាក់សោរបាន។ ពីព្រោះទីនោះជាកន្លែងសន្យាស្នេហ៍របស់ពួកគេ។

រង្វាន់៖ ភាពទាក់ទាញពេញនិយមនៅក្នុងកន្លែងដែលគ្រោះថ្នាក់

អ្នកប្រហែលជាភ្ញាក់ផ្អើលពេលឃើញមហាកំផែងនៃប្រទេសចិនស្ថិតនៅក្នុងបញ្ជីទាក់ទាញដែលអាចនឹងត្រូវបំផ្លាញឆាប់ៗនេះ។ វាត្រូវបានបង្កើតឡើងសម្រាប់ការពារជាតិហើយចំនួនភ្ញៀវទេសចរដែលដើរលើវាកំពុងបង្កការខូចខាតធ្ងន់ធ្ងរ។ ទន្ទឹមនឹងការទាក់ទាញនេះ កន្លែងទេសចរណ៍មួយចំនួនដូចជា កន្លែងលេងកីឡា Colosseum, សមុទ្រ Dead Sea ព្រមទាំងមហាសមុទ្រអង់តាក់ទិកក៏កំពុងរងការគំរាមកំហែងផងដែរ។

មនុស្សបានចោលសំរាម ហើយបំពុលបរិស្ថានដោយមិនគិតពីភាពទាក់ទាញឬអនាគតរបស់កន្លែងទេសចរណ៍ទាំងនោះ។ យើងមិនបានហាមឃាត់មិនអោយមនុស្សធ្វើដំណើរកំសាន្តនោះទេ តែយើងគ្រាន់តែចង់អោយអ្នករាល់គ្នាយកចិត្តទុកដាក់ អំពីការថែរក្សាកន្លែងទាំងនេះជាមួយគ្នា និងបង្ហាញពីការគោរពគ្នា។

តើអ្នកគិតយ៉ាងណាចំពោះផលប៉ះពាល់របស់មនុស្សលើការទាក់ទាញទាំងនេះ និងការទាក់ទាញផ្សេងទៀត? តើអ្នកមានវិធីណាដើម្បីកាត់បន្ថយវាទេ? ចែករំលែកយោបល់របស់អ្នកនៅក្នុងមតិយោបល់ខាងក្រោម។

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side

Loading...