Wow…ឡូយម្លេះ! គ្រាន់តែឱបគ្នា មានអត្ថប្រយោជន៍ដល់សុខភាពថ្នាក់នឹងផង!!!

Wow…ឡូយម្លេះ! គ្រាន់តែឱបគ្នា មានអត្ថប្រយោជន៍ដល់សុខភាពថ្នាក់នឹងផង!!!

អ្នកព្យាបាលជំងឺជនជាតិអាមេរិកម្នាក់បានអះអាងថាយើងត្រូវការ ការឱបគ្នា ៤ ដងក្នុងមួយថ្ងៃ សម្រាប់ការរស់រានមានជីវិត ហើយឱបគ្នា ៨ដង ក្នុងមួយថ្ងៃដើម្បីការថែទាំនិងឱបគ្នា ១២ ដងក្នុងមួយថ្ងៃ សម្រាប់ការលូតលាស់។ ការឱបហាក់ដូចជាវិធីជាសកលនៃការបង្ហាញពីការរំភើបចិត្ត ស្នេហា សុភមង្គល និងភាពសោកសៅ។ យើងមិនត្រឹមតែអរគុណដល់ការឱបដែលបាននាំអារម្មណ៍កក់ក្តៅដល់យើង នៅពេលដែលនរណាម្នាក់ស្ថិតនៅក្នុងដៃរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងសម្រាប់អត្ថប្រយោជន៍ជាច្រើនដែលទាក់ទងនឹងសុខភាពរាងកាយ និងផ្លូវចិត្តរបស់យើងផងដែរ។

នៅទីនេះគេហទំព័រ Sad life បានបង្ហាញដល់អ្នកទាំងអស់គ្នា នូវអត្ថប្រយោជន៍ ដែលបានមកពីការឱប ហើយយើងទាំងអស់គ្នាសង្ឃឹមថាមិត្តអ្នកអាននឹងពេញចិត្តនូវការបង្ហាញនេះ។

១. ការឱបគ្នាជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំប្រសើរជាងមុន

ការឱបត្រូវបានគេដឹងថា ជាឱសថដ៏ល្អដើម្បីប្រឆាំងនឹងភាពតានតឹង។ហើយវាមិនមែនត្រឹមតែជាអត្ថប្រយោជន៍សម្រាប់តែរាងកាយប៉ុណ្ណោះទេ។ ការសិក្សាមួយដែលធ្វើឡើងនៅសាកលវិទ្យាល័យ Carnegie Mellon រួមគ្នាជាមួយសាកលវិទ្យាល័យវេជ្ជសាស្ត្រ Pittsburgh បានបង្ហាញថា ការគាំទ្រដល់មនុស្សដទៃទៀតដោយការឱប អាចកាត់បន្ថយឱកាសនៃការឈឺបានច្រើន។ ការពិសោធន៍ត្រូវបានធ្វើឡើងក្នុងចំណោមមនុស្សពេញវ័យចំនួន ៤០៤ នាក់ដែលត្រូវបានប៉ះពាល់នឹងវីរុសបង្កឱ្យមានជំងឺផ្តាសាយ។ ក្រុមអ្នកចូលរួមត្រូវបានចែកចេញជា ២ ក្រុម៖ ក្រុមមនុស្សធំដំបូងត្រូវបានគេផ្តល់ការគាំទ្រ និងអោបក្រសោបកាន់តែច្រើន។ លទ្ធផលបានបង្ហាញថាការឱបមានឥទ្ធិពលគួរឱ្យចាប់អារម្មណ៍ចំពោះអ្នកដែលត្រូវការឱបទៀងទាត់។ ហើយអ្នកផ្សេងទៀតដែលនៅឈឺ គឺមានរោគសញ្ញាមិនសូវធ្ងន់ធ្ងរនោះទេ។

២. ការឱបធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធសរសៃប្រសាទ

ការស្ទាបអង្អែលបានរំញោចប្រព័ន្ធសរសៃប្រសាទដោយបន្ថយអារម្មណ៍ឯកោ ហើយប្រយុទ្ធនឹងភាពភ័យខ្លាច និងជួយបង្កើនទំនុកចិត្តលើខ្លួនឯង។ លើសពីនេះទៅទៀតការគាំទ្រដល់មនុស្សដទៃទៀតតាមរយៈការឱបជួយឱ្យពួកគេមានឥទ្ធិពលជាវិជ្ជមានដល់សុខភាពទូទៅរបស់រាងកាយ។

៣. ការឱបជួយលើកកម្ពស់សម្ពាធឈាមអោយកាន់តែប្រសើរ

ការសិក្សាមួយទៀតដែលធ្វើឡើងដោយសាកលវិទ្យាល័យ North Carolina បានបង្ហាញថាការឱបគឺល្អសម្រាប់សុខភាពបេះដូងរបស់មនុស្សម្នាក់ៗ។ គេបានធ្វើតេសមនុស្សប្រហែល ២០០ នាក់ ដោយបានបែងចែកជា ២ ក្រុម៖

កំឡុងពេលមានភាពតានតឹង ក្រុមទី ១ បានមើលវីដេអូរ៉ូមែនទិករយៈពេល ១០ នាទីហើយបន្ទាប់មកកាន់ដៃគ្នា និងឱបគ្នារយៈពេល ២០ វិនាទី។

ក្រុមទី ២ មិនមានទំនាក់ទំនងប៉ះគ្នាអ្វីនោះទេ ប៉ុន្តែពួកគេបានសម្រាករយៈពេល ដូចក្រុមទីមួយដែរ។

លទ្ធផលបានបង្ហាញថាក្រុមទី ១ មានសម្ពាធឈាមទាប ក៏ដូចជាចង្វាក់បេះដូងមានស្ថេរភាពជាងមុន មានន័យថាមនុស្សទទួលបានការឱប គឺមានភាពធន់នឹងស្ត្រេសច្រើនដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពសរសៃឈាមបេះដូង។

៤. ការឱបធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ

Loading...

អុកស៊ីតូស៊ីន គឺជាអរម៉ូនដែលទទួលខុសត្រូវក្នុងការធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ ហើយកំរិតរបស់វានឹងកើនឡើងនៅពេលយើងឱបនិងប៉ះអ្នកដទៃ។ អរម៉ូននេះមានឥទ្ធិពលខ្លាំងលើស្ត្រីជាពិសេសអ្នកដែលមានការឱបជាប្រចាំ។

៥.  ការឱបជួយកាត់បន្ថយការឈឺចាប់

ការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ New York University បានបង្ហាញថាការឱបអាចជួយកាត់បន្ថយការឈឺចាប់។ តាមការពិសោធន៍បានបង្ហាញថា ការឱបអាចជួយអ្នកដែលមានរោគសញ្ញាសរសៃសាច់ដុំមានអារម្មណ៍ធូរស្រាល។ ហើយក៏មានការអះអាងផ្សេងទៀតផងដែរថា គុណភាពជីវិតរបស់ពួកគេបានប្រសើរឡើងក្នុងរយៈពេលនៃការព្យាបាលដោយការឱប។ ការអោបគឺជាទម្រង់មួយនៃទម្រង់ជាច្រើនដែលអាចរួមចំណែកដល់ការកាត់បន្ថយការឈឺចាប់បានផងដែរ។

៦. ការឱបអាចបំបាត់អារម្មណ៍នឿយហត់

នៅក្នុងការសិក្សាមួយដែលមានឈ្មោះថា“ អត្ថន័យនៃការឱប៖ អ្នកនាង Lena Forsell និងលោក Jan Astrom បានរកឃើញអត្ថប្រយោជន៍ដ៏អស្ចារ្យជាច្រើនដែល ការឱបរយៈពេល ១០ វិនាទីបានផ្តល់ឱ្យយើង។ ក្នុងចំណោមអ្នកដទៃទៀតពួកគេបានលើកឡើងថាការឱបជួយប្រយុទ្ធប្រឆាំងនឹងអារម្មណ៍នឿយហត់ ក៏ដូចជារួមចំណែកដល់សុខុមាលភាពផ្លូវចិត្តរបស់មនុស្សម្នាក់ៗផងដែរ។

៧. ការឱបជួយកាត់បន្ថយការភ័យបារម្ភ

សូមអរគុណដល់អុកស៊ីតូស៊ីន ដូចដែលយើងបាននិយាយរួចមកហើយថាការអោបថើប ជួយប្រយុទ្ធប្រឆាំងនឹងអារម្មណ៍ថប់បារម្ភក្នុងសង្គម។ សូមព្យាយាមឱបមនុស្សដែលអ្នកស្គាល់អោយបានច្រើន ហើយអ្នកនឹងសង្កេតឃើញថាអ្នកនឹងក្លាយជាមនុស្សមានទំនុកចិត្ត ភាពងាយស្រួល និងមានភាពរួសរាយរាក់ទាក់។ ទាំងអស់នេះក៏ព្រោះអុកស៊ីតូស៊ីនជំរុញយើងឱ្យគិតវិជ្ជមាន និងមានទស្សនវិស័យវិជ្ជមានលើពិភពលោក។

តើអ្នកអាចធ្វើបានទេ ដោយគ្រាន់តែឱបមនុស្សជាទីស្រលាញ់ក្នុងគ្រួសាររបស់អ្នក រយៈពេល ៥ នាទីជារៀងរាល់ថ្ងៃ។ សូមប្រាប់យើងទាំងអស់គ្នាពីយោបល់របស់អ្នកក្នុងមតិយោបល់ខាងក្រោម!

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side

Loading...