គួរឲ្យគោរពណាស់! លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារសូមអភ័យទោសមហាជន ដែលលោកជំទាវបានប្រលែងកូនក្រពើនៅក្នុងទក្សិណអង្គរ…

គួរឲ្យគោរពណាស់! លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារសូមអភ័យទោសមហាជន ដែលលោកជំទាវបានប្រលែងកូនក្រពើនៅក្នុងទក្សិណអង្គរ…

នៅរយៈពេលប៉ុន្មានថ្ងៃនេះ មហាជនបានធ្វើការតាមដានយ៉ាងខ្លាំងទៅលើការប្រលែងកូនក្រពើមួយក្បាលចូលក្នុងទក្សិណអង្គររបស់លោកជំទាវ ហ៊ុន ស៊ីណាត ព្រមទាំងមានការលើកឡើងជាច្រើនទាក់ទងនិងសុវត្ថិភាពក្នុងតំបន់ផងដែរនៅពេលដែលកូនក្រពើមួយក្បាលនេះធំឡើង។ ទើបអាជ្ញាធរបានចេញនាំគ្នាតាមចាប់កូនក្រពើនោះរហូតទាល់តែចាប់បានពីក្នុងទក្សិណអង្គរវិញបាន។

ដោយឡែកនៅប៉ុន្មាននាទីមុននេះលោកជំទាវក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកជំទាវថា៖

"🙏💕នាងខ្ញុំ​ ហ៊ុន ស៊ីណាត​​សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ

ជាទីគោរពថា​ នាងខ្ញុំ​​មានការសោកស្ដាយយ៉ាងខ្លាំង​ចំពោះ កំហុស

ឆ្គងដែលនាងខ្ញុំបាន ព្រលែងសត្វក្រពើ ហើយបានបង្ករក្ដីព្រួយបារម្ភ!!

ដល់បងប្អូនប្រជាពលរដ្ឋ ចំពោះសុវត្ថិភាព ពេលសត្វក្រពើ

នេះធំអាចនាំគ្រោះថ្នាក់​ ទៅអនាគត!!

កាល​ ពីម្សិលមិញ នាងខ្ញុំបាននិយាយថា មកពីមិនមានបំរាម

មិនមែនមកពីនាងខ្ញុំគ្មានការទទួលខុសត្រូវទេតែវាជាមូល

ដ្ឋានសម្រេចចិត្តដ៏ខុសឆ្គងរបស់នាងខ្ញុំ​ នឹងដោយមានគំនិតក្នុងចិត្តថា សត្វលោក ទោះបីជាសត្វ ស្លូតឬសាហាវព្រៃផ្សៃតែងតែប្រាថ្នារស់នៅសុខសាន្តដូចគ្នា ។

ជាចុងក្រោយនាងខ្ញុំសូមស្នើរសំណូមពរ ឲ្យអាជ្ញាធរ សរសេរបម្រាមផងដែរ។ ដើម្បីកុំឲ្យ បងប្អូនពលរដ្ឋផ្សេងទៀត អាចព្រលែង​ សត្វ ដូចដែលនាងខ្ញុំបានធ្វើខុស​​​ ក្នុងនាម នាងខ្ញុំជាអ្នកធ្វើបុណ្យមិនហ៊ានប្រមាថជីវិតសត្វលោកទេ។

នាងខ្ញុំសូមអភ័យទោស យកជាមេរៀនជូនបងប្អូនប្រជាពលរដ្ឋ នឹង វៀសចាក កុំបីខាន។ 9.11.2019"

Loading...

ក្នុងនោះក៏មានការ Likes និង Shared យ៉ាងច្រើនពីមហាជនផងដែរ។

ប្រភពរូបភាពទាំងស្រុងពីគណនីហ្វេសប៊ុកលោកជំទាវ Sinath Hun

Loading...