ស្រឡាញ់នាង តើអ្នកឱ្យតម្លៃនាងបានត្រឹមកម្រិតណា?

ស្រឡាញ់នាង តើអ្នកឱ្យតម្លៃនាងបានត្រឹមកម្រិតណា?

ស្រឡាញ់នាង តើអ្នកឱ្យតម្លៃនាងបានត្រឹមកម្រិតណា?

ស្រឡាញ់នាង ត្រឹមតែចង់យកឈ្នះនាងប៉ុណ្ណឹងមែនទេ?

ស្រឡាញ់នាង ត្រឹមតែចង់ធ្វើឱ្យនាងទន់ចិត្តលះបង់មែនទេ?

ស្រឡាញ់នាង ត្រឹមតែចង់បានខ្លួនប្រាណនាងហើយក៏បោះបង់ចោលមែនទេ?

ស្រឡាញ់នាង ព្រោះតែចង់ឱ្យនាងមានឈ្មោះថាជាស្រីខាតបង់មែនទេ?

ស្រឡាញ់នាង ព្រោះតែខ្លាចនាងបានទៅអ្នកផ្សេងមែនទេ?

ស្រឡាញ់នាង ព្រោះតែចង់អូសទាញឱ្យនាងឆ្ងាយពីគ្រួសារមែនទេ?

ស្រឡាញ់នាង ព្រោះតែចង់បំផ្លាញខ្លួនប្រាណនាងមែនទេ?

Loading...

មនុស្សប្រុសខ្លះ និយាយថា ទៅខ្វល់អី មនុស្សស្រី តែវាហ៊ានលះបង់ វាមិនស្រឡាញ់ខ្លួនវាផង លេងសើចទៅ បានខ្លួនប្រាណហើយ ក៏បោះចោលទៅរកថ្មីទៀត ? មនុស្សស្រី សម្រាប់តែអ្នកលេងសើច បំផ្លាញ បំពានកិត្តិយស ជិះជាន់បែបហ្នឹងមែនទេ?

ពិតហើយ មនុស្សស្រីនាងល្ងង់ ព្រោះតែនាងស្រឡាញ់ នាងល្ងង់ ព្រោះតែភាពស្មោះស្ម័គ្រ នាងល្ងង់ ព្រោះគិតថាអ្នកជាមនុស្សប្រុសថ្លៃថ្នូរ ទើបនាងហ៊ានលះបង់ តែបើនាងដឹងថា សន្ដានមនុស្សប្រុសថោកទាប ក៏នាងមិនយកខ្លួនទៅបៀត សន្សំកម្មជាមួយដែរ តែបើអ្នកសមជាកូនប្រុស អ្នកប្រាកដជាមិនបំផ្លាញនារីណាម្នាក់ ព្រោះតែចំណងតណ្ហា និងភាពអាត្មានិយមរបស់ខ្លួនឡើយ ...

សូមចាំទុកផងថា បើអ្នកបំផ្លាញនាង នោះអ្នកនឹងគ្មានតម្លៃ ហើយថោកជាងអ្វីដែលនាងបានបាត់បង់ទៅឆ្ងាយណាស់ មួយជីវិត អ្នកគ្មានថ្ងៃរួចផុតពៅកម្មដែលអ្នកសាងឡើយ ... ៕

Loading...