ជីវិត ស្នេហា ដែលសាមញ្ញ ប្រសេីរជាងអ្វីទាំងអស់ ចូរថែរក្សាមនុស្សដែលអ្នកស្រលាញ់

ជីវិត ស្នេហា ដែលសាមញ្ញ ប្រសេីរជាងអ្វីទាំងអស់ ចូរថែរក្សាមនុស្សដែលអ្នកស្រលាញ់

ប្រុស :រៀបការជាមួយបងទៅ

ស្រី :តើបងមានផ្ទះអត់?

ប្រុស:បងជួលគេនៅ...

ស្រី :មានឡានអត់?

ប្រុស:មានតែម៉ូតូ...

ស្រី :ប្រាក់ខែមួយខែប៉ុន្មាន?

ប្រុស:200$ ក្នុងមួយខែ

ស្រី :ហាសហា...តើបងមានអ្វីល្អដែលខ្ញុំត្រូវរៀបការជាមួយនោះ

ប្រុស:តែបងស្រលលាញ់អូន

ស្រី :ស្រលាញ់! ហូបជំនួសបាយបានអត់?

បុរសម្នាក់នោះ មុខឡើងក្រហមហើយដើរចេញទៅ...

3 ឆ្នាំក្រោយមក...

ប្រុស:ខ្ញុំ...នឹងរៀបការជាមួយនាង

ស្រី .មានផ្ទះអត់?

ប្រុស :មានវិឡា

ស្រី .មានឡានអត់?

ប្រុស :មាន Land Rover

ស្រី .ប្រាក់ខែមួយខែប៉ុន្មាន?

Loading...

ប្រុស:ខ្ញុំជាអ្នកឲ្យប្រាក់ខែគេ

ស្រី .ចឹង..ក៏បាន ខ្ញុំការជាមួយបង

នាងក៏រៀបការជាមួយគេ

តែនាងភ្លេចគិតថាលើកនេះគេអត់បានប្រាប់ថាស្រលាញ់នាងទេ

10 ឆ្នាំក្រោយមក

ប្រុស:យើងលែងគ្នាទៅ

ស្រី .ហេតុអីទៅ?

ប្រុស:ខ្ញុំមានស្រីថ្មីហើយ គេទាំងល្អហើយស្អាត...នាងមិនបានបិុនគេនោះទេ

ស្រី .តែខ្ញុំជាភរិយាអ្នក

ប្រុស:ទេ...នាងគឺជាស្រីដែលខ្ញុំទិញបានដោយផ្ទះ លុយ និងឡាន

ស្រី .ក្រែងអ្នកស្រលាញ់ខ្ញុំហ្អី? ខ្ញុំចាំបានថាអ្នកធ្លាប់និយាយណា៎

ប្រុស:តែលើកនោះនាងអត់យល់ព្រម ពេលដែលនាងព្រម ខ្ញុំអត់បាននិយាយទេ

ចឹងយើងលែងគ្នាទៅ!

ជីវិត-ស្នេហា ដែលសាមញ្ញ ប្រសេីរជាងអ្វីទាំងអស់ ចូរថែរក្សាមនុស្សដែលអ្នកស្រលាញ់ហើយគេស្រឡាញ់អ្នកឲ្យបានល្អ សង្គមមុខលុយ💵 សង្គមវត្ថុនិយម ចុងក្រោយនឹងពេញទៅដោយភាពចាកចេញ ដ៏ជូរចត់ និងឈឺចាប់ !

តើមានមនុស្សប៉ុន្មាននាក់ដែលដឹងហើយយល់នោះ?

Loading...