អាហារជំនួយកុំអោយស្បែកស្ងួតខ្លាំង

អាហារជំនួយកុំអោយស្បែកស្ងួតខ្លាំង

ក្រៅពី​ទទួលការទាន​ទឹក​យ៉ាងហោចណាស់ ២ លីត្រ​ក្នុង​មួយថ្ងៃ​ហើយ​នោះ ការជ្រើសរើស​អាហារ​បា​ន​ត្រឹមត្រូវ​ក៏​ចាំបាច់​ណាស់ដែរ​ដើម្បី​ដោះស្រាយ​បញ្ហា​ស្បែក​ស្ងួត​។​

ឥលូវនេះ អេតមីននិងធ្វើការរៀបរាប់ពីការញុានូវប្រភេទអាហារមួួយចំនួនដើម្បីការពារស្បែករបស់អ្នកកុំអោយស្ងួតខ្លាំង និងធ្វើអោយមានសំណើមស្រស់ស្អាតថែមទៀតផង។

១. យ៉ា​អួរ​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​ខ្ពស់ និង​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ដែល​ជួយផ្ដល់​សំណើម​ដល់​ស្បែក​ពី​ខាងក្នុង ព្រមទាំង​ល្អ​ចំពោះ​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។ គ្រាន់តែ​ប្រាកដថា​អ្នក​ជ្រើស​រើសយក​យ៉ា​អួរ​ដែល​គ្មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។​

64d07917b3c22e36b4163eb81186b5bd.jpg (564×564)

២. ចេក​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន C និង​វីតាមីន B6 ដែល​ចាំបាច់​ក្នុងការ​រក្សា​តុល្យភាព​នៃ​ជាតិ​សំណើម​របស់​ស្បែក​។ ក្នុងករណី​ខ្លះ​គឺ​ស្បែក​ស្ងួត​បណ្ដាលមកពី​កង្វះ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម​។ ដូច្នេះ​ព្យាយាម​រួមបញ្ចូល​ផ្លែ​ចេក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ អ្នក​ក៏​អាច​កិន​សាច់​ចេក​អោយ​ក្លាយជា​ម៉ដ្ឋ​ខាប់​រួច​លាប​វា​លើ​មុខ ហើយ​ទុកចោល​សម្រាប់​រយៈពេល​ពី ២០ ទៅ ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាការ​ស្រេច​។

7ebe7e9dbaaa510c7bbe3108a4f7c6c3.jpg (564×422)

៣. ត្រី​សម្បូរ​ខ្លាញ់​

​ចូរ​បន្ថែម​ប្រភេទ​ត្រី​សម្បូរ​ខ្លាញ់​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​អោយបាន​ទៀងទាត់​។ ត្រី​សាល​ម៉ុ​ន ត្រី​សា​ឌី​ន និង​ត្រី​ធូ​ណា​ជាដើម គឺ​សុទ្ធតែជា​ប្រភេទ​ត្រី​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ជួយផ្ដល់​សំណើម​ដល់​ស្បែក និង​ប្រសើរ​សម្រាប់​សុខភាព​បេះដូង​។​

bcfe55e9a9eacc7b994b1ca080870e74.jpg (564×677)

៤. ឪឡឹក​

​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ទឹក​ដែល​ជួយផ្ដល់ និង​រក្សា​ជាតិ​សំណើម​នៃ​ស្បែក ខណៈដែល​ស្បែក​ស្ងួត​ងាយ​នឹង​លេចចេញ​នូវ​ស្នាម​ជ្រីវជ្រួញ​។​

d7b71aeeaf9fcd12378f5d1b8b4b4d82.jpg (563×558)

៥. ផ្លែ​បឺ​រ​

​ដើម្បី​រក្សាបាន​នូវ​ស្បែក​ដែលមាន​សុខភាព​ល្អ ក្មេង​ជាង​វ័យ និង​ស្រស់ស្អាត អ្នក​គួរ​ទទួលទាន​ផ្លែ​បឺ​រ​ជាប្រចាំ​នោះ​ក៏​ព្រោះតែ​ផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​និង​វីតាមីន E​។​

ae60cb0a0e2e0d93de91043f86a7b137.jpg (564×376)

Loading...

៦. ត្រសក់​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ទឹក​និង​វីតាមីន C ដែល​ចាំបាច់​សម្រាប់​ការផលិត​កូ​ឡា​ជែ​ន​ជួយ​រក្សា​សុខភាព​ស្បែក​និង​ផ្ដល់​សំណើម​។ ដូច្នេះ​អ្នក​ដែលមាន​បញ្ហា​ស្បែក​ស្ងួត ចូរ​ព្យាយាម​ទទួលទាន​ត្រសក់​ជាប្រចាំ​។​

f08c49df830ac13c5bfd112ba8834fd1.jpg (564×315)

៧ .ប្រេង​អូ​លីវ​

​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន E ដែល​ជួយ​រក្សា​សំណើម​នៃ​ស្បែក​ទប់ស្កាត់​បញ្ហា​ស្បែក​ស្ងួត​បាន​យ៉ាង​ប្រសើរ​។​

d35c9ef5783c9c035d2fabe77b6d7cfa.jpg (564×851)

៨. ឆៃថាវ​

​បន្លែ​មើម​នេះ​មាន​ផ្ទុក​នូវ​ជាតិ​ផូស្វ័រ​, វីតាមីន C, ស័ង្កសី និង​វីតាមីន B ដែល​ល្អ​ចាំបាច់​សម្រាប់​សុខភាព​ស្បែក​ប្រសើរ​រឹងមាំ​។ ជាតិ​ទឹក​ដែល​ឆៃថាវ​មាន​ផ្ទុក ក៏​ជួយ​ក្នុងការ​រក្សាបាន​នូវ​កម្រិត​ជាតិ​សំណើម​ក្នុង​ស្បែក​ផងដែរ​។ ចំណែក​សារធាតុ​សម្លាប់​មេរោគ​បាក់តេរី​នៃ​ឆៃថាវ គឺ​ជួយ​ទប់ស្កាត់​បញ្ហា​ស្បែក​មួយចំនួន​ដូចជា រោល​កន្ទួល​ក្រហម និង​ស្បែក​ស្ងួត​ប្រេះ​។​

e26e2028b9552e02cbcabc7b91bd3bc7.jpg (375×500)

ប្រភព  www.health.com.kh​

កែសំរួលដោយ hollong

Loading...