មិននឹកស្មានសោះថា ​ជីវិតប្រធានាធិបតីអាមេរិចទី ១៦ Abraham Lincoln ហែលឆ្លងទុក្ខវេទនាដល់ថ្នាក់នេះសោះ

មិននឹកស្មានសោះថា ​ជីវិតប្រធានាធិបតីអាមេរិចទី ១៦ Abraham Lincoln ហែលឆ្លងទុក្ខវេទនាដល់ថ្នាក់នេះសោះ

បរទេស ៖ មិនថាអ្នកក្រឬអ្នកមានទេ គឺជោគជ័យឡើងដោយការខំប្រឹងតស៊ូដូចតែគ្នាទាំងអស់ គ្មានឱកាសឬសំណាងណាមួយរត់មករកយើងដោយឯកឯងនិងមិនធ្វើអ្វីមួយសោះនោះទេ គឺយើងរត់ទៅចាប់យកឱកាសឬសំណាងនោះដោយខ្លួនរបស់យើងផ្ទាល់ ។

ជាពិសេស តើអ្នកដឹងទេ?បុគ្គលជោគជ័យដូចជានាយករដ្ឋមន្រ្តី ,មហាសេដ្ឋី និងអ្នកជំនួញល្បីៗជុំវិញពិភពលោកសុទ្ធតែឆ្លងកាត់រឿងរ៉ាវដ៏ជូរចត់គ្រប់ៗគ្នាទម្រាំសម្រេចដល់គោលដៅដែលខ្លួនចង់បាន។ ទៀតសោត បើយើងក្រឡេកមកមើល ប្រធានាធិបតីអាមេរិកមួយរូបលោក ABRAHAM LINCOLN ទម្រាំគាត់ក្លាយខ្លួនជាប្រធានាធិបតីកាន់កាប់អំណាចទាំងមូលតើគាត់ឆ្លងកាត់រឿងរ៉ាវលំបាកលំបិនយ៉ាងខ្លះ ?

HeroGettyImages 1308080

តោះមកអានទាំងអស់គ្នា ៖

1816 - គ្រួសារត្រូវគេបណ្តេញចេញពីផ្ទះជួល

1818 - ម្តាយត្រូវទទួលមរណភាព

1831 - ចាប់ផ្តើមរកស៊ី តែឡុងចុងខាតចុងខាតដើម

1832 - ឈរឈ្មោះបោះឆ្នោតជាសមាជិកសភាខេត្តតែធ្លាក់

1832 - គ្មានការងារធ្វើ ចង់រៀនច្បាប់តែរៀនមិនបាន

1833 - ខ្ចីលុយគេរកស៊ី តែមិនដល់ចុងឆ្នាំក៍ដួលរលំ ហើយសងបំណុល 17 ឆ្នាំទើបរួច

1834 - ឈរឈ្មោះជាសមាជិកភាពម្តងទៀតតែឈ្នះ

1835 - ភ្ជាប់ពាក្យនឹងស្រីម្នាក់ តែនាងស្លាប់មុនថ្ងៃរៀបការ

1836 - ឈឺដេកលើគ្រែជាង 6 ខែ

Loading...

1838 - ឈរឈ្មោះបោះឆ្នោតដណ្តើមតំណែងប្រធានសមាជិកសភាខេត្ត តែមិនបានសម្រេច

1840 - ឈរឈ្មោះម្តងទៀត តែត្រូវបរាជ័យទៀត

1843 - ឈរឈ្មោះបោះឆ្នោតជាតំណាងរាស្រ្តតែធ្លាក់

1846 - ឈរឈ្មោះម្តងទៀត ទើបជាប់

1848 - ឈរឈ្មោះជាតំណាងរាស្រ្តម្តងទៀតដើម្បីបន្តតំណែងតែត្រូវបរាជ័យ

1849 - សុំធ្វើប្រធានមន្ទីរដែនដីនិងនគរោបនីកម្មក្នុងរដ្ឋ តែត្រូវគេបដិសេធចោល

1854 - ឈរឈ្មោះជាសមាជិកព្រឹទ្ធសភា តែធ្លាក់

1856 - ឈរឈ្មោះជាអនុប្រធានាធិបតី តែសំឡេងគាំទ្រមិនដល់100 នាក់ផង

1858 - ឈរឈ្មោះជាសមាជិកព្រឹទ្ធសភាម្តងទៀតតែធ្លាក់ទៀត

1860 - ជាប់ជាប្រធានាធិបតីអាមេរិក

ABRAHAM LINCOLN / អ្នកជោគជ័យសុទ្ធតែមានជីវិតតស៊ូទាំងអស់ ៕

ប្រភព : Khmer- Knowledge

HeroGettyImages 1308080

Loading...