ប្តីល្អមែន! ​ប្រពន្ធសម្រាលកូនរួច ទិញ ​iphone 11 Pro មក Surprised ប្រពន្ធដល់គ្រែពេទ្យហ្មង

ប្តីល្អមែន! ​ប្រពន្ធសម្រាលកូនរួច ទិញ ​iphone 11 Pro មក Surprised ប្រពន្ធដល់គ្រែពេទ្យហ្មង

ជាការពិតណាស់ធម្មជាតិមនុស្សស្រីត្រូវក្លាយជាភរិយាគេ ​និងមានភារកិច្ចពរពោះសម្រាលកូន ដែលភារិកិច្ចនេះហាក់បីដូចជាធ្ងន់ធ្ងរ មានការឈឺចាប់ខ្លាំង  ជាពិសេសអាចប្រឈមមុខនឹងហានិភ័យខ្ពស់ផងដែរ។

ដូច្នេះក្នុងនាមជាប្តី ​ក្រៅពីស្រលាញ់ថ្នាក់ថ្នមប្រពន្ធ ​គួរតែមើលថែថ្នាក់ថ្នមចិត្តប្រពន្ធឱ្យបានច្រើន  ជាពិសេសកំឡុងពរពោះ ​និងសម្រាលកូនតែម្តង ​ព្រោះតែភាពរីករាយ ​និងក្តីសុខជាកម្លាំងចិត្តឱ្យស្ត្រីគ្រប់រូបរឹងមាំ អាចហែលឆ្លងការលំបាកទាំងផ្លូវកាយ និងផ្លូវចិត្តបាន។

ថ្មីៗនេះផងដែរ ​ស្វាមីម្នាក់ត្រូវបានអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និងកោតសរសើរខ្លាំង ​ព្រោះតែស្រលាញ់ប្រពន្ធ ​និងចង់ឱ្យប្រពន្ធរីករាយ ​គ្រាន់តែប្រពន្ធសម្រាលកូនរួចលេងទៅទិញទូរស័ព្ទដៃស៊េរីទំនើប  iphone  11 Pro  មកឱ្យប្រពន្ធភ្លាមៗតែម្តង។

ដោយតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Nou Ne បានសរសេររៀបរាប់ថា ៖  « បានប្តីល្អមិនស្មេីរនឹងបានប្តីយល់ចិត្ត ថ្ងៃដែលរង់ចាំថ្ងៃដែលភ្លេចរាល់ការឈឺចាប់អេាយតែបានជួបមុខកូន ប៉ាម៉ាក់ស្រលាញ់កូនទាំង២ស្មេីរជីវិត »។

នេះពិតជាប្តីល្អចេះដឹងសុខទុក្ខប្រពន្ធមែន ផ្តល់ទាំងក្តីស្រលាញ់ និងធ្វើឱ្យប្រពន្ធរីករាយចិត្តជាខ្លាំង៕

C 39

Loading...

D 37

A 36

ង 2

B 37

ងហ

Loading...