ផលវិបាកនៃការញុំា សាឡាត់ដែលអ្នកមិនដឹង

ផលវិបាកនៃការញុំា សាឡាត់ដែលអ្នកមិនដឹង

អាហារមួយក្នុងចំនោមអាហារបែបឃ្លីនដែលនរណាក៏នឹកឃើញដល់ប្រហែលជាគេចមិនផុតពី​ “សាឡាត់នោះឡើយ។ តែអ្នកទាំងអស់គ្នាជឿទេថាសូម្បីតែសាឡាត់ដែលយើងនាំគ្នាញុំាយ៉ាងមិនញ៉ញឿតនោះនៅតែផ្តល់ទុក្ខទោសដល់យើងដែលយើងបានមើលរំលង គ្រោះថ្នាក់យ៉ាងណា? អាចការពារបានដោយវិធីណា? តោះមកមើលទាំងអស់គ្នា!!!!

aHR0cHM6Ly9zLmlzYW5vb2suY29tL2hlLzAvdWQvMS81NTUzL3NhbGFkLmpwZw==.jpg (700×420)

គ្រោះថ្នាក់បង្កដោយសាឡាត់ដែលអ្នកមិនដែលដឹង

១.បន្លែស្រស់ក្នុងសាឡាត់ដែលយកមកពីឧស្សាហកម្មដែលមិនមានមាត្រដ្ឋានត្រឹមត្រូវ ដែលអាចមានជាធាតុកខ្វក់ សារធាតុគីមីពីថ្នាំសម្លាប់សត្វល្អិតដែលលើសអាយុកាល ប្រសិនបើយើងមិនបានលាងបន្លែដោយខ្លួនឯងយើងអាចញាំប៉ះថ្នាំសម្លាប់សត្វល្អិត ថ្នាំបាញ់ស្មៅ ថ្នាំកំចាត់ផ្សិត ជីគីមី ដែលអាចធ្វើអោយយើងមានអាការក្អូត ចង្អោហើមពោះឡេះឡះ ពិបាកដកដង្ហើម ឬអាចសន្លប់បាត់ស្មារតីបាន(សំរាប់អ្នកដែលចាញ់សារធាតុគីមីបែននោះខ្លាំង)

KKSKS-690880.jpg (590×350)

២.​​ បន្លែដែលដាំដោយជីអាច៌សត្វ ឬដាំនៅកន្លែងដែលមានការធ្វើបសុសត្វ អាចឆ្លងរោគអ៊ីកូឡៃដែលកើតមកពីមូលដ្ឋានរបស់សត្វដូចជា សត្វគោ ក្របី ហើយអាចជាស្រឡាយសត្វដែលនឹងធ្វើអោយអ្នកដែលឆ្លងរោគរាគរូស រាគនោមបាន។

salad-689646.jpg (590×350)

 សាឡាត់ដែលត្រូវបានរក្សាទុកកក្នុងថង់យូររហូតដល់ឡើងជាពងតឹងដុំៗដែលជាប់នៅនឹងថង់ អាចជាដើមហេតុបង្កើតអោយមានរោគSalmonella ដែលនឹងធ្វើអោយយើងរាគរូសឬចុកពោះបានដូចគ្នា។

Screen-shot-2012-05-29-at-3.51.44-PM1.png (616×343)

ញុាំសាឡាត់បែបណាដែលមានផាសុខភាព?

១.ជ្រើសរើសទិញបន្លែពីអ្នកចែកចាយដែលយើងអាចទុកចិត្តបានទាំងអនាម័យ សុវិត្ថិភាព និងត្រឹមត្រូវតាមមាត្រដ្ឋាន។

Loading...

9-Tips-on-How-to-Grow-a-Salad-Garden-from-Seed-to-Sensational-Salad-FB.jpg (800×418)

២.លាងបន្លែអោយស្អាតជានិច្ចមុនពេលទទួលទាន ដោយអាចដាក់ត្រាំទឹកអំបិល ឬទឹកក្មេសរយះពេល ១០ ទៅ ១៥នាទី ឬអាចត្រាំក្នុងទឹកថ្នាំលាងបន្លែក៏បាន។

5ade1e5719ee864d008b46a9 (1777×1333)

៣.ឬលាងបន្លែដោយអោយទឹកហូរច្រោះបន្លែរយះពេល២នាទី លាងជាច្រើនសារករណីបន្លែនោះមានឡើងក្រាមលើស្លឹក ឬមានពងសតូចៗនៅលើស្លឹកគួរបេះស្លឹកយកមកដុសថ្មមៗរហូតពងសនោះរលេះចេញមក។

washing-lettuce-2.jpg (650×290)

ប្រសិនជាអាចជៀសទៅញាំបន្លែដែលឆ្អិនបានក៏ល្អ វានឹងជួយកាត់បន្ថយអត្រាគ្រោះថ្នាក់បានមួយកម្រិតធំ។

credit writer: Chansa

Source: https://www.sanook.com/health/5553/

 

 

Loading...