រូបភាពសិល្បៈ 3D ដែលស្អាតឥតខ្ចោះ សឹងតែដូចរូបភាពពិតៗ រហូតទទួលការចុច ​Likes រាប់ម៉ឺន ក្នុងបណ្តាញសង្គម ​IG (មានរូបភាពជាច្រើន)

រូបភាពសិល្បៈ 3D ដែលស្អាតឥតខ្ចោះ សឹងតែដូចរូបភាពពិតៗ រហូតទទួលការចុច ​Likes រាប់ម៉ឺន ក្នុងបណ្តាញសង្គម ​IG (មានរូបភាពជាច្រើន)

លោក Sergio Odith អាយុ ៤៣ ឆ្នាំជាអ្នកសិល្បៈគំនូរលើជញ្ជាំងជនជាតិព័រទុយហ្កាល់បានធ្វើឱ្យមជ្ឈដ្ឋានអ្នកលេងអ៊ីនធឺណេតជាច្រើនមានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្នាដៃរបស់គាត់។ បន្ទាប់ពីគាត់បានបង្ហោះការងារចុងក្រោយនៅលើ Instagram ផ្ទាល់ខ្លួនរបស់គាត់។ រហូតដល់ធ្វើឱ្យមនុស្សកាន់តែច្រើនសជាង ១២ ម៉ឺននាក់ចុចប៊ូតុង​ Likes ក្នុងរយៈពេលតែ ២២ ម៉ោង។

ពីដំបូងគាត់បានបង្ហោះរូបភាពជញ្ជាំងទទេ តាមរយៈការសួរអ្នកលេងអ៊ីនធឺណេត "តើអ្នកគិតថាខ្ញុំនឹងគូរលើជញ្ជាំងនេះយ៉ាងដូចម្តេច?"

ហើយនេះគឺជារូបភាពដែលបានក្លាយជារូបភាពដ៏ល្បីមួយនៅក្នុងពិភពអ៊ីនធឺរណេត។ គេអាចឃើញថាការងារគូរគំនូរតាមជញ្ជាំង 3D របស់គាត់ពិតជាដូចរូបភាពជាក់ស្តែងណាស់ដែលមានមនុស្សរាប់សែនរាប់ពាន់នាក់​ Likes ក្នុងមួយថ្ងៃ។

ឡានក្រុងនេះត្រូវបានបង្កើតឡើងដោយប្រើថ្នាំបាញ់ជាង ៣០ កំប៉ុងហើយចំណាយពេលធ្វើប្រហែល ១០ ម៉ោង។

លោកបាននិយាយថា ដំបូងគាត់មិនទាំងដឹងថាត្រូវគូរអ្វីនៅពេលគាត់ឃើញជញ្ជាំង។ គាត់មិនមានពណ៌កំប៉ុងថ្នាំទេ។ រហូតដល់គាត់ត្រឡប់មកផ្ទះវិញ ហើយបានទៅដេកមួយស្របក់ហើយក៏ភ្ញាក់ឡើង។ រហូតដល់ទីបំផុតគាត់ត្រូវបានបំផុសគំនិតឱ្យក្លាយជាលទ្ធផលដែលយើងបានឃើញ។

នេះមិនមែនជាគំនូរដំបូងរបស់គាត់ដែលគាត់ធ្វើឱ្យអ្នកលេងអ៊ីនធឺណេតភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់គាត់។ ពីព្រោះមុននេះ គំនូររបស់គាត់គឺត្រូវបានគេចាប់អារម្មណ៍លើពិភពអ៊ីនធឺណេតរួចមកហើយ។ សូមក្រឡេកមើលស្នាដៃផ្សេងទៀត ថាគាត់អស្ចារ្យប៉ុណ្ណា។

1.

2.

Loading...

3.

4.

5.

6.

7.

8.

9.

10.

11.

12.

អត្ថបទដោយ៖ វីរៈ

Loading...