គួរឲ្យអាណិតណាស់ យកមេឃធ្វើដំបូលសាលា ​យកវាលធ្វើថ្នាក់រៀន! ក្មេងៗសិស្សសាលាមួយក្រុមនេះកំពុងខ្វះខាតខ្លាំង (មានវីដេអូ)

គួរឲ្យអាណិតណាស់ យកមេឃធ្វើដំបូលសាលា ​យកវាលធ្វើថ្នាក់រៀន! ក្មេងៗសិស្សសាលាមួយក្រុមនេះកំពុងខ្វះខាតខ្លាំង (មានវីដេអូ)

ព្រះវិហារ៖  ថ្មីៗនេះយេីងទាំងអស់គ្នាបានដឹងហេីយថានៅតាមទីជនបទមួយចំនួនកំពុងតែខ្វះខាតសាលាក៏ដូចជាសម្ភារៈសិក្សាមួយចំនួនផងដែរ ។ ហេីយរដ្ឋាភិបាលក៏កំពុងតែដុតដៃដុតជេីងក្នុងការងារនេះផងដែរ ។

ស្រាប់តែពេលនេះយេីងបានឃេីញសាលាបឋមសិក្សា អូរជុញដែលមានទីតាំងនៅ ភូមិ សែន រុងរឿង ឃុំ ទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ គឺក្មេងៗកំពុងតែខ្វះខាតថ្នាក់រៀន គឺកំពុងតែរៀននៅក្រោមដេីមឈេី ពិតជាអាណិតពួកគេណាស់ ។

បេីមានសប្បុរសជនណាចង់ជួយអាចទាក់ទងម្ចាស់គណនីបង្ហោះគឺមានឈ្មោះ Hunny Phim ដែលគាត់បានរៀបរាប់ថា៖ «ថ្ងៃនេះមានរូបភាពកូនៗអង្គុយរៀនក្រោមដេីមឈេី។សូមមាតាបិតាបងប្អូនណាបានឃេីញជួយផ្ដល់ជា:(ឈេី.ដែក.ឬក៏ជាលុយក៏បានដែរមិនកំណត់ទេ) សាលាបឋមអូរជុញកំពុងតែរកជំនួយមកធ្វេីរោងដោល2បន្ទប់មានលេខទំនាក់ទំនង 0978044485 / 0976892568/ 0978564187 / 0978910917 » ។

ប្រសិនជាមានបងប្អូន ​ឬសប្បុរសជនណា  មានបំណងជួយក្មេងៗដែលកំពុងតែខ្វះខាត ​នៅក្នុងការសិក្សា ​សូមរួមចំណែកចែករំលែកក្តីស្រលាញ់ដល់ពួកគេផង៕

Loading...

សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖

 

Loading...