ធ្វើរឿងសាមញ្ញៗទាំង៥នេះ ដើម្បីផ្តល់កម្លាំងចិត្តឱ្យអ្នកជុំវិញខ្លួន

ធ្វើរឿងសាមញ្ញៗទាំង៥នេះ ដើម្បីផ្តល់កម្លាំងចិត្តឱ្យអ្នកជុំវិញខ្លួន

យើងអាចនឹងមិនបានដឹងទេថា តើសកម្មភាពក្នុងជីវិតយើងសព្វថ្ងៃនេះមានឥទ្ធិពលខ្លាំងប៉ុនណាចំពោះអ្នកជុំវិញខ្លួន។ ថាមិនបាន យើងប្រហែលជាបានលើកទឹកចិត្ត ផ្តល់ថាមពលជីវិតដល់ពួកគេដោយមិនទាំងដឹងខ្លួនផង។ ខាងក្រោមនេះគឺជារឿងសាមញ្ញៗចំនួនប្រាំ ប៉ុន្តែវាពិតជាមានកម្លាំងខ្លាំងក្លា ក្នុងការជួយផ្តល់កម្លាំងចិត្តអ្នកជុំវិញខ្លួន។

១.ញញឹម

ត្រូវដឹងថា សេចក្តីសុខគឺកើតឡើងពីការគិតរបស់យើង មិនមែនជាស្ថានភាពខាងក្រៅនៃយើងឡើយឡើយ ឬអាចនិយាយបានថាសេចក្តីសុខគឺកើតឡើងដោយសារកត្តាខាងក្នុង មិនមែនកត្តាខាងក្រៅឡើយ។ ញញឹមឱ្យ​បានច្រើន វានឹងអាចជួយផ្តល់កម្លាំងចិត្ត ផ្តល់ភាពកក់ក្តៅដល់អ្នកជុំវិញខ្លួន។

Smilies Bank Sit Rest 160739

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២.មានសតិ

ឥតខ្ចោះជារឿងដែលអស្ចារ្យមួយហើយតែបើយើងចេះខ្មាសនឹងចំណុចខ្វះខាត នោះវានឹងរឹតតែអស្ចារ្យ។ កុំបំបាក់ទឹកចិត្តខ្លួនឯងដោយសារតែបរាជ័យ ចូរប្រើបរាជ័យទាំងនោះជាឱកាសក្នុងការសិក្សារៀនសូត្រស្វែងរកពន្លឺជោគជ័យ។

Pexels Photo 256307

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣.មេត្តា

ត្រូវធ្វើខ្លួនឱ្យមានមេត្តាករុណា បើទោះបីជាគ្មាននរណាបានដឹងឮក៏ដោយ។ បង្ហាញនូវក្តីស្រឡាញ់ទៅកាន់មនុស្សគ្រប់គ្នា!

Loading...

Pexels Photo 226618

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤.ចុះសម្រុង

អភិវឌ្ឃខ្លួនឱ្យចេះយល់ចិត្ត និងមានការអត់ធ្មត់គ្រប់កាលទេសៈ។ ធ្វើខ្លួនជាមនុស្សម្នាក់ដែលអ្នកមានអារម្មណ៍ថាងាយស្រួល និងងាយចុះសម្រុង។

People Mother Family Father

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥.មើលមនុស្សក្នុងផ្លូវល្អ

ផ្តល់តម្លៃដល់អ្នកដ៏ទែ ហើយពេលនេះខ្លួនអ្នកក៏កាន់តែមានតម្លៃផងដែរ។ ត្រូវធ្វើខ្លួនជាគម្រូដ៏ល្អសម្រាប់អ្នកដ៏ទៃ។

Pexels Photo 1462634

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វាប្រៀបបាននឹងការទម្លាក់គ្រាប់គ្រោះចូលទៅក្នុងបឹងដូច្នោះដែរ ទោះជាសកម្មភាពតិចតួចរបស់យើងទៅលើអ្នកដ៏ទៃ តែវាមានឱកាសធ្វើឱ្យមានការប្រែប្រួលច្រើន។

Loading...