មេរៀនដ៏ល្អចំនួន៣ ដែលអ្នកគួរតែរៀនពីសត្វពស់

មេរៀនដ៏ល្អចំនួន៣ ដែលអ្នកគួរតែរៀនពីសត្វពស់

ពស់គឺជាសត្វមួយក្នុងចំណោមសត្វដែលអាចបង្កឱ្យមានគ្រោះថ្នាក់។ យ៉ាងណាក៏ដោយ ទោះបីវាស្ថិតក្នុងប្រភេទសត្វអសិរពិសគួរឱ្យខ្លាច យើងក៏នៅតែអាចរៀនពីវាបានដែរ។

តើមានអ្វីខ្លះទៅដែលយើងអាចរៀនពីសត្វពស់បាន?

១.កុំកំណត់សមត្ថភាពខ្លួនដោយសារតែកាយសម្បទា

Pexels Photo 106690

ពស់គ្មានជើងសម្រាប់ដើរ ឬរត់នោះទេតែពួកគេនៅតែអាចផ្លាស់ទីពីវាលខ្សាចទៅដើមឈើ និងរហូតដល់ការឆ្លងសមុទ្រផង។ ពួកវាមិនត្រឹមតែស៊ីរុក្ខជាតិជាអាហារទេ តែពួកវាក៏ជាសត្វដែលប្រមាញ់សត្វដទៃជាចំណីយ៉ាងស្ទាត់ជំនាញផង រហូតដល់មានឈ្មោះជាសត្វមួយក្នុងចំណោមស្តេចសត្វដទៃទៀតនៃរជ្ជសត្វ។ ទោះបីជាវាជាសត្វមានពិស ឬប្រើការរឹត ប៉ុន្តែពួកវានៅតែប្រើអំណាច ភាពរឹងមាំរបស់វាជាសំខាន់ដើម្បីសម្រេចជោគជ័យ។

២.ទោះបីជាអ្នកមានសមត្ថភាពអាចវាយប្រហារក៏មិនបានតែន័យថាអ្នកគួរតែធ្វើនោះទេ

Loading...

Pexels Photo

មនុស្សជាច្រើនខ្លាចពស់ ព្រោះវានីមួយៗមានពិសគ្រប់គ្រាន់ដើម្បីសម្លាប់មនុស្សម្នាក់។ ទោះជាយ៉ាងណាក៏ដោយ ពស់ភាគច្រើនគឺមិនវាយប្រហារមនុស្សឡើយបើសិនជាវាមិនទាល់ច្រកនោះទេ។

៣.ធ្វើការសម្រេចចិត្ត ហើយអនុវត្ត

Grass Snake Snake Serpentes Natrix 80474

ចំនុចពិសេសរបស់សត្វពស់គឺអណ្តាតរបស់វា។ វាប្រើប្រាស់អណ្តាតដើម្បីហិតក្លិន និងដឹងថាតើមានអ្វីកើតឡើងនៅជុំវិញខ្លួនវា? ពួកវារស់ដោយពឹងលើអណ្តាតនេះដើម្បីស្វែងរកចំណី។ ជារឿយៗ ពួកវាលលៀនអណ្តាតចេញមកក្រៅដើម្បីហិតក្លិន រួចហើយក៏លូនទៅកាន់គោលដៅ។ បន្ទាប់ពីលូនបានបន្តិចវាក៏លៀនអណ្តាតហិតក្លិនម្តងទៀត ដើម្បីឱ្យប្រាកដថាវាលូនទៅត្រូវទិសដៅ ហើយវាធ្វើបែបនេះរហូតទាល់តែរកឃើញចំណីរបស់វា។

Loading...