ជាអ្នកដឹកនាំថ្មីថ្មោងគួរតែមកដឹងចំនុចទាំងនេះបើមិនចង់បរាជ័យ

ជាអ្នកដឹកនាំថ្មីថ្មោងគួរតែមកដឹងចំនុចទាំងនេះបើមិនចង់បរាជ័យ

ធ្វើជាអ្នកដឹកនាំថ្មីថ្មោង ជាពិសេសពេលតម្រូវឱ្យទទួលបន្ទុកនូវតំណែងមួយដែលយើងមិនធ្លាប់មានបទពិសោធន៍ទាល់តែសោះនោះ វាគឺពិតជាមិនងាយស្រួលនោះទេ។ វាជាការប្រសើរបើសិនជាយើងមានគ្រូនៅចាំណែនាំនៅក្នុងការបំពេញការងារ ប៉ុន្តែវាគឺមិនអាចឡើយ ដូចនេះអ្វីដែលល្អបំផុតគឺត្រូវរៀនតាមរយៈកំហុស ឬបរាជ័យរបស់យើង ឬក៏បទពិសោធន៍របស់អ្នកដទៃ។

ខាងក្រោមនេះគឺជាបទពិសោធន៍មួយចំនួនដែលអ្នកដឹកនាំថ្មីថ្មោងតែងតែជួប ហើយបានប្រើក្លាយពួកគេឱ្យក្លាយទៅជាអ្នកដឹកនាំដែលល្អជាងមុន៖

1.ត្រូវធ្វើការគិតទុកមុនទៅលើលទ្ធផលការងារមុននឹងចាប់ផ្តើមដំណើរការការងារ

Startup Photo

ជាអ្នកដឹកនាំគឺត្រូវត្រូតពិនិត្យលើគ្រប់ផ្នែក ដែលធ្វើឱ្យយើងមិនអាចផ្តោតអារម្មណ៍បានគ្រប់គ្រាន់ទៅតាមអ្វីដែលគម្រោងត្រូវការដើម្បីសម្រេចជោគជ័យនោះទេ ដូចនេះការកំណត់ឱ្យបានច្បាស់លាស់នូវវិន័យ និងទំនួលខុសត្រូវរបស់ក្រុមគឺពិតជាសំខាន់។ នៅក្នុងការកំណត់នេះ គឺធ្វើនៅរាល់មុនពេលចាប់ផ្តើមគម្រោង ដោយត្រូវធ្វើការប្រជុំ ហើយធ្វើការផ្សព្វផ្សាយពីគោលដៅ ឬគោលបំណង ក៏ដូចជាកំណត់បញ្ហា កំណត់ពេលវេលា កំណត់វិន័យ និងទំនួលខុសត្រូវក្រុម ទៅកាន់សមាជិកក្រុម និងម្ចាស់ភាគហ៊ុនទាំងអស់។ លើសពីនេះទៅទៀត យើងត្រូវនិយាយដោយស្មោះត្រង់គ្មានការលាក់លៀមជាមួយអ្នកគ្រប់គ្រងរបស់យើង អំពីទំហំការងារដែលយើងអាចធ្វើបាន ដែលការនេះនឹងជួយឱ្យអ្នកជៀសផុតពីការរិះគន់ ស្តីបន្ទោស។

2.ត្រូវធ្វើការវិនិច្ឆ័យ សម្រេចចិត្តនៅក្រោមសម្ពាធ

Loading...

Pexels Photo 212286

ការងារពេលខ្លះគឺត្រូវធ្វើឡើងនៅក្នុងស្ថានការណ៍ប្រញាប់ប្រញាលខ្លាំង ដែលត្រូវការឱ្យយើងធ្វើការសម្រេចចិត្តភ្លាមៗ ដែលនេះគឺជាសម្ពាធមួយ ដែលអាចបណ្តាលឱ្យលទ្ធផលនៃការងារមិនដូចអ្វីដែលគិតទុក។ ដើម្បីទទួលបានជោគជ័យ គឺវាសំខាន់ខ្លាំងណាស់នៅក្នុងការរៀបចំផែនការសម្រាប់អនុវត្តគម្រោងឱ្យទទួលបានជោគជ័យ។ យើងត្រូវប្រើពេលវេលា ដើម្បីស្វែងយល់ពីតម្រូវការ និងបង្កើតដំណោះស្រាយដែលល្អបំផុត ហើយធ្វើឱ្យប្រាកដថាយើងមានធនធានគ្រប់គ្រាន់ ជំនាញសមស្រប ដែលទាំងនេះវានឹងជួយបង្កើនឱកាសជោគជ័យលើការអនុវត្តគម្រោងនោះ។

3.ការផ្លាស់ប្តូរតំណែងពីសមាជិកក្រុមទៅជាអ្នកគ្រប់គ្រង

Pexels Photo 1036641

ការផ្លាស់ប្តូរពីតួនាទីជាសមាជិកទៅជាអ្នកដឹកនាំក្រុម អាចជាការលំបាកមួយ។ ក្តីបារម្ភរបស់យើងអាចជាទំនាក់ទំនងជាមួយសមាជិកក្នុងក្រុមជាមួយគ្នា។ សមាជិកដែលធ្លាប់ជាមិត្តនឹងគ្នា អាចនិងមានការផ្លាស់ប្តូរនូវអាកប្បកិរិយាខ្លះៗមកលើយើង។ ដោយសារតែធ្លាប់ជាមិត្តនឹងគ្នា យើងអាចនឹងមិនចង់ឱ្យទំនាក់ទំនងប្រែប្រួល ហើយបង្ហាញទៅពួកគេថាពួកយើងធ្វើការជាមួយគ្នាក្នុងនាមជាដៃគូរមិនមែនជាមេនិងកូនចៅនោះទេ។

ពិតណាស់ការធ្វើបែបនេះគឺល្អសម្រាប់ទំនាក់ទំនងរបស់អ្នក តែវានឹងជះឥទ្ធិពលអាក្រក់លើប្រសិទ្ធិភាពការងាររបស់អ្នក។ វាអាចនឹងក្លាយជាបញ្ហារាំងស្ទះ ដើរថយក្រោយ និងរហូតធ្វើឱ្យបរាជ័យក្នុងពេលបំពេញភារកិច្ច តួនាទីរបស់អ្នក។ នៅពេលដែលចូលកាន់តំណែងជាអ្នកគ្រប់ អ្នកត្រូវដឹងថា អ្នកត្រូវបានជ្រើសរើសដោយសារជំនាញ ភាពជាអ្នកដឹកនាំ និងភាពអង់អាចរបស់អ្នក ហើយអ្នកត្រូវទទួលស្គាល់លើចំនុចនេះ។ ទំនាក់ទំនងនឹងផ្លាស់ប្តូរ ប៉ុន្តែជាអ្នកគ្រប់គ្រងដែលពូកែ ត្រូវតែធ្វើការសម្រេចចិត្តលំបាកៗ ហើយក៏មិនអាចជាមិត្តសម្រាប់មនុស្សគ្រប់គ្នាបានទាំងអស់នោះទេ។ ការងាររបស់អ្នកគឺ គាំទ្រ និងអភិវឌ្ឍក្រុមរបស់អ្នក និងធ្វើឱ្យប្រាកដថាការព្យាយាមរបស់អ្នកគឺស្របតាមគោលដៅ និងគោលបំណងរបស់ក្រុមហ៊ុន។

Loading...