អនុវត្តវិធីសាស្រ្តទាំងនេះដើម្បីច្នៃបរាជ័យលើកមុនឱ្យមានតម្លៃ

អនុវត្តវិធីសាស្រ្តទាំងនេះដើម្បីច្នៃបរាជ័យលើកមុនឱ្យមានតម្លៃ

មនុស្សជាច្រើនមាននិន្នាការដកថយ នៅពេលដែលពួកគេបានជួបនឹងបញ្ហា ដែលនាំឱ្យទទួលបានបរាជ័យ។ ខ្ញុំបានរៀនអំពីបរាជ័យ ដែលបរាជ័យគឺបានផ្តល់ឱ្យយើងនូវក្តីសង្ឃឹម ប្រសិនបើយើងផ្តល់ឱកាសឱ្យខ្លួនឯងធ្វើការគ្រប់គ្រងទៅលើស្ថានការអាក្រក់ៗបានយ៉ាងត្រឹមត្រូវ។ ការអនុវត្តការងារក្រោយៗទៀតនឹងកាន់តែមានប្រសិទ្ធភាព បើសិនជាយើងចេះប្រើប្រាស់បរាជ័យលើកនេះឱ្យទៅជាជំនួយសម្រាប់ការអនុវត្តការងារ។

ខាងក្រោមនេះជាវិធីសាស្ត្រដែល នឹងជួយឱ្យការអនុវត្តរបស់អ្នកកាន់តែមានប្រសិទ្ធភាព៖

1.កត់តា្រទុកនូវចំណុចសំខាន់ៗ នឹងស្វែងរកដំណោះស្រាយ ដែលអាចប្រើប្រាស់បានក្នុងស្ថានការណ៍ផ្សេងៗគ្នា

Pexels Photo 239548

Loading...

នៅពេលដែលអ្នកជួបនឹងបរាជ័យ អ្នកត្រូវស្វែងរកឱ្យឃើញនូវឫសគល់ដែលនាំឱ្យអ្នកបរាជ័យ ថាតើវាកើតមកពីណា? គិតឡើងវិញថា តើអ្នកគួរតែធ្វើយ៉ាងណានៅក្នុងស្ថានភាពនោះ ទើបមិនបរាជ័យដូចពេលនេះ? ក្រោយពេលដែលអ្នករកមូលហេតុទាំងនោះឃើញហើយ ត្រូវកត់ត្រាវាទុក ហើយស្វែងរកនូវដំណោះស្រាយដែលអាចដោះស្រាយបានទៅតាមបញ្ហា និងស្ថានការណ៍នីមួយៗ។

2.ធ្វើគម្រោងសកម្មភាពឱ្យបានឆាប់រហ័ស

Pen Calendar To Do Checklist

បន្ទាប់ពីអ្នកស្វែងរកឃើញមូលហេតុ ដំណោះស្រាយទៅលើបញ្ហារារាំងដែលនាំឱ្យអ្នកជួបនូវឧបសគ្គហើយ អ្នកត្រូវតែប្រញាប់ធ្វើផែនការ គម្រោងសកម្មភាពអនុវត្តថ្មីឱ្យបានឆាប់រហ័ស។ មូលហេតុដែលអ្នកគួរតែធ្វើឱ្យបានឆាប់រហ័សគឺដោយសារតែបទពិសោធន៍នៃកាឈឺចាប់របស់អ្នកនៅថ្មីៗ ដែលធ្វើឱ្យគម្រោងសកម្មភាពរបស់អ្នកមានប្រសិទ្ធភាពខ្ពស់ជាងមុន សម្រាប់ការអនុវត្តលើកក្រោយ។

ក្នុងករណីអ្នកមិនទាន់បានសិក្សាស្វែងយល់ពីឫសគល់នៃបញ្ហាដែលនាំឱ្យអ្នកបរាជ័យ សូមកុំប្រញាប់រៀបចំផែនការអនុវត្តថ្មី ដាច់ខាតត្រូវតែសិក្សាឱ្យបានច្បាស់លាស់ពីបរាជ័យលើកមុននោះទើបហានិភ័យលើកក្រោយមានតិចបំផុត។

Loading...