គន្លឹះចំនួន៣ដែលនឹងធ្វើឱ្យជីវិតអ្នកប្រសើរឡើងបន្ទាប់ពីជួបបរាជ័យ

គន្លឹះចំនួន៣ដែលនឹងធ្វើឱ្យជីវិតអ្នកប្រសើរឡើងបន្ទាប់ពីជួបបរាជ័យ

ក្រោយពីជួបបរាជ័យ នរណាក៏មិនអាចជៀសផុតពីអារម្មណ៍សោកសៅ ទោម្នេញនោះដែរ ក៏ប៉ុន្តែយើងមិនអាចឱ្យបរាជ័យនោះ បំផ្លាញជីវិតយើងឡើយ។ ក្រោយពីយំ យើងគួរតែក្រោកឈរឡើងជាថ្មី ហើយរឹងមាំជាមុន។ ខាងក្រោមនេះជាវិធីសាស្ត្រខ្លះជួយឱ្យអ្នកបានប្រសើរឡើងក្រោយពីជួបបរាជ័យ៖

១.ប្រឈមមុខជាមួយនឹងការបរាជ័យរបស់អ្នក ហើយរៀនពីវា

Box Sport Men Training 163403

ជំនួសឱ្យការគេចវេស ឬក៏បិទបាំងនូវបរាជ័យដែលអ្នកធ្លាប់បានជួបប្រទះ គួរតែយកពេលដើម្បីគិតទៅលើស្ថានការណ៍នោះ។ ប្រឈមមុខនឹងបញ្ហា មើលឱ្យចំ ហើយធ្វើការវាយតម្លៃ តើអ្វីដែលអ្នកគួរធ្វើ ហើយទុកវាជាមេរៀនសម្រាប់ខ្លួន។

ប្រសិនបើមានអ្នកផ្សេងដែលបានចូលរួម (ដោយផ្ទាល់ ឬដោយប្រយោល) អ្នកគួរតែសួរពួកគេ ដើម្បីទទួលបាននូវមតិត្រឡប់របស់ពួកគេ។

២.ជឿជាក់លើសេចក្តីក្លាហានរបស់អ្នក ហើយធ្វើការវិនិច្ឆ័យជាច្រើនទៀត

Loading...

Pexels Photo 2080544

ឱ្យបរាជ័យប្រែក្លាយអ្នកទៅជា រឹងមាំ និងចេះប្រុងប្រយ័ត្នជាងមុន។ ជាមួយនឹងអាកប្បកិរិយានេះ អ្នកនឹងក្លាហាន និងធ្វើការវិនិច្ឆ័យបានប្រសើរឡើង នៅពេលដែលធ្វើប្រតិបត្តិការណ៍នៅលើហានិភ័យថ្មី។ ដោយផ្អែកលើបទពិសោធន៍បរាជ័យរបស់អ្នក នោះអ្នកនឹងមានភាពប្រសើរឡើងទៅលើការត្រៀមខ្លួនដើម្បីបំពេញការងារក្នុងស្ថានភាពថ្មីៗ។

៣.ឱកាសបន្ទាប់គឺស្ថិតនៅជុំវិញខ្លួនអ្នក

Adler Bird Bird Of Prey Raptor 53587

បរាជ័យគឺមិនមែនជាការស្លាប់ ប៉ុន្តែវាជាការក្រោកឡើងសម្រាប់ឱកាសលើកក្រោយ។ ត្រូវចាំថា ឱកាស គឺជាមាតានៃភាពជោគជ័យពិតប្រាកដ។ ដូចនេះអ្នកត្រូវចាំថាឱកាសបន្ទាប់គឺនៅជុំវិញអ្នក។ ជាមួយនឹងការធ្វើបែបនេះ បរាជ័យនឹងជួយឱ្យអ្នកមើលឃើញឱកាសជាមួយនឹង ការសង្កេតបានទូលំទូលាយជាងមុន។ ឥឡូវអ្នកអាចកំណត់សម្គាល់នូវ ឱកាសដែលស្ថិតនៅជុំវិញ នៅពីក្រោម និងពីក្រោយអ្វីដែលអ្នកស្វែងរក ដូច្នេះចូលធ្វើឱ្យឱកាសរបស់អ្នកកាន់តែទូលាយ។

Loading...