ជាអ្នកដឹកនាំជោគជ័យ ដាច់ខាតត្រូវតែប្រកាន់យកចំនុចមួយនេះ

ជាអ្នកដឹកនាំជោគជ័យ ដាច់ខាតត្រូវតែប្រកាន់យកចំនុចមួយនេះ

អ្នកដឹកនាំជោគជ័យជាច្រើននៅលើពិភពលោក គឺសុទ្ធតែមានវិធីសាស្រ្តផ្សេងៗពីគ្នា ដែលនាំឱ្យពួកគាត់សម្រេចបាននូវជោគជ័យ។ ទោះបីមានភាពខុសគ្នាយ៉ាងណា តែយើងនៅតែអាចសង្កេតឃើញថាពួកគាត់សុទ្ធតែប្រកាន់ខ្ជាប់នូវអាកប្បកិរិយាមួយដូចៗគ្នា ដើម្បីសម្រេចបាននូវជោគជ័យនោះ។ បុគ្គលជោគជ័យទាំងនោះរួមមាន៖

១.លោក Thomas Edison អ្នកជំនួញឆ្នើមជនជាតិអាមេរិក

Photo_2019 10 29_07 06 56

២.លោក Walt Disney សហគ្រិន អ្នកផលិតគំនូរជីវចល អ្នកបញ្ចូលសម្លេង និងជាផលិតករភាពយន្ត

Photo_2019 10 29_07 06 52

Loading...

៣.លោក William Henry Gates IIIBill Gates កំពូលអ្នកជំនួញ និងជាម្ចាស់ក្រុមហ៊ុន Microsoft Corporation

Photo_2019 10 29_07 06 46

ពួកគាត់ទាំងបីនាក់នេះ សុទ្ធតែធ្លាប់ទទួលបាននូវភាពបរាជ័យ មុននឹងអាចសម្រេចបានជោគជ័យធំយ៉ាងនេះ។ នេះក៏ដោយសារតែពួកគាត់ប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវទៅលើទង្វើ ឬសកម្មភាពដែលខ្លួនបានធ្វើ។ ការប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវរបស់ពួកគាត់ គឺបានជំរុញឱ្យពួកគាត់កាន់តែមានការខិតខំ ព្យាយាម និងធ្វើឱ្យការដឹកនាំរបស់ពួកគាត់កាន់តែប្រសើរឡើងៗ ហើយក៏ធ្វើឱ្យទ្រព្យសម្បត្តិរបស់ពួកគាត់កាន់តែមានការកើនឡើង។

ជាក់ស្តែងមិនមែនមានតែពួកគាត់ទាំងបីនាក់នេះទេ ដែលប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវលើរាល់សកម្មភាពរបស់ខ្លួន គឺរាល់អ្នកដឹកនាំ បុគ្គលជោគជ័យទាំងអស់សុទ្ធតែប្រកាន់យកទំនួលខុសត្រូវជាគ្រឹះមូលដ្ឋានដើម្បីសម្រេចបានជោគជ័យ។

Loading...