មានត្រឹមតែប៉ុន្មានចំនុចនេះ អ្នកនឹងលែងបារម្ភក្នុងការសាងកំហុស!

មានត្រឹមតែប៉ុន្មានចំនុចនេះ អ្នកនឹងលែងបារម្ភក្នុងការសាងកំហុស!

តើមានដែរឬ? មនុស្សដែលល្អគ្មានទាស់។ តើមានដែរឬ? មនុស្ស ដែលមិនធ្លាប់ធ្វើអ្វីខុសទាល់តែសោះ។ នេះ វាគ្រាន់តែជារឿង ដែលមិនអាចទៅរួចតែប៉ុណ្ណោះ។ មិនធ្លាប់ធ្វើអ្វីខុស លុះត្រាតែម្នាក់នោះមិនធ្លាប់ធ្វើអ្វីទាំងអស់។ មិនធ្លាប់ធ្វើខុស ព្រោះតែមិនធ្លាប់ធ្វើអ្វីទាំងអស់ តើមានអ្វីដែលអស្ចារ្យទៅ? គេម្នាក់នោះប្រហែលជាអស្ចារ្យ ឬឥតខ្ចោះ តែត្រឹមជាមនុស្សឥតខ្ចោះ ជាមួយនឹងភាពជាមនុស្សគ្មានប្រយោជន៍តែប៉ុណ្ណោះ។ មិនធ្វើ ស្មើរនឹងមិនចេះដឹង មិនធ្វើ គឺស្មើរនឹងគ្មានការអភិវឌ្ឍ បើបែបនេះ មិនគួរឱ្យសរសើរសោះឡើយ។

Pexels Photo 695799

ចុះចាំបាច់ទៅខឹង ទៅស្អប់ខ្លួនឯង ដែលបានធ្វើខុសធ្វើអី បើវាគ្មានប្រយោជន៍អីផងនោះ។ យើងគួរតែអរគុណ! គឺអរគុណ ដែលយើងមានឱកាសបានធ្វើខុស ព្រោះវាបានបង្ហាញថា យើងជាមនុស្សចង់ចេះ ចង់ដឹង ចង់មានការអភិវឌ្ឍ។

ធ្វើខុសមិនមែនជាបញ្ហា តែអ្វីដែលជាបញ្ហានោះ គឺការមិនទទួលស្គាល់ថាខ្លួនធ្វើខុស។ ការធ្វើខុសមិនអាក្រក់នោះទេ តែអ្វីដែលអាក្រក់នោះគឺ ដឹងថាខុសហើយតែមិនព្រមកែកំហុសនោះទៅវិញទេតើ។ បើយើងបានធ្វើខុស កុំបន្ទោសខ្លួនឯងអី រឿងដែលត្រូវលើកទឹកចិត្ត និងលើកលែងឱ្យខ្លួនឯង រួចក៏ចាប់ផ្តើមកសាងខ្លួនជាថ្មី។

Loading...

យ៉ាងណាក៏ដោយ យើងមិនអាចប្រព្រឹត្ត ឬបង្កើតកំហុសជាន់លើកំហុសនោះឡើយ។ បើដឹងហើយថា នោះគឺជាកំហុស យើងគួរតែក្រើនរំឭកខ្លួនឯង មិនបណ្តោយឱ្យខ្លួនមានឱកាសបង្កើតកំហុសនោះម្តងទៀតជាដាច់ខាត។

Pexels Photo 1046567

ជាមនុស្សដែលប្រកបដោយភាពវ័យឆ្លាត យើងត្រូវចេះគេងចំណេញពីលើកំហុស។ យើងគួរយកកំហុសជាមេរៀន គួរយកកំហុសជាប្រទីបបំភ្លឺ ឬជាត្រីវិស័យបង្ហាញផ្លូវ ដើម្បីឈានជើងដើរទៅរកអ្វី ដែលល្អប្រសើរជាងនេះ។

កុំបិទផ្លូវអភិវឌ្ឍន៍ខ្លួន បិទផ្លូវជោគជ័យដោយសារតែកំហុសមួយដែលខ្លួនធ្លាប់សាង។ ទទួលស្គាល់វា កែប្រែជាថ្មី ការពារខ្លួនកុំឱ្យបង្កើតវាម្តងទៀត ទើបប្រសើរ។

Loading...