គួរឱ្យអាណិតមែន! ពេលសួរថាស្បែកជេីងទៅណា គាត់ថាអត់មាន ចុះខោម៉េចស្លៀករហែកគាត់ថាខ្ញុំមានតែអានឹងឯងអ្នកគ្រូ!

គួរឱ្យអាណិតមែន! ពេលសួរថាស្បែកជេីងទៅណា គាត់ថាអត់មាន ចុះខោម៉េចស្លៀករហែកគាត់ថាខ្ញុំមានតែអានឹងឯងអ្នកគ្រូ!

ថ្មីៗនេះរូបភាពប្អូនប្រុសមួយរូប ​ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកក្តុកក្តួលខ្លាំង ព្រោះតែប្អូនមានសភាពក្រីក្រទុរគតខ្លាំង  គ្មានស្បែកជើងពាក់ ​សូម្បីតែខោក៏រហែកដែរ។

ដោយរូបភាពរបស់ប្អុនត្រូវបានចែកចាយដោយអ្នកគ្រូរបស់ប្អុនផ្ទាល់មានគណនីហ្វេសប៊ុក Bun Dane ហើយក្រោយពីការបង្ហោះបែបនេះស្រាប់តែរូបភាពប្អុនត្រូវបានគេស៊ែរចែករំលែកជាច្រើន ​ថែមទាំងមានអ្នកលេងហ្វេសប៊ុកជាច្រើនសម្តែងក្តីអាណិតអាសូរ ​និងមានបំណងជួយឧបត្ថម្ភទៀតផង។

Loading...

នៅក្នុងនោះ ​តាមរយៈអ្នកគ្រូបង្រៀនផ្ទាល់របស់ប្អូនក៏បានបញ្ជាក់ថា ក្រុមគ្រួសាប្អូនទុរគត គ្មានលេខទំនាក់ទំនងទេ ឪពុកម្តាយទៅថៃ រាល់ថ្ងៃប្អូននៅជាមួយយាយប្អូន ដូច្នេះបេីមានសប្បុរសជនណាចង់ជួយឧបត្ថម្ភអាចទាក់ទងមកលេខទូរសព្ទ័លោកនាយកផ្ទាល់ 012 617 110 និងលេខទូរសព្ទ័អ្នកគ្រូផ្ទាល់  095 55 66 58 ៕

Loading...