អាយុ ៨៩ ឆ្នាំហើយពិកាភ្នែកទៀត! ​តែបែរជាមកអង្គុយសុំទានគេទៅវិញ ថែមទាំងពេលខ្លះត្រូវកូនសតិមិនល្អវាយធ្វើបាបទៀត!

អាយុ ៨៩ ឆ្នាំហើយពិកាភ្នែកទៀត! ​តែបែរជាមកអង្គុយសុំទានគេទៅវិញ ថែមទាំងពេលខ្លះត្រូវកូនសតិមិនល្អវាយធ្វើបាបទៀត!

កំពង់ធំ៖ ជារឿងមួយដ៏គួរឱ្យសង្វេកខ្លាំង ដោយលោកយាយជរា ​ទុរគត ថែមទាំងពិកាភ្នែកមួយរូបមានអាយុ ​៨៩ឆ្នាំ ​ឡើងចំណាស់ទៅហើយ ​បែរជាមិនអាចនៅសោយសុខនៅផ្ទះ ​ត្រូវបានកូនចៅមើលថែទាំឡើយ ​បែរជាត្រូវស៊ូទ្រាំហាលថ្ងៃហាលភ្លៀងអង្គុយសុំទានគេតាមផ្សារដើម្បីចិញ្ចឹមជីវិត  និងចិញ្ចឹមកូនដែលមានសតិមិនល្អ។

ក្រៅពីត្រូវមកអង្គុយសុំទានយ៉ាងគួរឱ្យអណោចអធមហើយ ​លោកយាយកម្សត់ថែមទាំងត្រូវបានសតិមិនល្អ វៃបង្ខំគាត់ទៀតផង ​ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានចិត្តអាណិត ​ក្តុកក្តួលចំពោះលោកយាយជាខ្លាំង។

តាមរយៈគណនីហ្វេសប៊ុក Fa Fa  បានសរសេររៀបរាប់ថា៖  « ម៉ាក់យាយអាយុ89 ទាំងពិការភ្នែកសងខាងទាំងជរា ត្រូវមកអង្គុយសុំទានស្ទើតែរាល់ថ្ងៃដើម្បីចញ្ចឹមជីវិតខ្លួន នឹងកូនម្នាក់ដែលមានសតិមិនល្អ ទាំងដែលពេលខ្លះត្រូវកូនវៃទៀត😔

Loading...

អ្នកកំពង់ធំយើងបើអាចពេលទៅផ្សារឈាងទៅជួយគាត់ជាចំនី ឬក៏ជាលុយកាក់បន្តិចបន្តួចក៏បានដែរ គាត់ចាស់ណាស់ហើយអាណិតគាត់ 😔🙏 »។

គួរឱ្យដឹងផងដែរថា ​លោកយាយតែងតែអង្គុយសុំទានគេនៅផ្សារកំពង់ធំនៅជិតផ្សារត្រី  ប្រសិនជាមានសប្បុរសជនចង់ជួប ​និងជួយគាត់ ​អាចទៅរកគាត់ដោយផ្ទាល់បាន ​ព្រោះយើងមិនអាចមានលេខទំនាក់ទំនងកាត់បាននោះឡើយ៕

Loading...