សម្រង់សម្តីមានន័យរបស់កំពូលអ្នកសុំទាន ដែលកើតជំងឺ ​Depression « ឯករាជ្យគំនិត​ សណ្ដាប់ធ្នាប់ចិត្ត​ និង​វិន័យអារម្មណ៍​ »

សម្រង់សម្តីមានន័យរបស់កំពូលអ្នកសុំទាន ដែលកើតជំងឺ ​Depression « ឯករាជ្យគំនិត​ សណ្ដាប់ធ្នាប់ចិត្ត​ និង​វិន័យអារម្មណ៍​ »

ជាការពិតណាស់ ​ថ្មីៗនេះអ្នកសុំទានមួយរូប ​ដែលសម្បូរទៅដោយចំណេះដឹង  និងពាក្យពេចន៍អប់រំល្អៗបាននឹងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញទំនាក់ទំនងសង្គម។

បើទោះបីជាកើត ​Depression  ធ្ងន់ ​តែកំពូលអ្នកសុំទានដែលមានប្រវត្តិជានិស្សិតសិក្សាដល់ប្រទេសចិនមួយរូបនេះមិនបានជ្រើសផ្លូវស្លាប់ឡើយ ​បែរជាសុខចិត្តដើរសុំទានគេសន្យាថា ​៥ឆ្នាំ នឹងកែប្រែជីវិតខ្លួនឯងឡើងវិញ ​ដោយប្រវត្តិរបស់បុរសសុំទានមួយនេះពិតជាក្តុកក្តួលខ្លាំង ​ដោយការកើតជំងឺផ្លូវចិត្តមួយនេះ។

ក្រៅពីប្រវត្តិដ៏កម្សត់នោះ ​ពាក្យជូនពរ ​៣ម៉ាត់ដ៏មានន័យរបស់គាត់ត្រូវបានគេចាប់អារម្មណ៍ថាមានន័យខ្លាំងមែនទែន។

ដូច្នេះយើងខ្ញុំសុំ សម្រង់ និងបកស្រាយសម្តីដ៏មានន័យរបស់បុរសអ្នកសុំទាន ដែលកើតជំងឺ ​Depression ដូចខាងក្រោមនេះ  « ឯករាជ្យគំនិត​ សណ្ដាប់ធ្នាប់ចិត្ត​ និង​វិន័យអារម្មណ៍​ » ៖

Loading...

ទី១ ឯករាជ្យគំនិត៖ គឺជាការចាប់ផ្ដើមមានភាពជឿជាក់នៅលើខ្លួនយើងឡើងវិញ ហើយយើងមិនត្រូវឲ្យអ្វីៗទាំងអស់ មកជំពាក់ជំពិនជាមួយការគិតរបស់យើង ដែលយើងមិនដឹងថា ត្រូវធ្វើអី ឬមិនត្រូវធ្វើអីនោះទេ ដូច្នេះហើយ ការស្ដាប់ និងការជឿជាក់ ត្រូវបានផ្ដើមពីចិត្ដរបស់យើងមក អោយខួរក្បាល ល្អបំផុតសម្រាប់សតិរបស់យើង។

ទី២ សណ្ដាប់ធ្នាប់ចិត្ដ៖ គឺចិត្ដរបស់មនុស្សម្នាក់ៗ ភាគច្រើនមានភាពឆេវឆៅ ឬក៏គិតអីមិនល្អ ដែលបណ្ដាលធ្វើឲ្យយើងគេងមិនលក់ទេ ក៏ប៉ុន្ដែបើយើងចេះរៀបចិត្ដវិញនោះ ទោះបីយើងត្រូវឆ្នោត ១លានដុល្លារក៏ដោយ ក៏យើងនៅតែអាចធ្វើការរបស់យើង នៅម៉ោងធ្វើការបាននោះដែរ។

ទី៣ វិន័យអារម្មណ៏៖ អារម្មណ៏របស់មនុស្សយើងម្នាក់ៗ ច្រើនតែរវើរវាយ ក៏ប៉ុន្ដែបើយើងរៀបវាអោយទៅជាវិន័យកុំឱ្យតែចេះបញ្ចេញអារម្មណ៍ផ្តេសផ្តាស ដោយគិតថា៖ ​អញមិនរវើរវាយផ្តេសផ្តាស ​មានអ្វីខ្លាំងជាងអញនោះ៕

Loading...