ទឹកចិត្តធំធេងរបស់ព្រះរស់! ​សុខចិត្តរងាម្នាក់ឯងដល់ស្លាប់ ព្រោះតែលះបង់ភួយទាំងអស់ឱ្យទៅកូន

ទឹកចិត្តធំធេងរបស់ព្រះរស់! ​សុខចិត្តរងាម្នាក់ឯងដល់ស្លាប់ ព្រោះតែលះបង់ភួយទាំងអស់ឱ្យទៅកូន

ថៃ៖ ​ប៉ុន្មានថ្ងៃនេះអាកាសធាតុពិតជាចុះត្រជាក់ណាស់ ​សូម្បីតែប្រទេសឡាវ ​និងប្រទេសថៃភាគឦសាន ក៏ចុះត្រជាក់ខ្លាំងដល់ថ្នាក់រងាញ័រញាក់ ដូចធ្លាក់ព្រិលអ៊ីចឹង ដោយអាកាសធាតុបែបនេះបានធ្វើឱ្យប្រជាជនឈឺ ​ឬអាចរឹងថ្គាមដល់ស្លាប់ផងដែរ ​ប្រសិនជាគ្មានសំលៀកបំពាក់ និងជម្រកការពារ។

ជាក់ស្តែងពិតជារឿងមួយដ៏គួរឱ្យរន្ធត់ក្តុកក្តួលក្រៃលែង ​ដោយឪពុកម្នាក់  ស្ថិតនៅក្នុងអាកាសធាតុត្រជាក់ខ្លាំងនោះ បានលះបង់ភួយទាំងអស់ដល់កូនស្រីខ្លួនដណ្តប់ ​រហូតខ្លួនឯងរងាស្លាប់ទាំងមិនដឹងខ្លួន ​ធ្វើឱ្យមហាជនមានការអាណិតអាសូរខ្លាំង។

បុរសកម្សត់ហ៊ានលះបង់ដល់កូនមួយរូបនេះ ​ត្រូវបានគេស្គាល់ថាមានឈ្មោះ Prasarn Homthong អាយុ៣៨ឆ្នាំ រស់នៅក្នុងខេត្ត Bueng Kan ភាគឦសាន ប្រទេសថៃ និងជាបុរសពោះម៉ាយទទួលបន្ទុកចិញ្ចឹមបីបាច់កូនស្រី។

នៅយប់កើតហេតុ គេបានដឹងថាឪពុកមួយរូបនេះមានភួយដល់ទៅ៣ ​តែដោយអាកាសធាតុចុះត្រជាក់ខ្លាំងដល់ទៅ ៩អង្សារ គាត់បានឱ្យភួយទាំងអស់ទៅកូនស្រី ដោយខ្លួនឯងសុខចិត្តគេងលើកន្ទេល ពាក់អាវដៃវែង និងខោជើងខ្លីប៉ុណ្ណោះ ។

Loading...

គួរឱ្យដឹងផងដែរថា ​ក្រោយពិនិត្យពិច្ច័យលើសាកសព ​គ្រូពេទ្យបានឱ្យដឹងថា ​ឪពុកកម្សត់មួយរូបនេះ ​គ្មានជំងឺតម្កាត់អ្វីឡើយ ​តែការស្លាប់គឺដោយសារតែរងនូវអាកាសធាតុត្រជាក់រងាខ្លាំងពេកដែលរាងកាយមិនអាចទ្រាំទ្របាន៕

Loading...