បងប្អូនអ្នកសៀមរាបឃើញហើយជួយទិញផង! នៅក្មេងសោះដើរលក់ពងទាក្រឡុកជួសម្តាយដែលទើបតែវះកាត់រួច

បងប្អូនអ្នកសៀមរាបឃើញហើយជួយទិញផង! នៅក្មេងសោះដើរលក់ពងទាក្រឡុកជួសម្តាយដែលទើបតែវះកាត់រួច

សៀមរាប៖ ក្មេងស្រីជំទង់ម្នាក់ ​ត្រូវបានគេប្រទះឃើញថាដើរលក់ពងទាក្រឡុកតាមផ្សារនៅក្នុងខេត្តសៀមរាបគ្រប់កន្លែង ​ជួសម្តាយដែលកំពុងតែឈឺថ្កាត់ដោយសារតែការវះកាត់រួច ​ឃើញហើយអាណិតជាខ្លាំង។

តាមរយៈគណនីហ្វេសប៊ុក Kate Triyaa បានរៀបរាប់ថា៖ « បងប្អូនអ្នកសៀមរាបឃើញគាត់ជួយទិញពងទាក្រឡុកគាត់ញុំផងណា ☺️ មួយគ្រាប់តែ 600r ទេ អំបិលគាត់ឆ្ងាញ់ ផ្សារលើ ផ្សារចាស់ ផ្សាររាត្រីគាត់ដើរលក់ច្រើនកន្លែង 😊

2នាក់បងប្អូននឹងម្ដាយគាត់ អាណិតណាស់ម្ដាយទើបតែវះកាត់រួចចឹងទើបប្រឹងរកបន្ត គួរអោយស្រលាញ់ណាស់ សម្ដីនិយាយចេះដឹងពិរោះ 💙 មិនបានជួយអីអូនទេបានត្រឹមជួយទិញនឹងផុសអោយបងប្អូនបានឃើញហើយជួយទិញ 🙏🏻🙏🏻 »។

Loading...

គួរឱ្យដឹងផងដែរថា ​តាមអ្នកដែលបានបង្ហោះព័ត៌មានខាងលើបានបញ្ជាក់ថាក្មេងស្រីកម្សត់មួយរូបនេះតែងតែដ់រលក់នៅតាម  ផ្សារលើ ផ្សារចាស់ ផ្សាររាត្រី និងផ្សារផ្សេងៗចល័តគ្នាតែម្តង។ ​ដូច្នេះអ្នកសៀមរាប ​ប្រសិនឃើញប្អូនស្រី ​កុំភ្លេចជួយទិញគ្នាផង៕

Loading...