អាណិតមែន! ​រងគ្រោះបាក់ដៃម្ខាងគ្មានលុយវះកាត់ព្យាបាល ​សុខចិត្តទុករបួសទាំងឈឺចាប់ ហើយអង្វរសុំគេធ្វើសន្តិសុខដើម្បីរកលុយចិញ្ចឹមជីវិត

អាណិតមែន! ​រងគ្រោះបាក់ដៃម្ខាងគ្មានលុយវះកាត់ព្យាបាល ​សុខចិត្តទុករបួសទាំងឈឺចាប់ ហើយអង្វរសុំគេធ្វើសន្តិសុខដើម្បីរកលុយចិញ្ចឹមជីវិត

មនុស្សម្នាក់ៗកើតមកមានវាសនាខុសៗគ្នា ​អ្នកខ្លះកើតមកមានតែភាពថ្កុំថ្កើងរស់នៅមានក្តីសុខស្រណុកស្រួល ​ឯអ្នកខ្លះទៀតកើតក្នុងជីវភាពក្រក្រីស្ទើរតែរកអាហារ៣ពេលមិនចង់បាន។

ជាក់ស្តែងលោកពូម្នាក់ ​ដែលមានជីវភាពក្សត់ខ្សោយស្រាប់  បានទទួលវិបត្តិកើនមួយកម្រិតទៀត ​ដោយសារតែរបួសរងគ្រោះថ្នាក់ចរាចរណ៍បាក់ដៃព្រោះដួលម៉ូតូ តែបែរជាគ្មានលទ្ធភាពវះកាត់តឆ្អឹងឡើយ ​ព្រោះតែខ្វះខាតថវិកា ​ទ្រាំទាំងឈឺ ​ហើយសុំគេធ្វើការជាសន្តិសុខមើលទៅសែនសង្វេកជាខ្លាំង។

តាមរយៈគណនីហ្វេសប៊ុក យូ គិ  បានរៀបរាប់ថា៖ « អាណិតគាត់ណាស់ពិតជាចង់ជួយ តែសមត្ថភាពខ្ញុំនៅមានកំរិត កំពុងអង្គុយសុខៗគាត់ដើរមកប្រាប់ថា " ក្មួយអើយពូធ្វើការមិនកើតទេដៃពូបាក់ខាងឆ្វេងនេះ " និយាយហើយគាត់ក៏លើកដៃដែលបាក់ឲ្យខ្ញុំមើល ស្ដាប់ហើយខ្ញុំក្ដុកក្ដួលភ្លាម ព្រោះដៃខ្ញុំក៏បាក់ដូចគាត់ដែលតែគ្រួសារខ្ញុំមានសមត្ថភាពក្នុងការជួយព្យាបាលខ្ញុំវះកាត់ដាក់ដែកតឆ្អឹងដែលបានបាក់ ខ្ញុំមើលឃើញដៃដែលបាក់របស់គាត់ឆ្អឹងដែលឃ្លាតគ្នាក៏មានអារម្មណ៍ដឹងដល់ភាពឈឺចាប់យ៉ាងខ្លាំងព្រោះខ្ញុំក៏ធ្លាប់បានបាក់ដៃដូចគ្នា គាត់បានរៀបរាប់ប្រាប់ខ្ញុំយ៉ាងក្រៀមក្រំថា " ក្មួយអើយពូឈឺដៃនឹងណាស់ ពូដួលម៉ូតយូរហើយតែគ្មានលុយមើលគ្រួសារពូក្រណាស់ ពូល្មមតែបានធ្វើការជាសន្តិសុខនេះពូលើកដៃសំពះគេផងសុំគេផង ពូវេទនាណាស់ក្មួយអើយ " ។

និយាយរួចគាត់ក៏ដើរចេញទៅ ខ្ញុំក៏ឃាត់គាត់ឲ្យឈប់ដើម្បីសួរឈ្មោះនឹងលេខទូរស័ព្ទគាត់ គាត់ស្ទាក់ស្ទើមិនចង់ឲ្យប្រហែលជាគាត់គិតថាខ្ញុំនឹងCall ប្រាប់មេគាត់រឿងគាត់ធ្វើការនៅទីនេះមិនបាន តែខ្ញុំក៏ប្រាប់គាត់ថាពូឲ្យមកស្រួលខ្ញុំផុសក្នុង Facebook ប្រាប់គេក្រែងមានអ្នកចិត្តល្អជួយពូ ស្ដាប់លឺភ្លាមគាត់ក៏ប្រែទឹកមុខសប្បាយចិត្ត ប្រញាប់លើកដៃសំពះអរគុណខ្ញុំ ខ្ញុំក៏និយាយថា"ទោះខ្ញុំផុសហើយគ្មានអ្នកជួយពូ តែខ្ញុំនឹងព្យាយាមជួយពូឲ្យបាននៅថ្ងៃណាមួយ "

Loading...

ខ្ញុំមិនសង្ឃឹមថាអ្នកដែលបានឃើញហើយអាចមានទឹកចិត្តជួយគាត់រឺក៏អត់នោះទេ ត្រឹម1$ ក៏អាចជួយគាត់បានដែរ...​»។

គួរឱ្យដឹងផងដែរថា ​លោកអ្នកអាចទំនាក់ទំនង ​ឬផ្តល់ជំនួយដល់លោកពូពិកាកម្សត់ ខាងលើនេះបាន ​តាមរយៈលេខទូរស័ព្ទរបស់គាត់ផ្ទាល់ 010 47 34 16  ដោយគាត់មានឈ្មោះថា ​នូង ​ថា​៕

Loading...