Ads
«ពេលជីវិតធ្លាក់ដល់សូន្យ» អ្នកណាយល់អារម្មណ៍មួយនេះ? អារម្មណ៍បាក់ទឹកចិត្ត ពិតជាពិបាកខ្លាំងណាស់!

«ពេលជីវិតធ្លាក់ដល់សូន្យ» អ្នកណាយល់អារម្មណ៍មួយនេះ? អារម្មណ៍បាក់ទឹកចិត្ត ពិតជាពិបាកខ្លាំងណាស់!

ភ្នំពេញ៖ បញ្ហាបាក់ទឹកចិត្ត មិនមែនជាបញ្ហាលេងសើចដែលគ្រប់គ្នាអាចយកមកនិយាយលេង ឬសើចសប្បាយនោះទេ ព្រោះវាអាចធ្វើឱ្យមនុស្សគិតខ្លីផងដែរ។ មនុស្សមិនតិចទេលើពិភពលោក ត្រូវបាត់បង់ជីវិត ដោយសារតែជំងឺដ៏កាចសាហាវមួយនេះ។


បញ្ហាបាក់ទឹកចិត្ត កើតឡើងលើមនុស្សផ្សេងគ្នា ដោយមូលហេតុផ្សេងគ្នា អាចមកពីកត្តាគ្រួសារគ្មានភាពកក់ក្ដៅ​ បញ្ហាការងារ បញ្ហាស្នេហា និងបញ្ហាជាច្រើនចាក់ស្រេះ ខណៈគេមិនមានអ្នកប្រឹក្សាយោបល់ ឬលើកទឹកចិត្ត។ ថ្មីៗនេះ អ្នកនាង សុគន្ធ និសា បានបញ្ចេញបទចម្រៀងថ្មីរបស់គាត់ ក្រោមចំណងជើង «ពេលជីវិតធ្លាក់ដល់សូន្យ» ដែលជាស្នាដៃនិពន្ធដោយកវីស្រីល្បីឈ្មោះ ស៊ិ​ន ធារី។ បទចម្រៀងមួយបទនេះ ហាក់បង្ហាញយ៉ាងច្បាស់ ពីមនុស្សម្នាក់ដែលបាក់ទឹកចិត្ត ហើយពិតជាត្រូវការ ការលើកទឹកចិត្ត តែក៏មានសារលើកទឹកចិត្ត ឱ្យខំប្រឹងប្រែង តស៊ូ ហើយងើបឡើងវិញផងដែរ។

ចង់ដឹងបន្ថែមថា អត្ថន័យបទចម្រៀងនេះ បែបណា​ចូលស្ដាប់តាមដំណខាងក្រោមទាំងអស់គ្នា។