ចង់ស្រកទម្ងន់បានលឿនមែនទេ? ទម្លាប់សាមញ្ញៗទាំង ៩នេះធានាថាអ្នកពិតជាមិនខកចិត្តនោះទេ!

ចង់ស្រកទម្ងន់បានលឿនមែនទេ? ទម្លាប់សាមញ្ញៗទាំង ៩នេះធានាថាអ្នកពិតជាមិនខកចិត្តនោះទេ!

យើងភាគច្រើនពិបាកសម្រកទំងន់ដោយសារតែរបបអាហារ និងការលំហាត់ប្រាណ ដែលវាពិតជាគួរអោយធុញធ្រាន់ខ្លាំងណាស់សម្រាប់យើង។ វាត្រូវបានគេបង្ហាញឱ្យឃើញថាប្រសិនបើមនុស្សម្នាក់ជឿជាក់ថាបញ្ហាទំងន់របស់ពួកគេមិនមែនមកពីបញ្ហាលំហាត់ប្រាណ នោះពួកគេទំនងជានឹងមានបញ្ហាជាមួយរបបអាហារហើយ។ ប៉ុន្តែវាមិនចាំបាច់ត្រូវប្រើប្រាស់ថ្នាំសម្រកទម្ងន់នោះទេ អ្នកពិតជាអាចរីករាយនឹងការសម្រកទម្ងន់ដោយជ្រើសរើសវិធីជំនួយដ៏សាមញ្ញមួយចំនួន ដូចជាការថតរូបអាហាររបស់អ្នក ឬគ្រាន់តែហិតក្លិនផ្លែប៉ោមមុនពេលញ៉ាំអាហារតែប៉ុណ្ណោះ។

នៅពេលនេះគេហទំព័រ Sad Life បានប្រមូលនូវទម្លាប់សាមញ្ញចំនួន ៩ ដែលអាចជួយធ្វើឱ្យការសម្រកទម្ងន់របស់អ្នកកើតឡើងលឿន និងរីករាយជាងមុន។

១. បង្កើតរបបទទួលទានទឹកទៅតាមពេលវេលាត្រឹមត្រូវ

វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើតរបបទទួលទានទឹក ដើម្បីឱ្យរាងកាយរបស់អ្នកលូតលាស់។ ផឹកទឹក ២ កែវជាមួយក្រូចឆ្មានៅពេលព្រឹក ដើម្បីដាស់រាងកាយអ្នកអោយផ្តល់សំណើមដល់ក្រពះទទេ និងជំរុញការរំលាយអាហារ។ បន្ទាប់មកផឹកធម្មតាមួយកែវមុនពេលអាហារថ្ងៃត្រង់ ដូច្នេះអ្នកមិនទទួលទានអាហារលើស ហើយទទួលទានទឹកពីរកែវ ក្រោយពេលអាហារថ្ងៃត្រង់វានឹងជួយដល់ការរំលាយអាហាររបស់អ្នក។ នៅម៉ោង ៤ ល្ងាចផឹកម្តងទៀតព្រោះវាជារយៈពេលយូរមួយ រវាងអាហារថ្ងៃត្រង់ និងពេលល្ងាច។ អ្នកចាំបាច់ត្រូវផឹកនៅពេលញ៉ាំអាហារពេលល្ងាច ឬក៏ក្រោយពេលទទួលទានរួច ដើម្បីជួយដល់អាហារធ្វើចលនាបានស្រួល និងធ្វើឱ្យក្រពះរបស់អ្នកមិនតានតឹង។

២. ហិតក្លិនផ្លែប៉ោម ឬចេកមុនពេលញ៉ាំអាហារ

មិនថាអ្នកគិតថាវាគួរឱ្យអស់សំណើច ឬមិនគួរឱ្យជឿនោះទេ អាហារដែលមានក្លិនដូចជាចេក ឬផ្លែប៉ោមអាចនឹងជួយបំបាត់ភាពស្រេកឃ្លានរបស់អ្នក ដែលនឹងជួយឱ្យអ្នកញ៉ាំតិចជាងអ្វីដែលអ្នកធ្លាប់ញ៉ាំពីមុនមក។

៣. . បំភ្លឺទៀនវ៉ានីឡាបន្ទាប់ពីអាហារពេលល្ងាច

វាស្តាប់ទៅគឺគួរឱ្យអស់សំណើច ដោយគិតថា វ៉ានីឡាត្រូវបានគេដាក់តេនៅក្នុងនំតែប៉ុណ្ណោះ ប៉ុន្តែបើផ្អែកលើការសិក្សាបានរកឃើញថា ក្លិនវ៉ានីឡាមានភាពអស្ចារ្យនៅពេលអ្នកព្យាយាមសម្រកទម្ងន់។ វាធ្វើឱ្យមានប្រតិកម្មគីមីផ្សេងៗនៅក្នុងខួរក្បាលធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនឃ្លាន។

៤. ថតរូបអាហាររបស់អ្នកមុននឹងញ៉ាំ

នៅពេលអ្នកក្រឡេកមើលអាហាររបស់អ្នកពីខាងលើដោយព្យាយាមថតវាបានយ៉ាងល្អបំផុត អ្នកអាចនឹងកត់សំគាល់បានយ៉ាងលំអិតអំពីអាហាររបស់អ្នក ព្រោះវាអាចធ្វើឱ្យអ្នកឈប់បន្តិច ហើយគិតឡើងវិញនូវអ្វីដែលអ្នកនឹងបរិភោគ។ ប្រហែលជាអ្នកនឹងមើលឃើញថា នៅលើចានរបស់អ្នកមានការ៉ុត ឬមានអ្វីផ្សេងទៀតដែលច្រើនពេក។ នៅពេលនោះខួរក្បាលរបស់អ្នក បានផ្តល់ពត៌មានទៅក្រពះរបស់អ្នក ហើយក្រពះរបស់អ្នកនឹងមានអារម្មណ៍ឆ្អែត។​ នេះជាហេតុដែលនឹងធ្វើអោយអ្នកបរិភោបបានបរិមាណតិច។

៥. ទិញចានពណ៌ខៀវមួយចំនួន

Loading...

ប្រសិនបើនៅជុំវិញអ្នកសំបូរ​ ទៅដោយពណ៌ខៀវ ដូចជាដាក់ផ្ទាំងរូបភាពពណ៌ខៀវ ឬញ៉ាំអាហារជាមួយនឹងចានពណ៌ខៀវ អ្នកនឹងស្រកទំងន់លឿនជាងមុន។ ការសិក្សាមួយបានរកឃើញថាពណ៌ខៀវពណ៌ គឺជាថ្នាំបំបាត់ចំណង់អាហារដែលនឹងជួយអ្នកឱ្យមានអារម្មណ៍មិនសូវឃ្លាន។

៦. បរិភោគស៊ុតសម្រាប់អាហារពេលព្រឹក និងអាហារហឹរសម្រាប់អាហារថ្ងៃត្រង់

វាត្រូវបានបង្ហាញជាយូរមកហើយថា បន្ទាប់ពីការទទួលទានស៊ុតសម្រាប់អាហារពេលព្រឹកជួយឱ្យស្រកទម្ងន់បានលឿន។ ហើយប្រសិនបើអ្នកផ្សំជាមួយគន្លឹះតូចៗផ្សេងទៀត ដូចជា ការញ៉ាំអាហារដែលមានជតិហឺរសម្រាប់អាហារថ្ងៃត្រង់ (មិនគ្រប់ពេលទេ) នោះនឹងជួយឱ្យការរំលាយអាហាររបស់អ្នកបង្កើនល្បឿន ដូច្នេះជួយអ្នកឱ្យសម្រេចបាននូវក្តីសុបិនរបស់អ្នកបានយ៉ាងលឿន។

៧. គិតអំពីបញ្ហាប្រឈមមួយចំនួន ដែលនឹងជួយអ្នកឱ្យផ្លាស់ទីកាន់តែច្រើន

អ្នកប្រហែលជាចង់ប្រកួតប្រជែងខ្លួនឯងតាមរបៀបមួយ ដើម្បីឱ្យការហាត់ប្រាណនិងរបបអាហារមានភាពងាយស្រួល ព្រមទាំងរីករាយជាងមុន។ ព្យាយាមធ្វើការឡើងជណ្តើរ ៥ ដងជារៀងរាល់ពេលដែលអ្នកបានញ៉ាំជាតិផ្អែម។ ប្រសិនបើអ្នកគិតថា អ្នកធ្វើវាគ្រាន់តែជាការសប្បាយអ្នកនឹងមិនមានអារម្មណ៍ថាហត់នឿយនោះទេ ដូច្នេះវានឹងដុតបំផ្លាញជាតិខ្លាញ់របស់អ្នកបានយ៉ាងល្អ។

៨. គេងក្នុងបន្ទប់ដែលត្រជាក់

ត្រូវហើយអ្នកអាចស្រកទំងន់បានដោយការគេង ហើយវាងាយស្រួលណាស់។ គន្លឹះនេះគឺថាប្រសិនបើរាងកាយរបស់អ្នកត្រូវបានព័ទ្ធជុំវិញដោយភាពត្រជាក់វានឹងបង្កើតកម្តៅបន្ថែមទៀត ដើម្បីធ្វើឱ្យរាងកាយអ្នកក្តៅ ដែលជួយឱ្យអ្នកដុតបំផ្លាញកាឡូរីបានយ៉ាងប្រសើរ។ ដូច្នេះសូមរីករាយជាមួយនឹងបន្ទប់គេងដ៏ត្រជាក់របស់អ្នក។

៩. ការទំពារអាហារយឺតៗ និងត្រឹមត្រូវ

វាត្រូវបានបង្ហាញថា ប្រសិនបើអ្នកត្រូវការពេលយូរក្នុងការញ៉ាំ ហើយអ្នកញ៉ាំអាហារយឺតអ្នកនឹងមានពេលវេលាសម្រកទម្ងន់កាន់តែងាយស្រួល។ វាកើតឡើងដោយសារតែការទំពារយឺតៗ និងត្រឹមត្រូវ ធ្វើអោយអាហារដំណើរការបានលឿន ដែលជាហេតុធ្វើអោយអ្នកទទួលទានអាហារបានតិចតែឆ្អែត។ ជាការប្រសើរវាគួរតែចំណាយពេលប្រហែល ២០ នាទីដើម្បីបញ្ចប់ការញ៉ាំអាហាររបស់អ្នក។

ប្រសិនបើអ្នកមានយោបល់ផ្សេងទៀតអំពីការសម្រកទម្ងន់សូមចែករំលែកវានៅក្នុងមតិយោបល់ខាងក្រោម។

ប្រែសម្រួល៖ Crusher

ប្រភព៖ Bright Side

Loading...