ក្រោយបញ្ចប់កាតព្វកិច្ចធ្វើកងទ័ព ក្រុមចម្រៀងK-POP “BIGBANG” ទៅសម្តែងនៅសហរដ្ឋអាមេរិក

ក្រោយបញ្ចប់កាតព្វកិច្ចធ្វើកងទ័ព ក្រុមចម្រៀងK-POP “BIGBANG” ទៅសម្តែងនៅសហរដ្ឋអាមេរិក

BIGBANG ក្រុមចម្រៀងK-POPក៏ល្បីនៅកូរ៉េខាងត្បូង ដែលមានសមាជិក៤រូប មាន៖ Taeyang, G-D, Daesung និង TOP នឹងត្រឡប់មកវិញនៅក្នុងវិស័យសិល្បៈ បន្ទាប់ពីបញ្ចប់កាតព្វកិច្ចបម្រើកងទ័ពនៅក្នុងប្រទេសខ្លួន។ ដោយពួកគេទាំង៤នាក់ នឹងត្រឡប់មកវិញដោយសម្តែងនៅក្នុងព្រឹត្តិការណ៍តន្ត្រីដ៏ធំបំផុតនៅឆ្នេរខាងលិច នៃសហរដ្ឋអាមេរិក នៅឆ្នាំ២០២០នេះ។

យោងតាមការបង្ហោះរបស់ Coachella នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ បានបញ្ចេញនូវបញ្ជីរាយនាមក្រុមតន្រ្តី សិល្បករ សិល្បការិនីល្បីចូលរួមសម្តែង ព្រមទាំងប្រកាសថា ព្រឹត្តិការណ៍តន្រ្តី Coachella នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១២ ខែមេសា និងចាប់ពីថ្ងៃទី ១៧-១៩ ខែមេសា នៅរដ្ឋកាលីហ្វ័រញ៉ា។ ក្រុម Big Bang នឹងត្រូវសម្តែង២ដង ពោលគឺនៅថ្ងៃទី១០ និងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០៕

Loading...

Loading...