ព្រលឹងចុងសក់! អ្នកនាង ពេជ្រ សោភា ជួបរឿងមួយពេលកំពុងធ្វើដំណើរ (មានវីដេអូ)

ព្រលឹងចុងសក់! អ្នកនាង ពេជ្រ សោភា ជួបរឿងមួយពេលកំពុងធ្វើដំណើរ (មានវីដេអូ)

ភ្នំពេញ ៖ កាលពីពេលថ្មីៗនេះ អ្នកនាង ពេជ្រ សោភា តារាចម្រៀងស្រីរបស់ផលិតកម្មហង្សមាស បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ក្រោយពីធ្វើដំណើរនៅលើដងផ្លូវមួយ ជួបពេលបើកបរ។ ក្នុងនោះ អ្នកនាងបានធ្វើការសម្តែងការហួសចិត្តយ៉ាងខ្លាំង ក្រោយឃើញរថយន្តប៉ុន្មានគ្រឿង បានបើកបរមិនគោរពច្បាប់ចរាចរណ៍ ក៏ដូចជាប្រមាថដល់អ្នកបើកបរដទៃទៀត ក្រោយនាំគ្នាបើកនៅលើផ្លូវម្ខាងទៀត ខណៈពេលដែលអ្នកបើកបរម្ខាងទៀត សឹងតែជិះនៅលើផ្លូវម៉ូតូទៅហើយ។

អ្នកនាងក៏បានធ្វើការបង្ហាញអារម្មណ៍របស់ខ្លួននៅក្នុងវីដេអូនោះ ដែលបានបង្ហោះនៅលើហ្វេសប៊ុក ដោយពោលម៉ាត់ៗយ៉ាងខ្លីថា៖ «ជីវិតអ្នកទាំងអស់គ្នាអើយ! គង់តែទៅដល់ផ្ទះដូចគ្នាទេ»។

Loading...

តាមរយៈវីដេអូមួយនេះ មានការផ្ទុះការរិះគន់យ៉ាងខ្លាំង ក្រោយបានឃើញការបើកបរដោយមិនប្រុងប្រយ័ត្នបែបនេះ វ៉ាគ្នា និងជិះលើផ្លូវម្ខាងទៀតយ៉ាងដូច្នោះ៕

https://www.facebook.com/pichsopheaofficial/videos/2619157861696727/

Loading...