ប្លែកណាស់! ឆ្លងឆ្នាំគេនាំគ្នាដើរកំសាន្ត តែអ្នកនាង គង់ សុជាតិ និងប្តី លោក ជា វិបុល បែរទៅសមាធិទៅវិញ

ប្លែកណាស់! ឆ្លងឆ្នាំគេនាំគ្នាដើរកំសាន្ត តែអ្នកនាង គង់ សុជាតិ និងប្តី លោក ជា វិបុល បែរទៅសមាធិទៅវិញ

ជាធម្មតា ឲ្យតែចុងបំណាច់ឆ្នាំ គេសង្កេតឃើញតារាក្នុងសិល្បៈភាគច្រើន បាននាំដៃគូរបស់ខ្លួនដើរលំហែកាយនៅតាមកន្លែងកំសាន្តនានា ក្នុង ឬក្រៅប្រទេស។ ប៉ុន្តែ ពិធីការិនី គង់ សុជាតិ និងប្តី លោក ជា វិបុលបែរជានាំគ្នាទៅសមាធិ ដើម្បីឱ្យផ្លូវចិត្តស្ងប់ស្ងាត់ទៅវិញ។ ទោះបីជាមានគម្លាតវ័យខុសគ្នាតែជីវិតគូរបស់ពិធីការិនី គង់ សុជាតិ និងលោក ជា វិបុល និងស្វាមី មានភាពផ្អែមល្ហែមគួរឱ្យសរសើរ។ មមាញឹកក្នុងសិល្បៈយ៉ាងណាអ្នកទាំងពីរតែងចំណាយពេលទៅ ដើរកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាមិនថា ក្នុង ឬក្រៅប្រទេសនោះទេ។

ប៉ុន្តែសម្រាប់ឆ្លងឆ្នាំ២០២០នេះ គេបានឃើញអ្នកនាង គង់ សុជាតិ បង្ហោះរូបភាពនៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាង ដោយអ្នកនាង និងស្វាមីបានទៅសមាធិ ក៏ដូចជាដាក់បាត្រដល់ព្រះសង្ឈ និងលែងសត្វជាដើមនៅក្នុងវត្តមួយនៅក្រៅប្រទេស។

Loading...

គូរជីវិតរបស់អ្នកទាំងពីរ កាន់តែមានសុភមង្គល និងសេចក្តីសុខ ក្រោយពីពួកគេទទួលបានកូនស្រីដែលមានមុខមាត់គួរឱ្យស្រឡាញ់គឺអូន ដូរី៕

Loading...