តោះរៀនពីវិធីធ្វើទឹកសណ្ដែកទាំងអស់គ្នា…

តោះរៀនពីវិធីធ្វើទឹកសណ្ដែកទាំងអស់គ្នា…

ទឹកសណ្តែកស ឬខៀវសុទ្ធតែមានវីតាមីន និងមានប្រយោជន៍ច្រើនសម្រាប់ រាងកាយ និងសម្ភស្ស។ ទឹកសណ្តែកនេះ ងាយនឹងធ្វើ តោះ…! សាកធ្វើញាំ នៅថ្ងៃឈប់សម្រាកនេះ!!

គ្រឿងផ្សំ ៖ - សណ្តែកសៀង១គីឡូ

- ទឹក១០លីត្រ

- ស្ករ១គីឡូ

- អំបិល១ស្លាបព្រាកាហ្វេ

របៀបធ្វើ៖

១. យកសណ្តែកសៀង១គីឡូ ត្រាំជាមួយទឹកក្តៅឧណ្ហៗចំនួនបីម៉ោង រួចហើយញីសំបកចេញលាងសម្រស់ឲ្យស្អាត។

Loading...

២. យកសណ្តែកសៀង ដាក់កិនជាមួយ ទឹក៣លីត្រ រួចហើយច្រោះ ច្របាច់យកកាកចេញ យកតែទឹកសណ្តែកសុទ្ធ។

៣. យកទឹក៧លីត្រទៀត មកថែមជាមួយនឹងទឹកសណ្តែកសុទ្ធ ហើយដាំអោយពុះ។

៤. ដាក់ស្ករនិងអំបិលចូល អោយពុះសព្វ។

សម្គាល់

- ពិសាក្តៅៗក៏បាន ត្រជាក់ក៏បាន តាមចំណូលចិត្ត។

- បើចង់ខាប់ កាត់បន្ថយចំនួនទឹក។

- បើមិនចូលចិត្ត រសជាតិផ្អែមខ្លាំង សូមកាត់បន្ថយចំនួនស្ករ។

- ដើម្បីធ្វើទឹកសណ្តែកអោយចេញពណ៌បៃតង គេត្រូវបុកស្លឹកតើយ ពូតយកទឹក ទៅដាក់លាយជាមួយទឹកសណ្តែក ហើយដាំអោយពុះ ទើបដាក់ស្ករអំបិល៕

Loading...