Ads
តើអ្នកធ្លាប់ជួបរឿងបែបនេះនៅក្នុងគ្រួសាររបស់អ្នកដែរ រឺទេ? ទាំងនេះជារូបភាពដែលបង្ហាញពីអនុស្សាវរីយ៍គ្រួសារ ធានាថាអ្នកប្រាកដជានឹកឃើញដល់ បង ឬប្អូនអ្នកមុនគេ!!!

តើអ្នកធ្លាប់ជួបរឿងបែបនេះនៅក្នុងគ្រួសាររបស់អ្នកដែរ រឺទេ? ទាំងនេះជារូបភាពដែលបង្ហាញពីអនុស្សាវរីយ៍គ្រួសារ ធានាថាអ្នកប្រាកដជានឹកឃើញដល់ បង ឬប្អូនអ្នកមុនគេ!!!

បងប្អូនបង្កើតអាចជាឧបករណ៏លួងអារម្មណ៍យ៉ាងមានប្រសិទ្ធភាព។ ពួកគេ គឺជាមនុស្សដែលអ្នកចង់ទៅជួប ដើម្បីទទួលបានការលួងលោម ទោះបីពេលខ្លះពួកគេជាមនុស្សដែលធ្វើអោយអ្នកយំក៏ដោយ។ បន្ទាប់ពីអ្នកធំឡើង ហើយកំពុងរស់នៅដាច់ដោយឡែកពីពួកគេក៏ដោយ អ្នកនៅតែមានពេលវេលាផ្សារភ្ជាប់ដែលអ្នកអាចចែករំលែកដើម្បីរំលឹកអនុស្សាវរីយ៍ កាលពីក្មេងៗ។ ហើយខណៈពេលកំពុងឆ្លុះបញ្ចាំងលើពួកគេសូមចាំថាពួកគេមួយចំនួនអាចជារឿងគួរឱ្យអស់សំណើចណាស់ចំពោះពេលឥឡូវនេះ ទោះបីជាពួកគេឈឺចាប់នៅពេលនោះក៏ដោយ។

គេហទំព័រ Sad Life មានក្តីរំភើបរីករាយក្នុងការចែករំលែកពេលវេលាដែលធ្លាប់ស្គាល់ និងមានតម្លៃដែលអ្នកមានបងប្អូនបង្កើតអាចជួបប្រទះ។ យើងហានធានាថា នៅពេលដែលអ្នកបានឃើញហើយ អ្នកប្រាកដជានឹកឃើញនូវរឿងរ៉ាវដែលអ្នកបានធ្វើជាមួយបងប្អូនរបស់អ្នក។ ហើយអ្នកខ្លះអាចនឹងស្រក់ទឹកភ្នែក ព្រោះមានការនឹករលឹកដល់បងប្អូនរបស់ពួកគេ។ តោះកុំអោយខាតពេលយូរ ចូលទៅមើលទាំងអស់គ្នា!

១. ប្រសិនបើអ្នកមិនមែនជាកូនដំបូង អ្នកទំនងជានឹងទទួលបានសម្លៀកបំពាក់ដែលសល់ពីបងរបស់អ្នក។

២. ពេលខ្លះពិបាកស្តាប់គ្នានៅក្នុងគ្រួសារ ព្រោះអ្នកត្រូវប្រកួតប្រជែងជាមួយបងប្អូនរបស់អ្នក។

៣.  អ្នកអាចនឹងមាននរណាម្នាក់ក្នុងចំណោមបងប្អូនរបស់អ្នកសើចចំអកអ្នក។

៤. បងប្អូនបង្កើតរបស់អ្នកគឺជាដៃគូដ៏ល្អបំផុតរបស់អ្នក។

៥. អ្នកណាដែលញ៉ាំកាន់តែលឿន នឹងទទួលបានអាហារកាន់តែច្រើន។

៦. ប្រសិនបើអ្នកមានបញ្ហាអ្នកមិនត្រឹមតែពឹងផ្អែកលើឪពុកម្តាយរបស់អ្នកប៉ុណ្ណោះទេ។


៧. ការមានបងប្អូនបង្កើតមានន័យថាអ្នកមាននរណាម្នាក់មកជួយចែករំលែកការស្តីបន្ទោសរបស់ឪពុកម្តាយរបស់អ្នក។

៨. នៅពេលដែលបងប្អូនរបស់អ្នកមិននៅក្បែរអ្នក អ្នកនឹងមានអារម្មណ៍ថាឯកោ ឬក៏សប្បាយចិត្ត។

៩. អ្នកមានទំនោរប្រៀបធៀបខ្លួនអ្នកទៅនឹងបងប្អូនរបស់អ្នក ឬប្រៀបធៀបពួកគេទៅនឹងអ្នកដទៃ។

១០. ការលេងល្បែងជាមួយបងប្អូនរបស់អ្នកគឺជាបេសកកម្មជីវិតរបស់អ្នក មិនថាអ្នកមានអាយុប៉ុន្មាននោះទេ។

តើមួយណាដែលបង្ហាញភាពត្រឹមត្រូវបំផុតរវាងអ្នក និងបងប្អូនប្រុសស្រីរបស់អ្នក? ចូរប្រាប់យើងទាំងអស់គ្នាពីរឿងរបស់អ្នកនៅក្នុងមតិយោបល់ខាងក្រោម!

ប្រែសម្រួល៖ Crusher

ប្រភព៖ Bright Side