អាណិតណាស់កូនអើយទើបអាយុ៥ឆ្នាំ ! កាលមុនពិកាតែម្ខាង ពេលនេះមហារីករាលដាលពិកាទាំងសងខាង ​កំពុងតែត្រូវការជំនួយវះកាត់បន្ទាន់

អាណិតណាស់កូនអើយទើបអាយុ៥ឆ្នាំ ! កាលមុនពិកាតែម្ខាង ពេលនេះមហារីករាលដាលពិកាទាំងសងខាង ​កំពុងតែត្រូវការជំនួយវះកាត់បន្ទាន់

ថ្មីៗនេះក្មេងស្រីតូចដែលមានអាយុទើបតែ ៥ឆ្នាំ ​បានទទួលរងនូវជំងឺកាចសាហាវរហូតធ្វើឱ្យពិកាភ្នែកម្ខាង ​តែដោយសារតែមហារីកស៊ីគ្រាប់ភ្នែក ​ក៏បានឆ្លងទៅម្ខាងទៀតពិកាតែសងខាង ​ធ្វើឱ្យមហាជនមានការអា ​ណិត ​អា ​សូរជាខ្លាំង។

ជាពិសេសពេលនេះគ្រួសារប្អូនកំពុងតែទទួលភាពខ្វះខាត សុំសំណូមពរសប្បុរសជនមេត្តាជួយជាថវិកាតិចក្តីច្រើនក្តី ​ជួយឱ្យប្អូនស្រីធ្វើការព្យាបាលផង  ដោយជំងឺប្អូនត្រូវការវះកាត់ជាបន្ទាន់ដើម្បីរស់ រាន ​មានជីវិត។

តាមរយៈគណនីហ្វេសប៊ុក ស្រេន វុធថា បានរៀបរាប់ថា៖ « ក្មេងស្រី មានអាយុ 5 ឆ្នាំ គាត់ពីមុនពីការភ្នែកតែម្ខាទេ ដោយសារតែមហារីកសុីគ្រាប់ភ្នែក ឥឡូវមហារីក បានរាលដាលសុីដល់ភ្នែករបស់គាត់ម្ខាងទៀត បណ្ដាលឱ្យពីការទាំងសង្ខាង ត្រូវការវះកាត់ភ្នែកម្ខាងទៀតជាបន្ទាន់

ដូច្នេះហើយគាត់បានសំណូមពរ សូមអោយសប្បរសធម៌ក៏ដូចជាសប្បុរសជន ទាំងអស់មេត្តាជួយកូនគាត់ក្នុងការវះកាត់គ្រាប់ភ្នែកកូនរបស់គាតផង ដោយសារតែគាត់មានជីវភាពខ្វះខាតខ្លាំងណាស់​ សូមបងប្អូនជួយដល់គាត់ផង🙏 គាត់រស់នៅ ភ្នំពេញ ខ័ណ្ឌចំការមន សង្កាត់ទំនប់ទឹក 081606868​»។

Loading...

ប្រសិនជាមានសប្បុរសជនណាចាប់អារម្មណ៍ចង់ជួយ ​សូមមេត្តាទំនាក់ទំនងសាកសួរតាមរយៈលេខទូរស័ព្ទខាងលើនេះ៕

Loading...