ចូលដល់ឆ្នាំ២០២០ភ្លាម តារាចម្រៀងដ៏ល្បីប្រចាំកម្ពុជា មាស សុខសោភា បានបើកផលិតកម្មចម្រៀងរបស់ខ្លួនឯងផ្ទាល់

ចូលដល់ឆ្នាំ២០២០ភ្លាម តារាចម្រៀងដ៏ល្បីប្រចាំកម្ពុជា មាស សុខសោភា បានបើកផលិតកម្មចម្រៀងរបស់ខ្លួនឯងផ្ទាល់

នៅឆ្នាំ២០២០នេះ តារាចម្រៀងអតីតប្រចាំផលិតកម្មថោន អ្នកនាង មាស សុខសោភា បានប្រកាសជំហរជាថ្មីថា ខ្លួននៅតែបើកចិត្តទទួលយកគ្រប់បណ្តាផលិតកម្មនានា ដែលមានបំណងអញ្ជើញនាងឲ្យចូលរួមសហការលើវិស័យបទចម្រៀង រឺក៏ចូលរួមក្នុងផលិតកម្មរបស់នាង ដែលទើបបង្កើតវាថ្មីៗនេះ គឺផលិតកម្ម Camtraxmusic ។

អ្នកនាង មាស សុខសោភា បានឲ្យដឹងថា «សម្រាប់ខ្ញុំ ២០១៩ គឺជាអនុស្សារីយ៍ដែលពោរពេញដោយស្នាមញញឹម ២០១៩ ជាមួយការសម្តែងអស្ចារ្យ AseanFantasia2019 ជាការបង្ហាញស្នាដៃបទចម្រៀងខ្មែរលើឆាកអន្តរជាតិ ២០១៩ ជាឆ្នាំនៃភាពជោគជ័យនៃបទ រលឹម ប្រុយៗ ស្នាដៃនិពន្ធរបស់ប្អូនប្រុស សោម ដូរ៉េ ២០១៩ ឆ្នាំនៃការលើកតម្កើនស្នាដៃបទចម្រៀងខ្មែរតាមរយៈកម្មវិធីស្នាដៃកូនខ្មែរសម្រាប់ មាស សុខសោភា។ ហើយនាងខ្ញុំពិតជាសប្បាយចិត្តនៅពេលដែលកវីនិពន្ធក្នុងកម្មវិធីទទួលបានឱកាសការងារជាបន្តបន្ទាប់ ជាមួយភាពជោគជ័យ និងស្នាមញញឹមទាំងអស់នេះ នាងខ្ញុំសូម អរគុណដល់ក្រុមគ្រួសារដែលតែងតែផ្តល់កម្លាំងចិត្ត និងភាពកក់ក្តៅ អរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងជាមួយគ្នាក្នុងរយៈពេលមួយឆ្នាំពេញ អរគុណដល់សម្តេច ឯកឧត្ដម លោកឧកញ៉ា អស់លោកស្រី លោកស្រី និងបណ្តាក្រុមហ៊ុនទាំងអស់ដែលតែងតែផ្តល់កិត្តិយសដល់នាងខ្ញុំគ្រប់កម្មវិធី អរគុណដល់អ្នកគាំទ្រទាំងអស់ដែលនៅតែងផ្តល់នូវកម្លាំងចិត្តជាពិសេសដល់នាងខ្ញុំក្នុងបន្តដំណើរនៅលើវិថីនៃវិស័យចម្រៀងមួយនេះ បើគ្មានអ្នកទេ នោះក៏គ្មានខ្ញុំដូចគ្នា។ សម្រាប់ឆ្នាំ ២០២០ នេះនាងខ្ញុំនៅតែបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីស្វែងរកចំណីអារម្មណ៍ថ្មីផ្សេងទៀត ជូនដល់ពុក ម៉ែ បងប្អូនទាំងអស់ ដោយឡែកនាងខ្ញុំនឹងផ្តោតខ្លាំងលើផលិតកម្ម Camtraxmusic ដែលជាផលិតកម្មផ្ទាល់ខ្លួនរបស់ខ្ញុំ ហើយក៏សូមស្វាគមន៍បងប្អូនសិល្បករគ្រប់រូប ក៏ដូចជាផលិតកម្ម ផ្សេងៗសម្រាប់អញ្ជើញនាងខ្ញុំចូលរួមសហការដើម្បីវិស័យចម្រៀងខ្មែរ»។

Loading...

ក្រៅពីបង្ហាញបទចម្រៀងក្នុងផលិតកម្មថោន និងផលិតកម្មផ្ទាល់ខ្លួននោះ អ្នកនាង មាស សុខសោភា ក៏តែងតែបង្ហាញខ្លួននៅក្នុងបទចម្រៀងជាបន្តបន្ទាប់ ជាតារាចម្រៀងជើងថ្មីក្នុងការចេញបទOriginalSong ផងដែរ៕

Loading...