Lisa សមាជិកក្រុម BLACKPINK ត្រូវថៅកែហាងកាហ្វេនៅថៃ មើលងាយរឿងផ្លូវភេទ

Lisa សមាជិកក្រុម BLACKPINK ត្រូវថៅកែហាងកាហ្វេនៅថៃ មើលងាយរឿងផ្លូវភេទ

កាលពីថ្មីៗនេះ បណ្តាអ្នកលេងបណ្តាញសង្គមអ៊ីនធើណែតជាច្រើន បានផ្ទុះការខឹងសម្បារជាខ្លាំងទៅលើ ម្ចាស់ហាងកាហ្វេមួយនៅឯប្រទេសថៃ ដែលបានព្យាយាមបង្ហោះលក់នូវរបស់របរតារាចម្រៀងស្រី Lisa សមាជិកក្រុម BLACKPINK ទៅផឹកជាមួយនឹងមិត្តភក្តិ កាលពីប៉ុន្មានថ្ងៃមុននេះ ក្នុងពាក្យសម្តីមិនសមរម្យ។

យោងតាមការបង្ហោះរបស់គណនីផ្ទាល់ខ្លួនរបស់ម្ចាស់ហាងកាហ្វេឈ្មោះ«Moon Cafe» បានសរសេរថា៖ «មានអ្នកឲ្យលុយខ្ញុំ ១០០,០០០បាត សុំទិញសាឡុងដែល Lisa បានអង្គុយនៅក្នុងរូបថតនេះ ប៉ុន្តែខ្ញុំមិនទាន់យល់ព្រមជាមួយនឹងតម្លៃនេះទេ។» បន្ទាប់ពីម្ចាស់ហាងរោគចិត្ត បង្ហោះសារមួយនេះហើយ ក៏មានបណ្តាអ្នកComment រោគចិត្តជាច្រើនផ្សេងទៀត បានដណ្តើមគ្នាសុំទិញរបស់របរជាច្រើនផ្សេងទៀត ដូចជា សាឡុងដែល Lisa បានអង្គុយ កែវដែល Lisa បានផឹក កាកសំណល់អាហារដែលនៅសល់ ចាន ស្លាបព្រា កាំបិត សម និងកន្សែងជូតមាត់ជាដើមទៀតផងដែរ។ លើសពីនេះ ម្ចាស់ហាងការហ្វេនោះ បាននិយាយរឿងផ្លូវភេទ មិនសមរម្យ (ចំពោះរបស់របរដែល Lisa បានប្រើប្រាស់) ជាមួយនឹងអ្នកComment ព្រមទាំងចចារតម្លៃលក់ យ៉ាងគួរឲ្យស្អប់ខ្ពើមបំផុតថែមទៀតផងដែរ។

Loading...

ក្រោយពីឃើញបែបនេះ ធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនរបស់ Lisa បានផ្ទុះកំហឹងជាខ្លាំង ចំពោះទង្វើ និងសម្តីដ៏សែនអសុជីវធម៌របស់ម្ចាស់ហាងកាហ្វេ ហើយពួកគេក៏បាននាំគ្នាផ្ញើសារទៅកាន់ផលិតកម្ម YG Entertainment ដើម្បីឲ្យចាត់វិធានការទៅតាមផ្លូវច្បាប់ ទៅលើម្ចាស់ហាងកាហ្វេរោគចិត្តនេះផងដែរ។

ដោយឡែក យោងតាមព័ត៌មានចុងក្រោយនេះ បានឲ្យដឹងថា នៅហាងកាហ្វេដែលមានម្ចាស់រោគចិត្តនេះ ត្រូវបានបិទទ្វារហើយ៕

Loading...