នេះហើយជីវិត! អ្នកក្រសុំតែមួយរស់ មានត្រឹមឆ្អឹងក៏អាចហូបជាមួយបាយបានដែរ ឱ្យតែអាចចិញ្ចឹមកូនៗបាន

នេះហើយជីវិត! អ្នកក្រសុំតែមួយរស់ មានត្រឹមឆ្អឹងក៏អាចហូបជាមួយបាយបានដែរ ឱ្យតែអាចចិញ្ចឹមកូនៗបាន

អ្នកមានស៊ីរើស ​អ្នកក្ររើសស៊ី! ​ពាក្យទាំងនេះពិតជាមានកើតឡើងមិនខុសទេ នៅក្នុងសង្គមបច្ចុប្បន្ន ​នោះក៏ដោយសារតែជីវភាពមនុស្សម្នាក់២កើតមកខុសគ្នា ​អ្នកមានក៏ធូរធារ ​អ្នកក្រក៏ក្រទៅ ​រហូតដល់ថ្នាក់គ្មានបាយចម្អែតក្រពះផងក៏មាន។

ហើយថ្មីៗនេះផងដែរ ​រឿងរ៉ាវក្តុកក្តួលមួយ ​បានធ្វើឱ្យបុរសសម្នាក់សង្វេកខ្លាំងរហូតទប់ទឹកភ្នែកមិនបាន ​ហើយបង្ហោះសារចែករំលែកធ្វើឱ្យកើតចិត្តអាណិតពេញហ្វេសប៊ុក ​ដោយសារតែបុរសម្នាក់បានសុំឆ្អឹងត្រីគេ  តែមិននឹកស្មានថាយកឆ្អឹងសត្វជ្រលក់ទឹកត្រីម្ទេសចែកកូនប្រពន្ធ  និងកូនៗពិសាសោះព្រោះតែជីវិភាពពិបាកពេក។

Loading...

តាមរយៈគណនីហ្វេសប៊ុក Standard Living  បានរៀបរាប់ថា៖  « មិញនឹងខ្ញុំទប់ទឹកភ្នែកមិនបាន ហួសចិត្តពេក គាត់ទៅសុំឆ្អឹងត្រី ដែលមិត្តខ្ញុំបេះយកសាច់ធ្វើទឹកគ្រឿង ហើយសល់ឆ្អឹងនឹងសាច់តិចៗ ស្មានតែគាត់យកទៅណាលោកអើយលោក ខ្ញុំអោយមិត្តទៅមើលហើយក៏ខលទៅ មើលឃើញខ្ញុំក៏អួលដើមក យកទៅនាំកូនហូបបាយជា១ឆ្អឹងត្រីនឹងអំបិលម្ទេស ។ ខ្ញុំក៏សម្រេចប្រាប់រឿងរកការជួយដល់គាត់ និយាយ១គាត់ ហើយរំភើបឡើងយំ សូមបងប្អូនជួយគាត់ផង »៕

Loading...