ឃើញហើយក្តុកក្តួលខ្លាំង! ជាស្រីមេម៉ាយខំលក់អនឡានចិញ្ចឹមកូនដល់ទៅ៣នាក់  តែបែរជារងគ្រោះព្រោះឡានក្រុងទៅវិញ

ឃើញហើយក្តុកក្តួលខ្លាំង! ជាស្រីមេម៉ាយខំលក់អនឡានចិញ្ចឹមកូនដល់ទៅ៣នាក់ តែបែរជារងគ្រោះព្រោះឡានក្រុងទៅវិញ

ស្ត្រីមេម៉ាយម្នាក់ត្រូវបានគ្រប់គ្នាសម្តែងក្តីអាណិតអាសូរជាខ្លាំង ​ព្រោះឆាកជីវិតពិតជាកម្សត់ពេកហើយ ​ខំតស៊ូចិញ្ចឹមកូនលក់អនឡានទាំងយប់ថ្ងៃ ​តែបែរជាត្រូវឡានក្រុងបុក  បាត់បង់ជូវិតចោលកូនៗតូចៗទៅវិញ។

យោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Hul Kangha Pk បានរៀបរាប់យ៉ាងគួរឱ្យអាណិតថា៖  «សែនអាសូរណាស់ ក្មួយៗអើយ ក្មួយៗនៅតូចពេកហើយ កូនបង4ឆ្នាំ បន្ទាប់2ឆ្នាំ កូនពៅទើបតែ5ខែ មច្ចុរាជអើយ ហេតុអ្វីសាហាវម្ល៉េះ​ ប្អូនខ្ញុំជាស្រ្តីមេម៉ាយណា គ្នាខំលក់អនឡាញ ហើយខំដឹកខ្លួនឯងអោយភ្ញៀវ បែរជាមកត្រូវឡានក្រុងមកបុក ហើយកិនគ្នាទៀត ដឹងអត់ប្អូនខ្ញុំត្រូវមើលថែកូនតូចៗគាត់ ហេតុម្តេចមកពង្រាត់គ្នាពីកូនទៀត អត់ចេះគិតម៉ងហី ព្រហ្មលិខិតឯងនេះសាហាវហាក។

នាងខ្ញុំសូមលើកម្រាមដៃដប់ដល់បងប្អូន ដែលបានរស់នៅផ្លូវ 271 ម្តុំគេលក់តុក្តា ថ្ងៃទី4 វេលាម៉ោង11កន្លះ ថ្ងៃត្រង់ បើបងប្អូនបានឃើញ គ្រោះថ្នាក់ចរាចរណ៏ ឡានក្រុងបុកហើយ កិនម៉ូតូ ជិះគ្នា2នាក់ ស្រីម្នាក់ នឹងកេ្មងប្រុសម្នាក់ ដោយគ្រោះថ្នាក់នេះ ចាប់ឡានមិនបានទេ គ្មានអ្នកណាទទួលខុសត្រូវទេ ពេលនេះប្អូនខ្ញុំស្លា​ ប់ចោលកូនទាំង3ហើយ បងបងប្រជាជននៅម្តុំនោះ បើមានជាវិដេអូរ រឺថតបាននូវគ្រោះថ្នាក់នោះ ជួយទាក់ទង ផ្តល់​ព័ត៌មានដល់គ្រួសារយើងខ្ញុំផង»។

Loading...

សូមចូលរួមរំលែកទុក្ខគ្រួសារនៃសពផង ​ហើយសូមផ្តាំផ្ញើទោអ្នកបើកបរទាំងឡាយសូមមេត្តារួមគ្នាគោរពច្បាប់ចរាចរណ៍ ​កុំឱ្យមានអ្នករងគ្រោះរបួស ​ពិកា  និងបាត់បង់ជីវិតតទៅទៀត៕

Loading...