គួរឱ្យអាណិតណាស់! មានកូនតូចដល់ទៅ៩នាក់ ហើយត្រូវប្តីរត់ចោល ដើរបោកខោវអាវ និងធ្វើស្មៅចំការគេ បានតែបាយឱ្យកូនហូបប៉ុណ្ណោះ

គួរឱ្យអាណិតណាស់! មានកូនតូចដល់ទៅ៩នាក់ ហើយត្រូវប្តីរត់ចោល ដើរបោកខោវអាវ និងធ្វើស្មៅចំការគេ បានតែបាយឱ្យកូនហូបប៉ុណ្ណោះ

ថ្មីៗនេះរូបភាពស្រ្តីមេម៉ាយទទួលទានបាយពេលល្ងាចយ៉ាងកម្សត់ជាមួយកូនៗ បានធ្វើឱ្យគ្រប់គ្នាអាណិត ក្តុកក្តួលខ្លាំង ​ព្រោះតែសភាពលំបាកពេកគួរឱ្យសង្វេក។

ស្ត្រីមួយរូបនេះត្រូវបានគេដឹងថាជាស្រីមេម៉ាយដែលមានបន្ទុកចិញ្ចឹមបីបាច់កូនដល់ទៅ៩នាក់ ​ដោយមានប្តីរត់ចោល  ថែមទាំងងរាល់ថ្ងៃត្រូវរកស៊ីស៊ីឈ្នួលគេយ៉ាងលំបាកលំបិន ​តែត្រឹមអាចប្តូរយកបាយដោយសភាពខ្វះខាតមុខក្រោយប៉ុណ្ណោះ។

​តាមរយៈគណនីហ្វេសប៊ុក ស្រេន វុធថា បានរៀបរាប់ថា៖ « គួរអោយអាណិតណាស់ មីង មានកូនតូច ដល់ទៅ9នាក់ ហើយត្រូវ ប្តីរត់ចោល ដើរ បោកខោវអាវ និង ធ្វើស្មៅចំការគេ បាន តែបាយអោយកូនហូប ចំណែកកូនធំ ត្រូវទៅស៊ីឈ្នូលខ្វាលគោគេ គាត់ រស់នៅ ភូមិខ្នារ ឃុំក្រទួត ស្រុកស្វាយលើ ខេត្តសៀមរាប

Loading...

ក្រុមយើង និង ចុះទៅជូប មីងឆាប់ ៗនេះ សូមបង ប្អូនមេត្តាជួយគាត់ផង Tel: 093633500/012880624 »។

សម្រាប់សប្បុរសជនមានចំណាប់អារម្មណ៍ចង់ជួយដល់ស្ត្រីមេម៉ាយទុរគតមួយរូបនេះ ​អាចជួយទៅតាមលទ្ធភាពដែលមាន ​និងទាក់ទងតាមរយៈលេខទូរស័ព្ទខាងលើនេះ៕

 

Loading...