​អ្នក​គួរតែ​ សាកល្បង​ញ៉ាំ​ ភេសជ្ជៈ​ដែល ​ត្រូវបាន​គេ​ដឹងថា​ ជួយ​សម្អាត​តម្រង នោម

​អ្នក​គួរតែ​ សាកល្បង​ញ៉ាំ​ ភេសជ្ជៈ​ដែល ​ត្រូវបាន​គេ​ដឹងថា​ ជួយ​សម្អាត​តម្រង នោម

មិន​ខ្វល់​ថា​យើង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ថែរក្សា​រាងកាយ​ឡើយ យើង​ច្រើនតែ​ត្រូវ​ប្រឈម​នឹង​បញ្ហា សុខភាព​ជាច្រើន​ពី​ចំណីអាហារ បរិ​ស្ថាន​ជុំវិញខ្លួន ស្ត្រេ​ស និង​អ្វី​ផ្សេងៗ​ទៀត​។ បញ្ហា​មួយ​ដែល ប៉ះពាល់​មនុស្ស​ច្រើន​នោះ​គឺ ជំងឺ​តម្រងនោម ដែល​វា​សឹង​ត្រូវបាន​គេ​ដឹង​យូរណាស់​ទៅហើយ​។ តម្រងនោម​នុស្ស​យើង​គឺជា​សរីរាង្គ​តែមួយគត់​ដែលមាន​នាទី​ច្រោះ​ជាតិពុល​ពី​ក្នុង​ឈាម និង​ក្នុង​ខ្លួន​។ ជា​អ​កុល​ស្យ នៅពេល​តម្រងនោម​នៅតែ​ធ្វើការ​ច្រើន​ជាប់​រហូត វា​អាច​នឹង​ខូច មុខងារ របស់​វា​លឿន​ដែរ​។ សំណួរ​នោះ​គឺថា តើ​យើង​អាចមាន​វិធី​ដូចម្តេច​ដើម្បី​លាង​សម្អាត តម្រងនោម​កុំ​ឲ្យ​ឆាប់​ខូច​បាន​? សំណាង​ដែរ យើង​មាន​ភេសជ្ជៈ​លាង​សម្អាត​មួយចំនួន ដែល​អ្នក​អាចបង្កើត​វា​ដោយ​ខ្លួនឯងបាន​ដូចជា​៖

​ទឹក​ផ្លែ​ក្រេ​ន​បឺ​រី​

បើសិនជា​អ្នក​កំពុងតែ​ពិនិត្យ​រកមើល​មធ្យោបាយ​លាង​សម្អាត​តម្រងនោម​តាមបែប​ធ្ម​ជាតិ ការ​ញ៉ាំ​ទឹក​ផ្លែ​ក្រេ​ន​បឺ​រី​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុងការ​កំចាត់​ជាតិពុល​បាន​ហើយក៏​ប្រហែល ជា​អាចជួយ​បង្ការ​ការខូចខាត​រប​ស់​តម្រងនោម​បាន​ទៀត​។ ទឹក​ផ្លែ​ក្រេ​ន​បឺ​រី​អាចជួយ​ព្យាបាល បញ្ហា​នៅក្នុង​តម្រងនោម​ច្រើន​ប្រភេទ​ខុសៗ​គ្នា ដោយ សារតែ​វា​ទៅ​បញ្ចេញ​បាក់តេរី​ដែល​លូតលាស់​ក្នុង​បង្ហួរនោម​ផង និង​ប្លោកនោម​ផង​។​

 

​ទឹក​

រឿងនេះ​ប្រហែលជា​មធ្យោបាយ​បែប​ធម្មជាតិ​ដ៏​ល្អ​បំផុត​សម្រាប់​បញ្ហា​តម្រងនោម ឬ​បង្ការ បញ្ហា​តម្រងនោម​។ អ្នក​ប្រហែលជា​គិតថា ទឹក​មិនមាន​ប្រសិទ្ធភាព​ទៅលើ​តម្រងនោម​ទេ តែ​អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល​នៅពេល​រកឃើញថា អ្នក​មិនបាន​ញ៉ាំ​ទឹក​ច្រើន​។ បញ្ហា​ដែល​យើង ច្រើនតែ​ប្រឈមមុខ​នោះ​គឺថា យើង​មិនសូវ​បាន​ញ៉ាំ​ទឹក​ច្រើន​ពី ៦​ទៅ​៨​កែវ​ក្នុង​មួយថ្ងៃ​ដើម្បី​ឲ្យ​តម្រងនោម​ធ្វើការ​បានល្អ​ឡើយ​។ បើសិនជា​អ្នក​ចង់​ការពារ​តម្រង​នោម​យក​ល្អ​គួរតែ​ព្យាយាម ញ៉ាំ​ទឹក​ច្រើន​ជា​រៀងរាល់ថ្ងៃ​។​

Loading...

ទឹកក្រូច​ឆ្មា ទឹកខ្មេះ​ផ្លែ​ប៉ោម និង​ប្រេង​អូ​លីវ​

មធ្យោបាយ​ផ្សេង​មួយទៀត​ក្នុងការ​ទម្លាក់​គ្រួស​ក្នុង​តម្រងនោម​គឺ​ញ៉ាំ​ទឹក​ក្រូចឆ្មា​។ អ្នកខ្លះ​និយាយ ថា អ្នក​គួរតែ​បន្ថែម​ប្រេង​អូ​លីវ​ទៅក្នុង​ទឹកក្រូច​ឆ្មា​នោះ​ដើម្បី​ជួយ​ឲ្យ​គ្រួស​ក្នុង តម្រងនោម​កាន់តែ តូចៗ​ទៅ ទើប​អាច​ចេញមកក្រៅ​បាន​កាន់តែ​ស្រួល​។ ប៉ុន្តែ​រឿងនេះ​ហាក់បីដូចជា​ត្រូវបាន មនុស្ស​ជាច្រើន​ប្រើប្រាស់​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជំនួស​វិញ នៅពេល​និយាយ​ដល់​ការព្យាបាល​គ្រួស ក្នុង​តម្រងនោម​។ ដើម្បី​បង្កើតជា​សូលុយ ស្យុង​នេះ​បាន ចូរ​ផ្សំគ្នា​ជាមួយនឹង​ទឹកក្រូច​ឆ្មា និង​ប្រេង អូ​លីវ ហើយ​ញ៉ាំ​វា​តែម្តងទៅ​។ ចូរ​ញ៉ា​ទឹក​ធម្មតា​បន្ថែម​ក្រោយ​ទៀត​។ ចូរ​ងរ​ចាំ ៣០​នាទី ចូរ​លាយ​ទឹក​ក្រូចឆ្មា​មួយ​ចំហៀង​ជាមួយនឹង​ទឹក​០.៣៥​មី​លី​លីត្រ និង​ដាក់​ទឹកខ្មេះ​ផ្លែ​ប៉ោម មួយ​ស្លាបព្រា​ផង​។​

​ទឹក​បន្លែ​

ទឹក​ប្រភេទ​នេះ​គឺ​ផ្សំគ្នា​ដោយ​បន្លែ​ពណ៌​បៃតង​ជាច្រើន​ប្រភេទ​ចូលគ្នា​។ ហេតុផល​មួយ​ដែល​អ្នក​គួរ តែ​បញ្ចូល​ភេសជ្ជៈ​មួយ​នេះ​ទៅក្នុង​របប​អាហារ​ដែរ ជាពិសេស​ពេលដែល​អ្នក​កំពុងតែ​ព្យាយាម សម្អាត​តម្រងនោម​នោះ​គឺថា វា​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​ជាច្រើន​ដែល​អាច​ច្រោះ​ជាតិ ពុល​ពី​ក្នុង​រាងកាយ និង​លាង​សម្អាត​រាល់​ការស្ទះ​ទាំង ឡាយ​ក្នុង​តម្រងនោម​ទៀត​។ យក​ល្អ​គួរតែ ជ្រើសរើស ឃិនឆាយ ស្ពៃក្តោប ត្រសក់ សាឡា​ត់ និង​ការ៉ុត​កិន​ចូលគ្នា​ទៅ​៕

Loading...