អាណិតណាស់! ចាស់ជរាហេីយ​ គ្មានកូនចៅ​​ដេីរផ្សងព្រេងម្នាក់ឯងពីបន្ទាយជ័យ​មក​ស្រុក​មេមត់ ដេីម្បីសុំទាន​ប្តូរបាយហូប​ និងទិញថ្នាំសង្កូវ​ព្យាបាលជំងឺរោគ

អាណិតណាស់! ចាស់ជរាហេីយ​ គ្មានកូនចៅ​​ដេីរផ្សងព្រេងម្នាក់ឯងពីបន្ទាយជ័យ​មក​ស្រុក​មេមត់ ដេីម្បីសុំទាន​ប្តូរបាយហូប​ និងទិញថ្នាំសង្កូវ​ព្យាបាលជំងឺរោគ

វាសនាមនុស្សមិនដូចគ្នាទេ ​អ្នកខ្លះពិបាកមុនស្រណុកក្រោយ ​ប្រើជីវិតចាស់ឡើងដោយភាពស្រណុកសុខស្រួល ​តែអ្នកខ្លះចាស់ហើយបែរជាមិនបានសម្រាក ​ត្រូវលំបាកគ្មានកូនគ្មានចៅមើលថែ ​និងពេលខ្លះគ្មានទាំងចំណីហូបចុកគ្រប់គ្រាន់ទៀតផង។

ជាក់ស្តែងលោកយាយជរាម្នាក់បានធ្វើឱ្យគ្រប់គ្នាមានចិត្តអាណិតអាសូរខ្លាំង ​ព្រោះតែដល់វ័យជរាត្រូវសម្រាកហើយ ​តែបែរជាដើរត្រាច់ចរពីខេត្តមួយទៅខេត្តមួយដើរសុំទានគ្នាដើម្បីប្តូរបាយ  និងទិញថ្នាំព្យាបាលខ្លួន ​ពិតជាគួរឱ្យសង្វេកខ្លាំង។

Loading...

តាមរយៈគណនីហ្វេសប៊ុក Meng Leang បានរៀបរាប់ថា៖ « ម្តាយអេីយ​ចាស់ជរាហេីយ​ គ្មានកូនចៅ​​ ដេីរផ្សងព្រេងម្នាក់ឯងពីបន្ទាយជ័យ​មក​ស្រុក​ មេមុត ដេីម្បីសុំទាន​ប្តូរបាយហូប​ និងទិញថ្នាំសង្កូវ​ ព្យាបាលជំងឺរោគគាពាធ​ អាណិតខ្លោចចិត្តណាស់​បន្ទាប់ពីបានសួរនាំលោកយាយ​ ខ្ញុំបាទក៏បានជូនថវិកាចំនួន​ ១០០,០០០​រៀល​ និង​ទឹកក្រូចមួយកំប៉ុង​ ជូនដល់លោកយាយសម្រាប់ផ្គត់ផ្គង់ជីវភាព​ និងសម្រួលការលំបាក​ .​មេីលទៅលោកយាយស្រេកទឹកណាស់​ បន្ទាប់ពីបានពិសារទឹកក្រូច​ខ្ញុំ​ 😓 ជាទឹកចិត្តបន្តិចបន្តួច »

Loading...