ពិភពគំនរទឹកកក! រូបភាព ២៤ សន្លឹកដែលបង្ហាញអំពីតំបន់ដែលគ្មានក្តីមេត្តាពីព្រិលទឹកកក!!!

ពិភពគំនរទឹកកក! រូបភាព ២៤ សន្លឹកដែលបង្ហាញអំពីតំបន់ដែលគ្មានក្តីមេត្តាពីព្រិលទឹកកក!!!

យើងទាំងអស់គ្នាអាចនឹងមានអារម្មណ៍ថារំភើបរីករាយ នៅពេលដែលការព្យាករណ៍បង្ហាញថា មានព្រិលធ្លាក់ខ្លាំងនៅតំបន់របស់យើង ហើយយើងប្រាកដជាទន្ទឹងរងចាំវា។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក្នុងករណីខ្លះការធ្លាក់ព្រិលអាចបង្ករទៅជាគ្រោះមហន្តរាយដ៏ធំមួយ ហើយការរំពឹងទុករបស់យើងប្រែទៅជារឿងដ៏អាក្រក់ទៅវិញ។ ក្នុងឧទាហរណ៍នេះយើងកំពុងនិយាយអំពីតំបន់ប៉ូល ដ៏កាចសាហាវដែលបានកើតឡើងនៅថ្ងៃទី ៣០ ខែមករាឆ្នាំ ២០១៩ នៅតំបន់ខ្លះនៃសហរដ្ឋអាមេរិក និងបន្សល់ទុកនូវគ្រោះមហន្តរាយដ៏ធំសម្បើមនៅក្នុងផ្ទះរបស់មនុស្សស្ទើរតែទាំងអស់។

នៅទីនេះគេហទំព័រ Sad Life បានប្រមូលផ្តុំរូបភាពមួយចំនួនដែលបង្ហាញពីការត្រជាក់នៃតំបន់ប៉ូលដែលមនុស្សគ្រប់គ្នាមានការកោតខ្លាច។ យើងជឿជាក់ថា នៅពេលដែលអ្នកទាំងអស់គ្នាបានឃើញហើយ ប្រាកដជាភ្ញាក់ផ្អើរ និងរន្ធត់ចិត្តជាមិនខាន។

១. ផ្ទះអ្នកជិតខាងរបស់ខ្ញុំត្រូវបានកកក្នុងទឹកកកបន្ទាប់ពីព្យុះនៅរដ្ឋអូហៃអូ

២. បង្គន់កកហើយ

៣. ទឹកភ្លៀងបានកកនៅលើដំបូលឡានរបស់ខ្ញុំ

៤. ចានបង្គន់របស់ខ្ញុំបានកក

៥.  បន្ទាប់ពីភ្លៀងព្រឹលធ្លាក់រយៈពេល ២ ថ្ងៃ សំបកកង់រថយន្តរបស់ខ្ញុំកកបែបនេះ

៦. សូម្បីតែត្រជាក់ទ្វារបស់ខ្ញុំក៏កកដែរ

៧. កញ្ចក់ឡាននេះត្រជាក់កកឡើងបែកហើយ

៨. វាត្រជាក់ណាស់នៅ Minnesota ដែលបង្អួចរបស់ខ្ញុំទាំងមូលត្រូវបានកក

៩. បំពង់ខ្យល់នៅផ្ទះអ្នកជិតខាងខ្ញុំកំពុងតែបង្កើតជារូបតំណាងគួរអោយចាប់អារម្មណ៍មួយ

១០.  ទឹកពន្លត់ភ្លើងត្រូវបានកក

១១. សួនទឹកនៅ Bryant Park ត្រជាក់ពេក ឡើងកកហើយ

១២. ទ្វារកន្លែងពន្លត់អគ្គីភ័យនេះ ឥឡូវក្លាយជាទ្វារទឹកកកហើយ

១៣. ប៊ូតុងជណ្តើរយន្តទៅកន្លែងញ៉ាំអាហាររបស់យើងកកហើយ

Loading...

១៤. ភ្លៀងទឹកកកធ្លាក់លើឡាន ពេលកំពុងបើកបរហើយវាមើលទៅដូចជាអាងទឹកកកមួយអិញ្ចឹង

១៥. បង្អួចនេះគាំងអស់ហើយ

១៦. នៅតំបន់ប៉ូលគេចង់បានវាណាស់

១៧. ភ្នំព្រិលកំពុងគោះទ្វាររបស់ខ្ញុំហើយ

១៨. ដើមឈើទឹកកក

១៩. វាមិនមែនជាគំនិតល្អទេក្នុងការទទួលទានអាហារថ្ងៃត្រង់នៅទីក្រុងឈីកាហ្គោក្នុងកំឡុងពេលរដូវរងារនោះទេ

២០. ទឹកឃ្មុំទឹកកក

២១. ដប់ទឹករបស់ខ្ញុំបានកកនៅក្នុងឡាន

២២. សំបុកពីងពាងព្រិលដ៏ស្រស់ស្អាត

២៣. ផ្ទះទឹកកក

២៤. ព្យុះទឹកកកមួយនៅ Tennessee

តើអ្នកបានជួបប្រទះស្ថានភាពត្រជាក់ស្រដៀងគ្នានេះដែរឬទេក្នុងអំឡុងពេល Polar Vortex? សូមចែករំលែកបទពិសោធន៍និងរូបភាពរបស់អ្នកនៅក្នុងយោបល់ខាងក្រោម!

ប្រែសម្រួល៖ Crusher

ប្រភព៖ Bright Side

Loading...