អាណិតណាស់! ២នាក់បងប្អូន ​ព្រឹកម្តាយដើរចោលយប់ឡើងត្រលប់មកវិញទាំងស្រវឹង រស់នៅរំពឹងអ្នកជិតខាងឱ្យបាយឱ្យទឹករាល់ថ្ងៃដើម្បីចិញ្ចឹមជីវិត

អាណិតណាស់! ២នាក់បងប្អូន ​ព្រឹកម្តាយដើរចោលយប់ឡើងត្រលប់មកវិញទាំងស្រវឹង រស់នៅរំពឹងអ្នកជិតខាងឱ្យបាយឱ្យទឹករាល់ថ្ងៃដើម្បីចិញ្ចឹមជីវិត

ក្មេងតូចៗ២នាក់ ​ត្រូវបានអ្នកជិតខាងមានចិត្តអាណិតយ៉ាងខ្លាំង ​ព្រោះរាល់ថ្ងៃរស់នៅជាមួយម្តាយដូចជាគ្មានម្តាយអ៊ីចឹង ​ដោយរាល់ព្រឹកម្តាយចេញចោលផ្ទះបាត់ៗ  យប់ឡើងទើបចូលផ្ទះដោយសភាពស្រវឹង ​ទុកឱ្យកូនៗអត់បាយក្រហាយទឹកបានអ្នកជិតខាងផ្តល់បាយផ្តល់ទឹកចិញ្ចឹមជីវិតប៉ុណ្ណោះ។

ប្រភពព័ត៌មានមួយនេះត្រូវបានឱ្យដឹងតាមរយៈគណនីហ្វេសប៊ុក Lim Puthisith ដោយបានរៀបរាប់ថា៖ « ពីរនាក់បងប្អូននៅផ្ទះជួលគេទល់មុខផ្សារស៊ីឡិប ផ្លូវត្រសក់ផ្អែម មានតែម្តាយ អត់មានឳពុកទេ ពេលថ្ងៃឡើងម្តាយដើរចោល យប់ឡើងពេលមកវិញផឹកស្រវឹងហើយទុកកូនចោល ឥឡូវនេះរកតែបាយញ៉ំាក៏អត់មានដែរ បានអ្នកជិតខាង និងអ្នកលក់ដូរក្បែរហ្នឹង គេឲ្យរបស់ញ៉ំាបន្តិចបន្តួច អត់មានស្គាល់សាលារៀនហ្នឹងគេទេ ហើយឥឡូវនេះ មានអាមួយផឹកស្រវឹងនៅក្បែរហ្នឹងសតិមិនគ្រប់មកវាយធ្វើបាបទៀត ។

Loading...

ក្មេងទាំងពីរនាក់នេះ បើមិនមានអង្គការណាមួយយកទៅចិញ្ចឹមទេ គឺក្មេងទាំងពីរ នេះចប់ហើយ សំខាន់រកតែបាយហូបមិនបាន ហើយមានអាអ្នកមកវាយធ្វើបាបគ្នាទៀត ។ ពេលឃើញសកម្មភាពអប្បាញ់ម៉ិញនេះ មានអារម្មណ៍ឡើងក្តុកក្នុងចិត្តតែម្តង អាណិតខ្លាំងណាស់ ថ្ងៃស្អែកចាំមើលបើឃើញអាឆ្កួតម៉ិញហ្នឹងវាហ៊ានតែមកវាយធ្វើបាបក្មេងទាំងពីរនេះទៀត មានតែប្តឹងប៉ូលីសហើយមើលទៅ 😓😓😓 »។

ដូច្នេះប្រសិនជាមានសប្បុរសជន ​ឬអង្គការរណាមួយបានឃើញ សូមមកជួយសម្រួល និងផ្តល់ជំនួយណាមួយដើម្បីជួយក្មេងៗទាំង២រូបគួរឱ្យអាណិតនេះផង៕

Loading...