Ads
ចិត្តបុណ្យមែន! ស្រ្តី ២ នាក់បានផ្លាស់ប្តូរឡានក្រុង ទៅជាទីជំរកដ៏អស្ចារ្យ សម្រាប់អ្នកគ្មានផ្ទះសម្បែង!

ចិត្តបុណ្យមែន! ស្រ្តី ២ នាក់បានផ្លាស់ប្តូរឡានក្រុង ទៅជាទីជំរកដ៏អស្ចារ្យ សម្រាប់អ្នកគ្មានផ្ទះសម្បែង!

នៅពេលខែត្រជាក់មកដល់ ការអាណិតអាសូរបំផុតអាចជាអ្នកគ្មានផ្ទះសម្បែងដោយសារគ្មានកន្លែងកក់ក្តៅជាទីជម្រក។ ស្ត្រីសប្បុរសធម៌ទាំងពីរនាក់នេះបន្ទាប់ពីរដូវរងារជិតចូលមកដល់ពួកគេបានរៀបចំផ្លាស់ប្តូរឡានក្រុងធំមួយឲ្យក្លាយជាជំរករបស់ពួកជនគ្មានផ្ទះសម្បែង។

 

នៅពេលរដូវរងារជិតចូលមកដល់ខ្យល់ត្រជាក់បក់បោក មនុស្សនឹងមិនចង់បានអ្វីក្រៅពីគ្រែកក់ក្តៅទេ។

ប៉ុន្តែសម្រាប់មនុស្សមួយចំនួនដែលគ្មានផ្ទះសម្បែងដូចអ្នកដទៃ ការរកកន្លែងសម្រាកនៅពេលយប់មិនមែនជារឿងងាយស្រួលទេ។

Sammy Barcroft និង Joanne Vines បានបង្កើតគម្រោង Rucksack ដើម្បីសប្បុរសធម៌បង្កើតគម្រោងឡានក្រុង។ ទីជំរកសម្រាប់អ្នកគ្មានផ្ទះសម្បែង បានបំលែងពីឡានក្រុងពីរជាន់។

ដោយមានការសហការពីមនុស្សជាច្រើនដើម្បីជួយផ្លាស់ប្តូរ "ផ្ទះចល័ត" នេះ។

ជាមួយនឹងថវិកាជាង 33,៧ លានរៀល ក្នុងរយៈពេល ៨ ខែរថយន្តក្រុងដែលមានពីរជាន់ក្លាយជាផ្ទះពេញលេញ។

នៅខាងក្នុងឡានក្រុងមានគ្រែកក់ក្តៅចំនួន ១២ ។


វាក៏មានបន្ទប់ទទួលភ្ញៀវនិងកន្លែងបរិភោគអាហារតូចមួយផងដែរ។

Joanne បាននិយាយថានាងពិតជារីករាយនិងមានមោទនភាពចំពោះគម្រោងនេះ។

ឡានក្រុងនេះនឹងឈប់នៅមុខវិហារ St. Agatha’s Church ដូច្នេះមនុស្សដែលគ្មានផ្ទះសម្បែងអាចប្រើវាបានយ៉ាងងាយស្រួល។

បច្ចុប្បន្ននៅក្នុងចក្រភពអង់គ្លេស មនុស្សជាង ៣០ ម៉ឺននាក់គ្មានផ្ទះសម្បែង។

Sammy Barcroft និង Joanne Vines សង្ឃឹមថាគម្រោងរបស់ពួកគេនឹងជាផ្នែកមួយជួយដល់អ្នកគ្មានផ្ទះសម្បែង។

ប្រសិនបើនៅពេលអនាគតនឹងមានលំនៅដ្ឋានបែបនេះកាន់តែច្រើនសម្រាប់អ្នកគ្មានផ្ទះសម្បែង ពួកគេនឹងមិនចាំបាច់ត្រូវស៊ូទ្រាំនឹងភាពត្រជាក់ទៀតទេ។

ប៉ុន្តែយ៉ាងហោចណាស់នៅពេលនេះ មនុស្សគ្មានផ្ទះសម្បែងជាច្រើននៅក្រុង Portsmouth ប្រហែលជាបានដេកនៅលើគ្រែកក់ក្តៅ ដូចអ្នកដទៃដែរ៕