ឈឺចាប់ណាស់! ម្តាយកម្សត់ម្នាក់រៀបរាប់ពីការពិនិត្យអេកូតាំងពីមានផ្ទៃពោះ ដល់សម្រាលដោយពេទ្យ៤នាក់ខុសគ្នា តែរកមិនឃើញទារកមានជំងឺអង់ទីស្សុីមពីកំណេីត

ឈឺចាប់ណាស់! ម្តាយកម្សត់ម្នាក់រៀបរាប់ពីការពិនិត្យអេកូតាំងពីមានផ្ទៃពោះ ដល់សម្រាលដោយពេទ្យ៤នាក់ខុសគ្នា តែរកមិនឃើញទារកមានជំងឺអង់ទីស្សុីមពីកំណេីត

ថ្មីៗនេះអ្នកម្តាយមួយរូបមានការឈឺចាប់ខ្លាំង ដោយសារតែទើបសម្រាលកូនរួចបែរជាត្រូវបាត់បង់កូន ដោយសារតែជំងឺពីកំណើត ដោយម្តាយមួយរូបនេះបាននិយាយថាខំតាមដានសុខភាព និងពិនិត្យអេកូរាល់ខែ ​ដោយពេទ្យ៤នាក់ផ្សេងគ្នា ​តែមិនដឹងថាកូនក្នុងផ្ទៃមានបញ្ហានោះទេ។

តាមរយៈគណនីហ្វេសប៊ុក Soung Yien Leang Hour បានរៀបរាប់បទពិសោធន៍ឈឺចាប់របស់ខ្លួនថា ៖

« 😭នេះជាបទពិសោធន៍ជីវិតផ្ទាល់ដ៏សែនឈឺចាប់ ហួសចិត្តបំផុតហួសនឹងថ្លែងឱ្យអស់សេចក្តី ខ្ញុំចំណាយពេលសរសេរពីអ្វីដែលចង់ចែករំលែកដល់បងប្អូនឱ្យបានដឹងពីរឿងរ៉ាវខ្ញុំដូចខាងក្រោមនេះ 👇

👏🌷សូមម៉ាក់ៗទាំងអស់គ្នាយល់ដឹងឱ្យបានច្បាស់មុននឹងត្រៀមយកកូនសូមមប្រឹក្សា ជាមួយគ្រូពេទ្យជំនាញ ថែទាំសុខភាពមុនពេលត្រៀមយកបុត្រ និង អេកូ ពិនិត្យ ជួសរកជំងឺនេះតាំងពីបីខែចៀសវាងកុំឱ្យមានបញ្ហានេះដូចខ្ញុំ ហេតុតែជឿជាក់លេីពេទ្យអេកូ ស្ទេីរតែធ្វេីឱ្យខ្ញូំមានគ្រោះថ្នាក់ដល់ជីវិត ទាំងម្តាយនិងកូន🤰

ដោយកូនក្នុងផ្ទៃគាត់មានជំងឺ អម សម ទ្រោម ឬ អង់ ទី ស្សីុម ពីកំណេីត

ព្រោះតែការធ្វេសប្រហែស គ្មានជំនាញច្បាស់លាស់ពិនិត្យអេកូជារៀងរាល់ខែ តេីហេតុអីថាមេីលមិនឃេីញ ថាមិនត្រូវទុកទារកតាំងពី 3ខែ ឬ 5ខែមកម្ល៉េះ ព្រោះទារកមានបញ្ហាពីកំណេីតចឹង

តែពេទ្យបែរជាថាសុខភាពទារកគឺល្អទាំងអស់ ៤ពេទ្យផ្សេងៗគ្នា ហេតុតែខ្លាចថាអេកូតែមួយមិនទុកចិត្តក្រែងមានការថ្លោះថ្លោយ ហោចណាស់ក៏គួរមានមួយដឹងដែរតែនេះគ្មានមួយណាប្រាប់ឱ្យដឹងមុនសោះ😤

តាំងពីខ្ញុំដឹងថាមានផ្ទៃពោះមក ខ្ញុំបានទៅមន្ទីរពេទ្យ និង បានទៅអេកូតាមដានជារៀងរាល់ខែ ថ្ងៃដែលពេទ្យគាត់បានណាត់ សុខចិត្តទៅអង្គុយចាំដុកទ័រ ៤កន្លែងផ្សេងៗគ្នា

ឱ្យតែថាឮថាល្អ គាត់ជំនាញសុខចិត្តទៅអង្គុយចាំម្តងៗ២ ,៣ ឬ៤ ម៉ោង អី ក៏មានហេតុតែចង់ច្បាស់ ចង់ដឹងពីសុខភាពកូន អេកូគ្រប់កន្លែង រួមទាំងដុកទ័រនៅ មន្ទីពេទ្យឯកជនមួយកន្លែងដែលខ្ញុំត្រៀមសម្រាលក៏ថាសុខភាពកូនក្នុងផ្ទៃខ្ញុំ ល្អជាធម្មតាដែរ

✍️អេកូចុងក្រោយ នៅថ្ងៃទី 18 .01.2020 និងណាត់ជួបម្តងទៀតនៅថ្ងៃទី10.02.2020

ហេីយថ្ងៃសម្រោលចន្លោះពីថ្ងៃទី 13.02.2020

(មុនក្រោយមួយអាទិត្យ)

👉តែលុះដល់ថ្ងៃឈឺពោះតិចនៅថ្ងៃទី06.02.2020 (ឈឺមុនថ្ងៃសម្រាល7ថ្ងៃ)

ក៏មានអារម្មណ៍ថាឈឺពោះតិចៗប្រហែលម៉ោង៨យប់ ក៏មានអារម្មណ៍ថាធ្ងន់ៗមកក្រោម ខ្ញុំក៏បានរៀបចំឥវ៉ាន់ទារកដេីម្បីត្រៀមសម្រាល និង ទៅដល់មន្ទីរពេទ្យឯកជនដែលត្រៀមសម្រាលនៅម៉ោង ប្រហែល៩យប់ អ្នកគ្រូដែលខ្ញុំត្រៀមនឹងណាត់សម្រាល តែមិនមែនជាដុកទ័រដែលគាត់បានអេកូឱ្យតាំងពី៦ ៧ខែនៅមនី្ទរពេទ្យហ្នឹងទេ ស្រាប់តែអ្នកគ្រូ អេកូមុនសម្រាលម្តងទៀតដេីម្បីតាមដានឱ្យច្បាស់

👉គាត់ចាប់អេកូមេីលភ្លាម គាត់ភ្ញាក់ចម្លែក ក៏ឃេីញថា ទ្រូងកូនក្នុងផ្ទៃមានទឹកដក់ ដែលគេហៅថា ជំងឺ អមសមទ្រោម ឬ អង់ទីស្សុីមពីកំណេីត ពេលសម្រាលហេីយខ្លាចកូនខ្ញុំគាត់មិនអាចដកដង្ហេីមរស់បានដោយខ្លួនឯង😩និងអាចមានគ្រោះថ្នាក់ដល់ម្តាយផងដែរ បេីសិនកូនមិនអាចសម្រាលបានដោយធម្មជាតិ ឬ កូនអាចស្លាប់ក្នុងផ្ទៃ និងត្រូវធ្វេីការវះកាត់ភ្លាមៗដេីម្បីសង្គ្រោះផងដែរ

😭ខ្ញុំឮហេីយស្លុតចិត្តយ៉ាងខ្លាំងស្ទេីរមិនជឿ អ្នកគ្រូគាត់ថាមិនខុសទេ គាត់ធ្វេីពេទ្យមកម្ភៃឆ្នាំហេីយ បេីសិនជួបគាត់តាំងពីខែដំបូងគាត់នែនាំឱ្យជួសរកជំងឺនេះតាំងពីបានបីខែដំបូងមកម្លេះ មិនទុកឱ្យដល់ដំណាក់កាលនេះទេ តែរឿងចង់ពិនិត្យឬអត់ ស្រេចលេីអតិថិជន តែបាន៥ ខែ ក៏គួរមេីលឃេីញតាមអេកូច្បាស់ដែរថាកូនមានបញ្ហា មិនអាចទុកបានទេ

ភ្លាមៗខ្ញុំស្រឡាំងកាំង បេះដូងស្ទេីរធ្លាក់ដល់ដី 💔តែមិនអស់ចិត្ត ក៏សម្រេចថាមកសម្រាលនៅមន្ទីរពេទ្យគន្ធាបុប្ផាវិញ ដោយនៅពេទ្យឯកជនមិនមានឧបករណ៍អាចសង្រ្គោះកូន និងម្តាយបានទាន់ពេល ព្រោះកូនមិនអាចដកដង្ហេីមបានដោយខ្លួនឯងឡេីយ

មកដល់មន្ទីរពេទ្យគន្ធាបុប្ផា បញ្ជូនឯកសារអេកូ និងត្រៀមសម្រាល ហេីយក៏អេកូតាមដានម្តងទៀត ដុកទ័រក៏និយាយដូចគ្នា ឱ្យត្រៀមចិត្តកូនកេីតមកហេីយកុំឱ្យមានសង្ឃឹមអី កុំឱ្យយេីងឈឺចិត្តពេក ត្រៀមខ្លួនទទួលយកការពិត តែចិត្តខ្ញុំជាម្តាយរំពឹងថាកូនបានសុខ នៅសង្ឃឹមថាកូនមិនអីជានិច្ច

នៅអំឡុងពេលឈឺពោះ ជាសំណាងល្អពេលឈឺពោះសម្រាលកូនខ្ញុំគាត់ប្រឹងដោលចេញមក ខ្ញុំប្រឹងតែប៉ុន្មានដងក៏កេីតចេញមកដោយសុវត្ថិភាព 👉នៅម៉ោង 3:35 នាទីទាបភ្លឺ នៅថ្ងៃទី07.02.2020 👶🏻3kg3ខាំ

👶🏻កូនកេីតចេញមកភ្លាម ខ្ញុំបានឮសម្លេងកូនយំភ្លាមៗ ក្នុងចិត្តខ្ញុំត្រេកអរណាស់🥺 តែមិនបានឃេីញមុខកូនទេ ព្រោះកូនត្រូវបញ្ជូនទៅសាលសង្គ្រោះទារកបន្ទាន់ ឯខ្ញុំត្រូវបញ្ជូនទៅបន្ទប់ក្រោយសម្រាលហេីយ ទ្រូងពោរពេញដោយក្តីព្រួយបារម្មណ៍ជាប់ជានិច្ច ប្រឹងធ្មេចយ៉ាងណាក៏ខួរក្បាលគិតដល់កូនដដែល ទឹកភ្នែកហូរឥតឈប់ ក្រលែកទៅគេអ្នកជិតខាងដែលសម្រាលកូនហេីយ មានកូនឱបជាប់ដេីមទ្រូងធ្វេីឱ្យអារម្មណ៍ខ្ញុំក្តុកក្តុលសែនខ្លោចផ្សាបំផុត 💔រកពាក្យអ្វីមកថ្លែពុំបានឡេីយ😭💔

Loading...

👉លុះដល់ព្រឹកស្អែកឡេីងប្រហែលម៉ោង7ព្រឹកថ្ងៃដដែល ខ្ញុំប្រឹងដេីរទាំងត្រដរហេតុតែចង់ឃេីញមុខកូន ប្អូនប្រុស និងម៉ាក់ខ្ញុំបានគ្រាខ្ញុំ ខំប្រឹងដេីរទៅបន្ទប់សង្គ្រោះបន្ទាន់ទារកនោះ ឃេីញសភាពកូនភ្លាមៗ បានមេីលឃេីញមុខកូនខ្ញុំជាលេីកដំបូង ទឹកភ្នែកក៏ហូរឥតឈប់សង្វែគចិត្ត💔😭 អាណិតកូន ខ្លោចចិត្ត គ្នានៅតូចយ៉ាងនេះត្រូវមកឈឺចាប់ដល់ថ្នាក់នេះ គាត់ដកដង្ហេីមហត់ និងត្រូវការអុកសុីសែនជំនួយដេីម្បីដកដង្ហេីម ម៉ាក់ និងប្អូនប្រុសខ្លាចខ្ញុំយំទាស់ក៏ឱ្យឆាប់ ត្រឡប់មកបន្ទប់សម្រាលសម្រាកវិញ

នៅក្នុងចិត្តនៅលួចគិតថាកូនមិនអីពេទ្យអាចជួយគាត់បាន តែក្រោយពីការតាមដានយ៉ាងលម្អិតមក ពេទ្យក៏បានហៅប្តី និងម្តាយខ្ញុំឱ្យទៅជួប និយាយពីស្ថានភាពជំងឺលម្អិតប្រាប់គាត់ ឃេីញថាកូនខ្ញុំមានទឹកដក់ក្នុងទ្រូងពិតមែនហេីយច្រេីនទៀតផង សួត ហេីមអស់ហេីយ សរសៃបេះដូងគាត់ក៏ប្រហោង💔 ក្បាលហេីម ខួរក្បាល🧠 គាត់ក៏មានបញ្ហា

ខួរក្បាលលាតៗមិនសូវក្រញញ៉ាញ់ដូចក្មេងទូរទៅជាធម្មតាទេ ថ្លេីមក៏ហេីមទៀត គាត់រស់នៅក្នុងផ្ទៃបានដោយសារ ការចិញ្ចឹមពីទងសុកម្តាយប៉ុណ្ណោះ ដោយការថែទាំហូបចុកបានគ្រប់គ្រាន់ ទេីបទារកមានកម្លាំងគាត់អាចសម្រាលដោយធម្មតាបានសុវត្ថិភាពបែបនេះ

😪អ្វីដែលខ្ញុំហួសចិត្តនឹងថ្លែង 💔

អេកូដែលធ្លាប់បានតាមដានរាល់ខែ និងរេីសកន្លែង សុទ្ធតែល្បីប្រចាំខេត្តសៀមរាប ថាល្អជំនាញច្បាស់លាស់ អេកូសុទ្ធតែ 4D 5D សុទ្ធតែអ្នកឯកទេស ជំនាញខាងអេកូ តែហេតុអ្វី ក៏អេកូមេីលមិនឃេីញថាកូនខ្ញុំមានបញ្ហាសោះចឹង?😡សុទ្ធតែថា សុខភាពកូនក្នុងផ្ទៃខ្ញុំល្អជាធម្មតា 😭

😥💔ទុកឱ្យខ្ញុំទន្ទឹមរង់ចាំយ៉ាងមានសង្ឃឹមបំផុត ដល់ថ្ងៃឈឺពោះ

នឹងបានឃេីញមុខកូនទៅហេីយ ទេីបមកដឹងថាមានបញ្ហាយ៉ាងនេះ សួរថាភ្លាមៗចឹងទ្រូងអ្នកជាម្តាយដូចខ្ញុំ 🥺💔😫 អាចទទួលយករឿងដែលនឹកស្មានមិនដល់ ជាទុក្ខសោកដ៏សែនឈឺចាប់ខ្លោចផ្សាបំផុតក្នុងជីវិត💔💔💔

ព្រោះតែជំនាញខ្វះភាពច្បាស់លាស់ ស្ទេីរតែផ្តាច់ជីវិតខ្ញុំទាំងម្តាយនិងកូន ទៅហេីយ វាសនាហាក់លេងសេីចនឹងខ្ញុំជីវិតណាស់😭😩💔💔

ខ្ញុំមិនដឹងត្រូវធ្វេីយ៉ាងចំពោះកូនខ្ញុំទេ ឃេីញគាត់រស់នៅបែបនេះសែនវេទនាប្រឹងត្រដររស់ ពិបាកគ្រប់យ៉ាង សូម្បីដកដង្ហេីម 🥺😭💔

ពេលដែលពេទ្យគាត់បានបូមយកទឹកចេញពីទ្រូងហូមបាន20សេសេហេីយ និងក្បាលគាត់ផងដែរ គាត់ដកដង្ហេីមមិនហត់ខ្លាំងដូចមុនពេក កាត់បន្ថយបានខ្លះ តែគ្រឿងក្នុងគាត់ ខួរក្បាល ថ្លេីម បេះដូង ជាពិសេសសួតគាត់សុទ្ធតែមានបញ្ហាធ្ងន់ធ្ងរណាស់

មិនអាចរស់បាន ដកង្ហេីមបានដោយគ្មានអុកសុីសែនជំនួយទេ

លុះដល់ម៉ោងប្រហែល១១យប់08.02.2020 កូនប្រុសខ្ញុំគាត់ក៏ផុតដង្ហេីមទៅ !💔😥ទ្រូងម្តាយស្ទេីរប្រេះ💔តែកូនក៏ទៅបានសុខហេីយ អស់ភាពឈឺចាប់តទៅទៀតដែរ ដែលចៀសជាងត្រូវប្រឹងត្រដររស់ទាំងវេទនាបែបនេះ😭💔

👉លុះដល់ព្រឹកឡេីង ម៉ោង៧ព្រឹក ថ្ងៃ09.02.2020 ពេទ្យបានចេញសំបុត្រមរណៈភាព ម៉ាក់និងប្អូនប្រុសខ្ញុំបានយកសពគាត់ទៅបូជានៅឯវត្ត និង យកធាតុគាត់ទៅបាចនៅឯទឹក ឱ្យត្រជាក់ត្រជុំ រាល់សំភារ:កូនខ្ញុំបានចែកជូនឱ្យអ្នកដែលខ្វះខាត និង បានបរិចាកជូនដល់មន្ទីរពេទ្យគន្ធាបុប្ផា ចំនួន ៥០០$ ដេីម្បីអរគុណដល់លោកគ្រូអ្នក និង មន្ទីរពេទ្យដែលព្យាយាមខិតខំជួយសង្រ្គោះកូនខ្ញុំអស់ពីសមត្ថភាព ក៏សូមឧទ្ទិសទាននេះឱ្យបានដល់កូនប្រុសម្តាយ ហ៊ួរ ហ៊ុយ ឈាន 👶🏻

🌼សូមបានយោងកំណើតជាតិណាៗ សូមឱ្យកូនមានសុខភាពពេញបរិបូរណ៍ កម្លាំងកាយចិត្តមាំមួន អាយុវែង មានភ័ព្វសំណាងល្អ បានកេីតជាមួយនឹងអ្នកមានចិត្តបុណ្យ មេត្តាករុណា កុំឱ្យអភ័ព្វដូចជាតិនេះទៀតណា៎កូនណា៎!💔🌷😭 »៕

Loading...