Ads
Karabiner 98k Mauser របស់​អាល្លឺមង់​ក្នុង​សង្គ្រាមលោក​លើក​ទី​២​មាន​ប្រវត្តិដូចម្ដេច?

Karabiner 98k Mauser របស់​អាល្លឺមង់​ក្នុង​សង្គ្រាមលោក​លើក​ទី​២​មាន​ប្រវត្តិដូចម្ដេច?

កាំភ្លើងម៉ាក Karabiner 98k Mauser ឬ​ K98K ត្រូវបាន​បបង្កើត​ឡើងដំបូងដោយ​លោក​ Paul Mauser ជា​វិស្វករសញ្ជាតិ​អាល្លឺម៉ង់​ក្នុង​ឆ្នាំ១៨៩៨។ គេ​សន្និដ្ឋាន​ថា​ K98K នេះ​ហៅ​ឈ្មោះ​តាម​ឆ្នាំ​ដែល​ផលិត​ដំបូង​ឬ​តាម​ឈ្មោះ​របស់​លោក Mauser (​Karabiner 98k Mauser)។ កាំភ្លើង​ប្រភេទ​នេះបាន​ទាក់​ទាញ​ប្រទស​ជា​ច្រើន​ជាវ​រាប់​លាន​ដើម​ដូចជា​ចិន អេស្ប៉ាញ ហើយ​សូម្បី​តែបែលហ្សិកក៏​ទិញ​ប្រើ​ប្រាស់​ដែរ។

បន្ទាប់ពីការបង្កើតឡើង​ដំបូងនៅឆ្នាំ ១៨៩៨ កាំភ្លើងវែង K98 បានក្លាយជាអាវុធស្តង់ដាររបស់កង​ទាហាន Wehrmacht ដែលជាកងទ័ពចក្រភពអាឡឺម៉ង់ក្នុង​សង្គ្រាម​ជា​ច្រើន ពិសេស​សង្គ្រាមលោក​លើ​ទី​១​និង​សង្គ្រាម​លោក​លើក​ទី​២។ Mauser បាន​បង្កើតរោង​ចក្រជា​ច្រើនក្នុងឆ្នាំ ១៩៣៥ បានបង្កើតកាំភ្លើងស៊េរីថ្មី(អាប់ដែតចេញ​ពី​សេរីឆ្នាំ១៨៩៨)ដែលមានឈ្មោះថា K98 k​នេះ​ឯង។

k គឺ​ជា​ពាក្យកាត់របស់​ភាសាអាល្លឺម៉ង់ Kurz  ។ ជាការពិតណាស់កំណែប្រែចុងក្រោយនេះគឺ K98K ពេល​នេះមាន​ប្រវែងខ្លីជាងស្តង់ដារ K98 ដែលត្រូវបានប្រើក្នុងសង្គ្រាមលោកលើកទី ១(១៩១៤-១៩១៨) ។ ឆ្នាំ​១៩៣៥​នេះ​ហើយ​គឺ​ជា​ឆ្នាំ​ដែល​កាំភ្លើងនេះ​ត្រូវ​បាន​ប្រើ​ប្រាស់​ពេញ​លេញបំផុត​រហូតដល់​បច្ចុប្បន្ន​ក៏​មាន​ប្រទេស​ខ្លះ​នៅ​ប្រើ​វា​ដែរ​ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​បន្ទាប់បន្សំប៉ុណ្ណោះ។

ទាហានអាល្លឺម៉ង់​ទាំងអស់​ដែល​ហ្វឹកហាត់​មុន​ពេល​សង្គ្រាម​លោក​លើក​ទី​២​មក​ដល់​គឺ​ប្រើប្រាស់​កាំភ្លើង​នេះជា​ចម្បង។ សមត្ថភាពរបស់​វា​ល្អ​ប្រហែល​និង  Lee Enfield Mark 1  របស់​អង់គ្លេស​ដែរ គឺ​ជា​បាញ់​ចេញ​ដោយ​ភាព​ជាក់លាក់​និង​មាន​ទំនុក​ចិត្ត​បំផុត​ពេលបំពាក់កែវឆ្លុះ​សម្រាប់​ក្រុម​ទាហាន Sniper​ហើយ​វា​ក៏​អាច​បំពាក់កាំភ្លើង​បាញ់​គ្រាប់​បែកបាន​ទៀតផង(grenade launcher)។


Mauser KAR 98 k ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅដោយ​សារ​វា​ជា​អាវុធចម្បងបំផុត​របស់​កងទ័ពអាល្លឺម៉ង់​ទាំង​សង្គ្រាមលោក​និងទំនាស់ប្រដាប់​អាវុធក្នុង​ជំនាន់​នោះ​​ ហើយវា​មាន​តម្លៃ៧០ម៉ាក(លុយ​អាល្លឺម៉ង់​ជំនាន់មុន?)។ ក្នុង​សង្គ្រាម​លោក​លើក​ទី​២ គេ​បាន​ដឹង​ថា​វា​ត្រូវ​ផលិត​ដល់​ទៅ​ជិត​៣លាន​ដើម (2,769,533 )ដែល​ប្រើប្រាស់​ដោយ​កងទ័ពអាល្លឺម៉ង់តែ​ម្នាក់​ឯង​ហើយ​ហើយ​ក្នុង​ពិភពលោក​ទាំង​មូល​គេ​សន្និដ្ឋាន​ថា​វា​មាន​ចំនួន​ជាង​១៤លាន​ដើមឯណោះ។

វា​ជា​ប្រភេទកាំភ្លើងប្រើ​ស្នូលដែករុញខ្យល់ Mauser bolt-action​ដែល​អាច​ដាក់​គ្រាប់ទំហំ​ 7.92×57mm Mauser។ វា​មាន​រន្ធសម្រាប់​ផ្ទុក​គ្រាប់កាំភ្លើង​ម្ដង​៥​គ្រាប់​ហើយ​វា​អាច​បាញ់​បាន​ចម្ងាយជាង ៤០០ម៉ែត្រសម្រាប់​​ការ​បាញ់​ធម្មតា​ហើយ​វា​អាច​បាញ់​បាន​ចម្ងាយជាង​១០០០ម៉ែត្រ​សម្រាប់​កាំភ្លើង​ប្រភេទ​នេះដែល​បំពាក់កែវឆ្លុះ និង​ឧបករណ៍ពិសសមួយចំនួន។ ក្នុង​មួយ​នាទី​វា​អាច​បាញ់​ចេញ​បាន​១៥​គ្រាប់​តែ​ប៉ុណ្ណោះ។​ជា​ទូទៅ​វា​មាន​ទំងន់៣,៩២គីឡូក្រាម​ហើយ​មាន​ប្រវែងជាងមួយ១ម៉ែត្រ។

សម្រាប់​បច្ចុប្បន្ន ត្បិត​តែ​វា​មិន​សូវ​មាន​គេ​ប្រើប្រាស់​ដូច​កាល​ពី​ជាង​៧០ឆ្នាំមុន តែ​វា​ត្រូវ​បាន​គេ​ឃើញ​ក្នុង​រឿង​សង្គ្រាមលោក​នានា ក្នុង​ហ្គេមសម័យទំនើបដូច​ជា​Call of Duty, PUBG.....។វា​ជា​កាំភ្លើងដែល​បាញ់​បាន​ល្អបំផុត ទាំងចំ​គោលដៅ ​ រក្សាលំនឹង និង​កម្លាំងក្បាលគ្រប់​ពេល​បាញ់​ចេញ​ហើយ​អ្វី​ដែល​ជា​គុណវិបត្តិ​គឺ​បាញ់​បាន​តិច​គ្រាប់ និង​យឺត។ វា​សាកសម​ជា​ទី​បំផុត​សម្រាប់​ទាហានលបបាញ់(Sniper)​តែ​យ៉ាង​ណា វា​នៅ​តែ​មិនអាច​ប្រៀបធៀបជាមួយ Mosin-Nagan របស់សហភាពសូវៀតលើ​ករណីលប​បាញ់​បែប Sniper៕

https://www.youtube.com/watch?v=dJlngKynZjM