Diamond

Diamond

ក្រសួង​សុខាភិបាល​របស់​ប្រទេស​ជប៉ុន​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​តួ​លេខ​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​នៅ​លើ​នាវា​កម្សាន្ត Diamond Princessបាន​កើន​ឡើង​ ៤៤ នាក់​ទៀត​ហើយ។

ក្នុង​ចំណោម​នោះ​មាន​អ្នក​ធ្វើ​ដំណើរ​ជនជាតិ​ជប៉ុន ២៩ នាក់ និង​មិនមែន​ជនជាតិ​ជប៉ុន ១៥ នាក់ ដោយ​មាន ៤៣ នាក់​ជា​អ្នក​ធ្វើ​ដំណើរ​ទូទៅ ហើយ ១ នាក់​ផ្សេង​ទៀត​ជា​សមាជិក​នាវិក​នៅ​លើ​នាវា​នោះ។

Loading...

សរុប​តួ​លេខ​មក​ទល់​ពេល​នេះ​មាន​ចំនួន​មនុស្ស ២១៨ នាក់​ហើយ​ដែល​កំពុង​ឆ្លង​វីរុស​កូរ៉ូណា​នៅ​លើ​នាវា Diamond Princess។ មាន​ប្រមាណ ៨០ ភាគរយ​នៃ​អ្នក​ធ្វើ​ដំណើរ​គឺ​មាន​អាយុ​ចន្លោះ ៦០ ឆ្នាំ​ឡើង​ទៅ ដោយ​ខ្លះ​មាន​អាយុ​លើស ៨០ ឆ្នាំ រហូត​ដល់ ៩០ ឆ្នាំ​ក៏​មាន ដែល​ញាំង​ឲ្យ​ប្រព័ន្ធ​ភាព​ផ្សាំ​របស់​ពួក​គេ​មាន​ភាព​ខ្សោយ​ជាង​មនុស្ស​ទូទៅ​ធម្មតា ហើយ​ងាយ​នឹង​រាតត្បាត​ជំងឺ​នេះ​ខ្លាំង​បំផុត។

បញ្ជាក់​ថា​នាវា​ទេសចរណ៍​មួយ​នេះ បាន​ជាប់គាំង​នៅ​ក្រុង​ Yokohama ប្រទេស​ជប៉ុន ដោយ​សារ​អាជ្ញាធរ​ជប៉ុន​តម្រូវ​ឲ្យ​ធ្វើ​ចត្តាឡឺស័ក ១៤ ​ថ្ងៃ បន្ទាប់​ពី​អ្នក​ដំណើរ​ម្នាក់​បាន​ចុះ​នៅ​ហុងកុង​និង​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា៕

ប្រែសម្រួល៖ Knongsrok | ប្រភព៖ Japantimes

Loading...